១០យ៉ាងដែលបងប្អូនស្រីគួរធ្វើជាមួយគា្នមុនអាយុ៣០ឆ្នាំ

  • 2017-01-12 04:30:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​ជា​អ្នក​មាន​បង​ប្អូន​ស្រី នោះ​អ្នក​នឹង​យល់​ច្បាស់​ពី​ចំណង​បង​ប្អូន​ដែល​គា្មន​អ្វី​ដូច។ មាន​បង​ប្អូន ស្រី​គឺ​ដូចជា​មាន​មិត្តភក្តិ​ជិត​ស្និទ្ធ​មា្នក់​ដែល​អ្នក​អាច​ចែក​រំលែក​ជាមួយ ហើយ​និង​ជួយ​អ្នក​គ្រប់​ពេល។ អ្នក​គួរ​តែ​ចំណាយ​ពេល​នៅ​ជាមួយ​បង​ប្អូនស្រី​របស់​អ្នកឲ្យ​កាន់​តែ​ច្រើន​ទៅ​តាម​ដែល​អាច​ធ្វើ​បាន ហើយ​ខាង​ក្រោម​នេះ​មាន​ចំណុច​១០​ដែល​អ្នក​គួរ​ធ្វើ​ជាមួយ​គា្ន​មុន​អាយុ​៣០ឆ្នាំ។

១.ធ្វើ​ដំណើរ​កម្សាន្ត​តាម​ផ្លូវ៖

បើ​ទោះ​ជា​បងប្អូន​ស្រី​របស់យើង​ធា្លប់​មាន​ដំណើរ​កម្សាន្ត​ជាមួយ​គ្នា​ក៏​ដោយ ប៉ុន្តែ​អ្នក​អាច​ផ្លាស់​ប្តូរទម្លាប់​មក​ជា​ការ​ធ្វើ​ដំណើរ​ទៅ​ឯ​ជាយ​ក្រុង ដូចជា​ដំណើរ​កម្សាន្ត​ចុង​សប្តាហ៍​ដែរ​ នោះ​អ្នក​នឹង​មិន​ស្តាយ​វា​នោះ​ទេ។ នេះ​គឺ​ជា​ការ​កសាង​អនុស្សាវរីយ៍​ជាមួយ​បង​ប្អូន​ស្រី​របស់​យើង​ដែល​មិន​អាច​ខ្វះ​បាន។

២.សាក់​រូប​ជាមួយ​គា្ន៖

ប្រសិន​ជា​អ្នក​មាន​បំណង​ចង់​ចាក់​សាក់ ហើយ​អ្នក​ដឹង​ថា​បង​ប្អូន​ស្រី​របស់​អ្នក​មាន​ចំណាប់​អារម្មណ៍​ដែរ​នោះ អ្នក​គួរ​ណាត់​កន្លែង​ដើម្បី​ជាមួយ​គា្ន។ បើ​ទោះ​បី​ជា​អ្នក​ទាំង​ពីរ​មិន​សាក់​រូប​ដូច​គា្ន​ក៏​ដោយ ការ​ដែល​ទៅ​សាក់​ជាមួយ​គ្នា​នោះ​ហើយ​ជាការ​លើក​ទឹក​ចិត្ត ហើយ​វា​រឹត​តែ​អស្ចារ្យ​ថែម​ទៀត។  

៣.លួង​លោម​គា្ន​ក្រោយ​ពេល​បែក​បាក់​សេ្នហា៖

ប្រសិន​ជា​អ្នក​មាន​ឱកាស​លួង​បង​ប្អូន​ស្រី​របស់​អ្នក​ក្រោយ​ពេល​បែក​គា្ន​ជាមួយ​មិត្ត​ប្រុស​នោះ ឬ​ក៏​អ្នក​ត្រូវ​ការ​អ្នក​លួង គួរ​ចំណាយ​ពេល​ជាមួយ​គា្ន ឆ្លង​កាត់​ការ​ពិបាក​ផ្លូវ​ចិត្ត​នោះ​ជាមួយ​គា្ន។ នាង​អាច​នឹង​ពិបាក​ទ្រាំ​ជាមួយ ប៉ុន្តែ​នាង​នឹង​អរគុណ​ចំពោះ​វត្តមាន​របស់​អ្នក។ បើ​ទោះ​ជា​អ្នក​ទាំង​ពីរ​នៅ​ឆ្ងាយ​ពី​គា្ន ខល​ទៅ ផ្ញើសារ​ហើយ​លេង​ហ្វ៊េស​បុក ឬ​ផ្ញើ​រូប​ថ្លុក​កំប្លែងៗ​ឲ្យ​នាង​ដើម្បី​បំភ្លេច​មិត្ត​ប្រុស​នាង​ចោល។

៤.កុហក​ម្តាយ​ឪពុក​ដើម្បី​គា្ន

ការ​កុហក​គឺ​មិន​ល្អ​នោះ​ទេ ប៉ុន្តែ​សម្រាប់​បង​ប្អូន​ស្រី​ការ​កុហក​ដើម្បី​គា្ន ហើយ​ជួយ​គា្ន​ទៅ​វិញ​ទៅ​មក គី​មិន​មែន​ជា​រឿង​សាមញ្ញ​នោះ​ទេ។ ដូច​ជា​ការ​ដែល​ឪពុក​ម្តាយ​របស់​អ្នក​សួរ​ថា​ហេតុអ្វី​បាន​បង ឬ​ប្អូន​ របស់​អ្នក​មកញ៉ាំ​បាយ​យឺត អ្នក​គួរ​កុហក​ជំនួស​នាង​ជៀស​ជាង​ការ​ដែល​ប្រាប់​ការ​ពិត​ថា​នាង​យប់​មិញ​ណាត់​ជួប​សង្សារ​។

