ស្រីៗកើត​រោគ​បែក​សរសៃ​ឈាមមកពីអ្វី?

  • 2017-01-11 10:22:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រី​កើត​មាន​រោគ​បែក​សរសៃ​ឈាម​ច្រើន​ជាង​បុរស នេះ​ក៏​ព្រោះ​តែ​កម្រិត​នៃ​អ័រម៉ូន​អ៊ីដ្រូហ្ស៊ែន ហើយ​ភាគ​ច្រើន​វា​មាន​លក្ខណៈ​ជា​សរសៃ​តូចៗ និង​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ភាព​មិន​ប្រក្រតី​នៃ​រចនា​សម័្ពន្ធ​សរសៃ​ឈាម​ក្នុង​រាង​កាយ។ ភាគ​ច្រើន​វា​កើត​នៅ​ត្រង់​ភ្លៅ និង​កំភួន​ជើង ដែល​ពិត​ជា​ការ​រំខាន​យ៉ាងខ្លាំង​នៅពេល​ដែល​អ្នក​ចង់​ស្លៀក​សំពត់ រ៉ូប ឬ​ខោខ្លី​ម្ដងៗ។

កត្តា​ដែល​នាំ​ឱ្យ​កើតមាន​រោគ​បែក​សរសៃ​ឈាម៖

  • ឈរ ឬ​អង្គុយ​ក្នុង​រយៈពេល​យូរៗ​ពេក

  • មិនមាន​សកម្មភាព​ក្នុង​រយៈពេល​វែង។ ឧទាហរណ៍ ការ​គេង​នៅ​លើ​គ្រែ​ក្នុង​រយៈពេល​យូរ

  • មិន​បាន​ធ្វើ​លំហាត់​ប្រាណ

  • ជំងឺ​ធាត់

រោគ​សញ្ញា​នៃ​រោគ​បែក​សរសៃឈាម៖

  • មាន​អាការ​ឈឺ​ជើង

  • រោល​ស្បែក​ដូច​កើត​ត្រអក

  • ស្នាម​សរសៃ​រវិចរវាម​ពណ៌​ខៀវ​បែក​ក្រហម​នៅ​លើ​ស្បែក ដែល​បង្ក​ឡើង​ដោយ​ការ​ផ្ទុះ​សរសៃ​ឈាម

  • កើត​មាន​ដំបៅ​លើ​ស្បែក

  • ឈាម​កក​កកើត​មាន​ក្នុង​សរសៃ​ឈាម

ការ​ការពារ​កុំ​ឱ្យ​កើត​មាន​រោគ​បែក​សរសៃ​ឈាម៖

  • ពាក់​ស្រោម​ជើង​វែង

  • រក្សា​ទម្ងន់​ឱ្យ​បាន​ល្អ

-​ ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ

  • កុំ​ពាក់​ស្បែក​ជើង​កែង​ខ្ពស់​ពេក ព្រោះ​ថា​វា​អាច​ប៉ះពាល់​ដល់​មុខងារ​សរសៃ​ឈាម​ធំ។

ប្រែសម្រួលៈ ណាលីតា

ប្រភព៖ Betterhealth ប្រែ​សម្រួល៖ ដេត ធន្នី

អត្ថបទពេញនិយម