អត្ថប្រយោជន៍​៥​​យ៉ាង​ដល់​​​សុខភាព និង​អារម្មណ៍​​ ចំពោះ​​អ្នក​ ​ស្រលាញ់​ចូល​ចិត្ត​​សត្វ​ចិញ្ចឹម​

  • 2017-01-15 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សត្វ​ចិញ្ចឹម​ដូច​ជា​ ឆ្កែ ឆ្មា សម្រាប់​​មនុស្ស​គ្រប់​គ្នា ដែល​មាន​ចិត្ត​ស្រលាញ់​ពិត​​ ប្រាកដ​ជា​ទទួល​បាន​អារម្មណ៍​ស្រស់​ស្រាយ នៅ​ពេល​នៅ​ក្បែរ​វា​។ អ្វី​ដែល​​កាន់​តែ​ពិសេស​ទៅ ទៀត​នោះ​គឺ​ វា​មាន​ប្រយោជន៍​ផង​ដែរ​ ​ចំពោះ​សុខភាព និង​អារម្មណ៍​របស់​អ្នក​ចិញ្ចឹម​សត្វ​ទាំង​នោះ នេះ​បើ​តាម​ វិបសាយ​ចំណេះ​ដឹង​ទូ​ទៅ Witty Feed ដែល​បាន​បង្ហាញ​​អត្ថប្រយោជន៍​ ដូច​ខាង​ក្រោម៖ ​​​

១. គុណ​ប្រយោជន៍​ដល់​អ្នក​មាន​ជំងឺ​ភ្លេច​​ភ្លាំង​

តាម​ការ​ស្រាវជ្រាវ​​​របស់​វេជ្ជបណ្ឌិត​​​ជា​ច្រើន​ បាន​ណែនាំ​​ឲ្យ​ អ្នក​​​ដែល​មាន​បញ្ហា​ភ្លេច​ភ្លាំង​​ច្រើន គឺ​គួរ​​មាន​សត្វ​ចិញ្ចឹម​នៅ​ក្បែរ​ខ្លួន។ សត្វ​ចិញ្ចឹម​ ដែល​មាន​វត្តមាន​​ក្នុង​សកម្មភាព​របស់​ ពួក​គេ​ប្រចាំ​ថ្ងៃ គឺ​រំលឹក​ពួក​គេ​​​ចង​ចាំ​អំពី​សកម្មភាព​​ដែល​ខ្លួន​បាន​ធ្វើ។

២. ឱប​​បំបាត់​ស្ត្រែស​

តើ​អ្នក​ដឹង​ទេ? ការ​អោប​សត្វ​ចិញ្ចឹម​ដែល​អ្នក​ អាច​ឱប​បាន​ដូច​ជា សុនខ​ ឬ​ឆ្មារ​ ជា​ដើម​ អាច​​ជួយ​​រំសាយ​ ទុក្ខ​ព្រួយ និង​បញ្ហា​តប់​ប្រមល់​​​បាន​​ផង​ដែរ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់ អ្នក​វិទ្យាសាស្ត្រ​។ ពេល​​អ្នក​​ មាន​អារម្មណ៍​ថា​នៅ​តែ​ម្នាក់​ឯង ក្រៀម​ក្រំ​ ពួក​វា​គឺ​ជា​មិត្ត​​នៅ​ក្បែរ​អ្នក​ជា​និច្ច​។

៣. ជួប​​​​ឲ្យ​មាន​អារម្មណ៍​ស្ងប់

វេជ្ជបណ្ឌិត​នៅ​​​បរទេស​ជា​ច្រើន​ តែង​ណែនាំ​ ឲ្យ​អ្នក​មើល​ថែ​អ្នក​ជំងឺ នាំ​យក​នូវ​សត្វ​ចិញ្ចឹម​ណា​មួយ ទៅ​​​នៅ​ជិត​អ្នក​ជំងឺ​។ ហេតុ​ផល​នៅ​ក្រោយ​នោះ គឺ​​សត្វ​ចិញ្ចឹម​អាច​ជួយ​ឲ្យ​ អ្នក​ជំងឺ​របស់​ពួក​គេ​ មាន​អារម្មណ៍​រីក​រាយ​រសាយ​ក្នុង​ចិត្ត ស្ងប់​សុខ ទោះ​បី​ស្ថិត​នៅ​ក្នុង​បរិយាកាស​មន្ទីរពេទ្យ​ គួរ​ឲ្យ​ធុញ​ទ្រាន់​ក៏​ដោយ។

៤. ជួយ​​ឲ្យ​ស្រក​គីឡូ

ស្ដាប់​​មើល​ទៅ​ដូច​ជា​ចម្លែក​បន្តិច​ ប៉ុន្តែ​ អ្នក​ដឹង​ទេ​​? នៅ​ជា​មួយ​សត្វ​ចិញ្ចឹម​ ជួយ​ឲ្យ​អ្នក​មាន​បញ្ហា​ ឡើង​ទម្ងន់​អាច​ស្រក​គីឡូ​បាន។ ឧទាហរណ៍​សាមញ្ញ​ៗ ថា ឆ្កែ និង​ឆ្មារ រពឹស​ណាស់​ វា​មិន​អាច​ឲ្យ​អ្នក​នៅ​ស្ងៀម​មួយ​កន្លែង​បាន​ទេ ដូច​ជា​នាំ​វា ដើរ​លេង​ទៅ​ក្រៅ ត្រូវ​ធ្វើ​ចំណី​ឲ្យ​វា...។

៥. ទំនួល​ខុស​ត្រូវ​

មាន​សត្វ​ចិញ្ចឹម​​តាំង​ពី​នៅ​វ័យ​ក្មេង គឺ​ជួយ​ឲ្យ​​ក្មេង​ៗ ក៏​ដូច​ជា​មនុស្ស​វ័យ​ មាន​ទំនុក​ចិត្ត​ក្នុង​​ខ្លួន រៀន​ទទួល​ខុស​ត្រូវ​ចំពោះ​សមាជិក​​មិន​ចេះ​និយាយ​នោះ។ នៅ​ជា​មួយ​សត្វ​ចិញ្ចឹម​ អ្នក​ត្រូវ​រៀន​ដោះ​ស្រាយ​បញ្ហា​​ចាប់​ពី​តូច​ៗ ឡើង​ ដូច​ជា​ មើល​ថែ​វា កើប​លាមក .... កិច្ច​ការ​ងារ​ទាំង​នោះ សុទ្ធ​សឹង​តែ​បង្រៀន​អ្នក​ឲ្យ​ចេះ​​ទទួល​ខុស​ត្រូវ​​៕

​​ ​​

ប្រែសម្រួល៖ មាន រតនា

អត្ថបទពេញនិយម