ល្បិច​ឆ្លាត​វៃ​ក្នុង​ផ្ទះ​បាយ​ ស្ត្រី​មេ​ផ្ទះ​គួរ​ដឹង

  • 2023-09-06 06:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​ធ្វើ​ម្ហូប​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​។​ រស់​ជាតិ​​គឺ​ជា​រឿង​មួយ​ហើយ​ តែ​របៀប​ចម្អិន​ និង​វិធី​ថែរក្សា​សម្ភារៈ​ចម្អិន​ក៏​ជា​បញ្ហា​ចម្បង​មួយ​ដែរ​។​ ខាង​ក្រោម​នេះ​គឺជា​​តិកនិក​ងាយ​ៗ​​​​មួយ​ចំនួន​ដែល​ស្ត្រី​មេផ្ទះ​គួរ​ដឹង៖ ​

១. របៀប​ដុត​មាន់​ទាំង​មូល៖​ ដើម្បី​ជៀស​វាង​ផ្នែក​ខ្លះ​ឆៅ​ ផ្នែក​ខ្លះ​ឆ្អិន​ យើង​ត្រូវ​ដាក់​ផ្នែក​ដើម​ទ្រូង​ចុះ​ក្រោម​ព្រោះ​សាច់​ដើម​ទ្រូង​ក្រាស់​ជាង​គេ។​ ធ្វើ​ដូច​នេះ​ទើប​ឆ្អិន​សព្វ​ល្អ។

២.​ ដៃ​​ធំ​ក្លិន​ពេល​ធ្វើ​ម្ហូប​ហើយ​​៖​ ប្រើ​ក្រូច​ឆ្មា​ ឬ អំបិល​ ដុះ​លើ​ដៃ​ហើយ​លាង​ទឹក​ចេញ​ជា​ការ​ស្រេច។

៣. លាង​សម្ភារៈ​​អ៊ីណុក​​ឲ្យ​ភ្លឺ​ដូច​ថ្មី​ឡើង​វិញ៖ យក​ទឹក​ខ្មេះ​ លាយ​ជាមួយ​ទឹក​ ហើយ​លាង​សម្អាត​ពួក​វា​។

៤. របស់​ប្រើ​ប្រាស់​ធ្វើ​ពី​ឈើ៖ រយៈ​ពេល​យូរ​ទៅ​វា​នឹង​ខូច​គុណ​ភាព​ ថែម​ទាំង​ធំ​ក្លិន​ទៀត​ផង។​ ជៀស​វាង​បោះ​វា​ចោល​ យើង​អាច​ធ្វើ​ឲ្យ​វា​ត្រឡប់​មក​ថ្មី​បាន។​ ស្ងោរ​វា​ក្នុង​ទឹក​ពុះ​ហើយ​យក​ទៅ​ហាល​ថ្ងៃ។ អ្នក​នឹង​ឃើញ​ប្រសិទ្ធភាព​មិន​ខាន។​

៥. របៀប​សម្អាត​ជ្រញ់​៖ ដុះ​វា​ជាមួយ​អំបិល ហើយ​ទុក​រយៈ​ពេល​ចន្លោះ​ពី​ ១០-១៥​ នាទី​។​ បន្ទាប់​មក​យក​ក្រូច​ឆ្មារ​មក​ដុះ​ពី​លើ​ទៀត​ ហើយ​ទុក​ឲ្យ​ស្ងួត​​ទើប​លាង​ទឹក​ចេញ​។​

៦. ល្បិច​រក្សា​សៀវភៅ​ធ្វើ​ម្ហូប​ឲ្យ​ស្អាត៖ ​ធ្វើ​ម្ហូប​តាម​រូប​មន្ត​ក្នុង​សៀវភៅ គឺ​ជៀស​មិន​ផុត​ពី​ធ្វើ​ឲ្យ​​​ប្រឡាក់​នោះ​ទេ​ព្រោះ​ត្រូវ​ធ្វើ​បណ្ដើរ​ ចម្អិន​បណ្ដើរ​។​ យក​ដង្កៀប​កៀក​ខោអាវ​​​​មក​កៀប​ហើយ​ភ្ជួរ​វា​ចំ​ទំព័រ​ណា​ដែល​ចង់​មើល​​ជា​ការ​ស្រេច។

៧. លាង​ខ្ទះ​ចៀន៖ ប្រើ​សាប៊ូ​ធម្មតា​ដុះ​ចុះ​ឡើង​ៗ គឺ​ត្រូវ​ការ​ចំណាយ​កម្លាំង​ និង​ពេល​ច្រើន។​ សាក​ប្រើ​អំបិល​ជំនួស​វិញ​មើល​ ​បាន​ទាំង​ស្អាត​ ទាំង​​លឿន៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម