ភេសជ្ជៈ​៣​ប្រភេទ​មាន​ប្រសិទ្ធភាព​ជាង​ទឹក​ក្រូចឆ្មារ​ក្នុងការ​សម្រក​ទម្ងន់

  • 2017-01-11 10:40:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទឹក​ក្រូច​ឆ្មារ​លាយ​ទឹក​មួយ​កែវ​ដែល​អ្នក​ទទួល​ទាន​រៀងរាល់​ព្រឹក​បាន​ក្លាយ​ជា​វិធីសាស្រ្ត​សម្រក​ទម្ងន់​ដែល​មនុស្ស​គ្រប់​គ្នា​កំពុង​តែ​អនុវត្ត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ប៉ុន្តែ​ភេសជ្ជៈ ​៣ ប្រភេទ​ដែល​យើង​នឹង​លើក​យក​មក​បង្ហាញ​ជូន​មិត្ត​ស្រ្តី​នៅ​ពេល​នេះ​ពិត​ជា​អាច​ជួយ​អ្នក​ឱ្យ​ស្រក​ទម្ងន់​បាន​យ៉ាង​ឆាប់​រហ័ស​​និង​មាន​ប្រសិទ្ធភាព​ជាង​ទឹក​លាយ​ទឹក​ក្រូចឆ្មារ​ដែល​អ្នក​ទទួលទាន​ទៅ​ទៀត។

កាហ្វេ​ខ្មៅ៖

យើង​អាច​ហៅ​វា​ថា​ជា​ភេសជ្ជៈ​ជំនួយ​កម្លាំង​បែប​ធម្មជាតិ​ដ៏​ល្អ​បំផុត។ ទទួល​ទាន​កាហ្វេ​ខ្មៅ​កុំ​ដាក់​ស្ករ ​ឬ​គ្រីម ​២ ​ទៅ ​៣ ​ពែង​ក្នុង​មួយ​ថ្ងៃ​មុន​ធ្វើ​លំហាត់​ប្រាណ​ វា​នឹង​ធ្វើ​ឱ្យ​អ្នក​មាន​កម្លាំង​ជាង​មុន​ ព្រមទាំង​អាច​អនុវត្ត​លំហាត់​ប្រាណ​របស់​អ្នក​បាន​យូរ​ជាង​មុន​ថែម​ទៀត​ផង។

ទឹក​ធម្មតា​ដាក់​ទឹកកក៖

ជំនួស​ឱ្យ​ការ​ច្របាច់​ក្រូច​ឆ្មារ​មួយ​ចំណិត​ចូល​ក្នុង​កែវ​ទឹក​របស់​អ្នក ​រួច​ងាក​មក​ដាក់​ទឹកកក​មួយ​ដៃ​វិញ ​ព្រោះ​ថា​ការ​ទទួលទាន​​ទឹក​ដាក់​ទឹកកក​ចំណុះ ​៧០០ ​មីលីលីត្រ​អាច​ដុត​បំផ្លាញ​កាឡូរី​ដែល​មាន​ក្នុង​រាងកាយ​របស់​អ្នក​រហូត​ដល់ ​១០០ ​កាឡូរី​ឯណោះ។

តែ​បៃតង៖

តែ​បៃតង​មិន​ត្រឹម​តែ​មិន​មាន​កាឡូរី​ប៉ុណ្ណោះ​ទេ ​វា​ថែមទាំង​ជួយ​ដុត​ជាតិ​ខ្លាញ់​និង​ជួយ​អ្នក​ឱ្យ​សម្រក​ទម្ងន់​បាន​ផងដែរ។ អ្នក​ដែល​ទទួលទាន​តែ​បៃតង​ចំនួន​៤​ពែង​ក្នុង​មួយ​ថ្ងៃ​រយៈពេល​២​ខែ​អាច​ស្រក​ទម្ងន់​បាន​រហូត​ដល់​២,​៧​គីឡួក្រាម​ឯណោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​ដែល​ទទួលទាន​តែ​បៃតង​ជា​ប្រចាំ​នឹង​មាន​ចង្កេះ​តូច​ជាង​អ្នក​មិន​ទទួល​ទាន​ទាល់​តែ​សោះ។ ទទួល​ទាន​តែ​បៃតង​ឆុង​ថ្មី​ៗ​ ក្ដៅ​ឧណ្ហ​ៗ​ និង​កុំ​បន្ថែម​ស្ករ។ កុំ​ទទួល​ទាន​តែ​បៃ​តង​កំប៉ុង​ឱ្យ​សោះ ​ព្រោះ​វា​មាន​បន្ថែម​ស្ករ​ និង​គួរ​កុំ​ទទួល​ទាន​ថ្នាំ​ដែល​ផ្សំ​ពី​តែ​បៃតង​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ខូច​ថ្លើម​របស់​អ្នក​បាន​ផងដែរ៕

ប្រែសម្រួលៈ ណាលីតា

ប្រភព៖ Prevention ប្រែ​សម្រួល៖ ដេត ធន្នី