ធ្វើ​យ៉ាងណា​ទើប​មាន​រោម​ភ្នែក ​ង ​វែង ​ស្អាត?

  • 2017-01-12 07:50:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គិត​ស្រមៃ​មើល​ថា​ប្រសិន​បើ​អ្នក​មិន​មាន​រោម​ភ្នែក​ទាល់​តែ​សោះ តើ​សម្រស់​ផ្ទៃមុខ​របស់អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា? ប្រសិន​បើ​អ្នក​ថែរក្សា​វា​មិន​បាន​ល្អ ថ្ងៃ​ណា​មួយ​វា​នឹង​ជ្រុះ​អស់​ជាក់​ជា​មិន​ខាន។ កុំ​ថា​ឡើយ​អត់​សោះ សូម្បី​តែ​រោម​ភ្នែក​ស្ដើង​ក៏​មាន​ការ​ពិបាក​សម្រាប់​អ្នក​ក្នុងការ​លាប​ម៉ាស្ការ៉ា​ដែរ។ ហើយ​កុំ​យក​រោម​ភ្នែក​ក្លែងក្លាយ​មក​និយាយ​ណា៎ អស់​ប្រាក់​កាស​ច្រើន​ហើយ​ខាត​ពេល​ក្នុង​ការ​បិទ​ទៀត។

តោះ ​ងាយៗ​តើ ​អនុវត្ត​ពី​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​រោម​ភ្នែក​វែង​ស្អាត៖

១. លាង​សម្អាត​គ្រឿង​សម្អាង​ឱ្យ​ស្អាត៖

ម៉ាស្ការ៉ាពិ​ត​ជា​មាន​ទម្ងន់​ធ្ងន់​ណាស់​សម្រាប់​រោម​ភ្នែក​របស់​អ្នក។ ហើយ​ការ​ដែល​លាង​សម្អាត​វា​ចេញ​ឱ្យ​បាន​ស្អាត​ល្អ​ពិតជា​ជួយ​ឱ្យ​រោម​ភ្នែក​របស់​អ្នក​អាច​សម្រាក​បាន។ ចូរ​អ្នក​លាង​សម្អាត​ដោយ​ថ្នម​ដៃ​បំផុត​ព្រោះ​វា​អាច​នឹង​ជ្រុះ​ច្រើន​ប្រសិន​បើ​ដែល​អ្នក​សង្កត់​វា​ខ្លាំង​ពេក​ណាមួយ​រោម​ភ្នែក​មិន​ដុះ​មកវិញ​លឿន​ដូច​សក់​ឡើយ។

២. លាប​ប្រេង​អូលីវ៖

លាប​ប្រេង​អូលីវ​នៅ​លើ​រោម​ភ្នែក​របស់​អ្នក​ព្រោះថា​វា​ជួយ​ឱ្យ​រោម​ភ្នែក​របស់​អ្នក​ដុះ​កាន់តែ​ឆាប់​រហ័ស​និង​រឹងមាំ​ជាង​មុន​ថែម​ទៀត​ផង។

៣. លាបជែលបណ្តុះរោមភ្នែក៖

អ្នក​គ្រាន់​តែ​លាប​វា​នៅ​លើ​រោម​ភ្នែក​របស់​អ្នក​ជា​រៀង​រាល់​យប់​នោះ​រោម​ភ្នែក​របស់អ្នក​នឹង​ដុះ​កាន់​តែ​លឿន​ហើយ​ថែម​ទាំង​ក្រាស់​ល្អ​ទៀត។

៤. តែ​បៃតង៖

ដាក់​ស្លឹក​តែ​បៃតង​ទៅ​ក្នុង​ទឹកក្ដៅ​ឧណ្ហៗ ​រួច​យក​វា​មក​ដាក់​នៅ​លើ​រោម​ភ្នែក​របស់​អ្នក។ វា​នឹង​ធ្វើ​ឱ្យ​រោម​ភ្នែក​របស់​អ្នក​មាន​សុខភាព​ល្អ ដុះ​កាន់​តែ​ឆាប់​រហ័ស ​ក្រាស់ ​និង​រឹងមាំ​ជាង​មុន​ផង​ដែរ។

៥. សម្បក​ក្រូច​ឆ្មារ​ត្រាំ​ក្នុង​ប្រេង​អូលីវ៖

យក​សម្បក​ក្រូចឆ្មារ​មក​ត្រាំ​ក្នុង​ប្រេង​អូលីវ​រយៈពេល ​២ ​ទៅ ​៣ ​ថ្ងៃ រួច​យក​វា​មក​លាប​លើ​រោម​ភ្នែក​របស់​អ្នក​នោះ​វា​នឹង​ដុះ​កាន់​តែ​ឆាប់​រហ័ស​និង​វែង​ជាង​មុន​ផង​ដែរ។

៦. កាត់​តម្រឹម​រោម​ភ្នែក​របស់អ្នក៖

អ្នក​អាច​កាត់​តម្រឹម​វា​ក្នុង​រយៈពេល​២ ​ទៅ ​៣ ​ខែ​ម្ដង។ កាត់​តម្រឹម​តែ​បន្តិច​ៗ​បាន​ហើយ ព្រោះ​វា​នឹង​ជួយ​ពន្លឿន​ដល់​ឬស​រោមភ្​នែក​របស់​អ្នក​នឹង​ធ្វើ​ឱ្យ​វា​កាន់​តែ​ដុះ​មក​វែង ​ហើយ​ក្រាស់​ស្អាត​ថែម​ទៀត​ផង។

៧. របប​អាហារ៖

ជាមួយនឹង​វិធីសាស្រ្ត​ជា​ច្រើន​ដើម្បី​ធ្វើ​ឱ្យ​រោម​ភ្នែក​របស់​អ្នក​កាន់​តែ​វែង​និង​ក្រាស់​​​​​​​​​​​ស្អាត​អ្នក​ក៏​ត្រូវ​ទទួល​ទាន​អាហារ​ដែល​ល្អ​ៗ​ដូចជា​ ផ្លែ​ប៉ោម ​ផ្លែ​ត្របែក ​សាច់ ​បន្លែ​ពណ៌បៃតង ​ស៊ុត ​ត្រី ​និង​អាហារ​ដែល​សំបូរ​ប្រូតេអ៊ីន​ផ្សេង​ទៀត៕

ប្រភព៖ Stylecraze

ប្រែសម្រួលៈ ណាលីតា