៥.​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​មិត្ត​ភក្តិរួម​គ្នា៖

ប្រសិន​ជា​បងប្អូន​របស់​អ្នក​មាន​មិត្ត​រួម​ការងារ​ជា​មួយ​គា្ន កុំ​ភ្លេច​ហៅ​ពួក​គេ​មក​ចូល​រួម​ក្នុង​ការ​ដើរ​លេង​កម្សាន្ត វា​ធ្វើ​ឲ្យ​ចំណង​កាន់​តែ​ស្និទ្ធស្នាល​ហើយ​បង្កើត​អនុស្សាវរីយ៍​ជាមួយ​គា្ន​ច្រើន។

៦.ផឹកស្រា​ដែល​អ្នក​ចូលចិត្ត​ហើយ​ស្រវឹង​ជាមួយគា្ន៖

អ្នក​គួរ​តែ​រក​ស្រាបៀរ​ណា​ដែល​អ្នក​ទាំងពីរ​ចូលចិត្ត ហើយ​ស្រវឹង​ទាំង​អស់​គា្ន។ វា​ជា​អនុស្សាវរីយ៍ ល្អ​មួយ​ ហើយ​វា​ក៏​ជា​ចំណុច​មួយ​ដែល​អាច​បញ្ជាក់​ថា​អ្នក​ទាំងពីរ​ដូច​គា្ន​ត្រង់​ណា​ខ្លះ។

៧.​ទៅ​ម៉ាស្សា​ជាមួយ​គា្ន៖

វា​អាច​នឹង​ចម្លែក​បន្តិច ប៉ុន្តែ​អ្នក​មិន​ចាំបាច់​ទាល់​តែ​ជា​សង្សារ​ទើប​អាច​ទៅ​ម៉ាស្សា​ជា​គូរ​បាន​នោះ​ទេ។ អ្នក​គួរ​ចំណាយ​ពេល​​ទៅ​ម៉ាស្សា​ជាមួយ​បងប្អូន​ស្រី​របស់​អ្នក ដោយ​គេង​ក្នុង​បន្ទប់​តែ​មួយ ហើយ​មាន​ពេល​ច្រើន​ទៀត​សម្រាប់​និយាយ​លេង​ជាមួយ​គា្ន។

៨.ចូលរួម​តន្រ្តី​ជាមួយ​គា្ន៖

អ្នក​ទាំងពីរ​គួរ​ចូលរួម​បុណ្យ​តន្ត្រី​ជាមួយ​គា្ន ជាមួយ​នឹង​បទ​ពិសោធន៍​ដែល​ជួប​មនុស្ស​ប្លែកៗ​ថ្មីៗ ហើយ​មើល​ការ​សម្តែង​របស់​តារា​ក្នុង​ដួងចិត្ត​អ្នក​ទាំង​ពីរ វា​ជា​រឿង​ដែល​មិន​អាច​កាត់​ថ្លៃ​បាន។

៩.ស្មោះត្រង់​ជាមួយគា្ន​ចំពោះ​រឿង​ស្នេហា៖

អ្នក​មិន​អាច​មិន​ដឹង​រឿង​អ្វី​សោះពី​ស្នេហា​របស់​បង​ប្អូនស្រី​របស់​អ្នក​នោះ​ទេ ប្រសិន​ជា​អ្នក​មាន អារម្មណ៍​ថា​បង​ឬប្អូន​ស្រី​របស់​អ្នក​មាន​បញ្ហា​ស្នេហា អ្នក​គួរ​និយាយ​ជាមួយ​នាង ឲ្យ​យោបល់​ផ្សេងៗ។ ឬ​ពេលខ្លះ​អ្នក​គិតថា​បង​ឬប្អូនស្រី​របស់​អ្នក​ស្រលាញ់​មនុស្ស​ដែល​មិន​គួរ​ស្រលាញ់ គួរ​និយាយ​វា​ចេញ​មក​។

១០.ប្រាប់​គា្ន​អំពី​រឿង​មនុស្ស​ធំ៖

ការ​ដែល​មាន​បង​ប្អូន​ស្រី​នោះ អ្នក​អាច​ប្រាកដ​ថា​ពេល​ដែល​អ្នក​ប្រាប់​អ្វីមួយ គេ​អាច​នឹង​លាក់​ទុក​វា​បាន។ អ្នក​ក៏​ប្រាប់គ្នា​ពី​បញ្ហា​ផ្សេងៗ​របស់​មនុស្ស​ស្រី ហើយ​បន្ទាប់​មក​ត្រូវចាំ​ថា​ដឹង​តែ​ពីរ​នាក់។ អ្នក​ទាំងពីរ​នឹង​ពង្រឹង​ទឹកចិត្ត ពីព្រោះ​គា្មនហេតុផល​អ្វី​ដែល​ត្រូវ​ឈប់​ប្រាប់​នោះ​ទេ ទោះ​បី​ជា​អ្នក​ទាំងពីរ​មិន​គេង​ជាមួយ​គា្ន​ទៀត​ក៏​ដោយ៕

ប្រែសម្រួលៈ Vatey Vann

អត្ថបទពេញនិយម