៤ ​ចំណុច​របស់​មនុស្ស​ស្រី​ដែល​បុរស​ៗ​ប្រាថ្នា

  • 2017-01-11 04:15:56
  • ចំនួនមតិ

ចន្លោះមិនឃើញ

នារី​ៗ​ភាគ​ច្រើន​តែង​គិត​ថា​ប្រុស​ៗ​ចាប់​អារម្មណ៍​លើ​សម្រស់​ជាង​អ្វី​ៗ​ទាំង​អស់​ តាម​ពិត​​វា​មិន​មែន​ដូច្នេះ​ទាំង​ស្រុង​ទេ​។​ នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​​ ពួក​គេ​នឹង​​សម្លឹង​មើល​លើស​ពី​នេះ​។

៤​ ​ចំណុច​​ខាង​ក្រោម​គឺ​ជា​អ្វី​ដែល​ស្ត្រី​មិន​គួរ​មើល​រំលង​៖ ​

១. ចេះ​លេង​សើច៖ ជា​ចំណុច​មួយ​ដែល​អាច​​ឲ្យ​គេ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​បាន។ មនុស្ស​ស្រី​​ដែល​ចេះ​បង្ក​បរិយាកាស​រីករាយ​​ គឺ​ពិត​ជា​គួរ​ឲ្យ​ស្រឡាញ់​ជាង​មនុស្ស​ស្រី​ដែល​នាំ​តែ​បញ្ហា​​ឆ្ងាយ​ណាស់​។​ ​

២. មាន​គោល​ដៅ​៖ ​មាន​គោល​ដៅ​ជីវិត​ច្បាស់​លាស់​ គឺ​ជា​ចំណុច​ដ៏​ទាក់​ទាញ​មួយ​របស់​នារី​គ្រប់​រូប។​ ​​

៣. ចាស់​ចិត្ត​ចាស់​គំនិត៖ សាក​ស្រមៃ​មើល​ថា​បើ​យើង​ជា​មនុស្ស​ឆេវឆាវ​ មិន​ចេះ​ទប់​អារម្មណ៍​ ហើយ​តែង​ស្ដី​បន្ទោស​គេ​ឯង​ តើ​អ្នក​នៅ​ជុំ​វិញ​យើង​នឹង​មាន​អារម្មណ៍​យ៉ាង​ណា? ពេល​មាន​គំនិត​ចាស់​ទុំ​ យើង​នឹង​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​មិន​ខាន។​ ​​

៤. ចេះ​យល់​ពី​គាត់​៖ មនុស្ស​ប្រុស​ គ្មាន​ខ្លាច​អ្វី​ជាង​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​មិន​យល់​ចិត្ត​នោះ​ទេ​។​ នារី​ខ្លះ​មិន​យល់​ពី​ចំណុច​នេះ​ ហើយ​តែង​ទាមទារ​ធ្វើ​អ្វី​តាម​តែ​ចិត្ត​​ចង់​។​ យើង​គួរ​ជៀស​វាង​ចំណុច​នេះ។​

​ដូចនេះ​ ដើម្បី​យក​ឈ្នះ​ចិត្ត​បុរស​ ស្រី​ៗ​មិន​គួរ​មើល​រំលង​៤​ចំណុច​នេះ​ទេ៕


អត្ថបទ៖ ដេត ធន្នី