អៀន​ពេល​ដោះ​ខោអាវ​រួម​ភេទ​លើក​ដំបូង!​ គួរ​ធ្វើ​ម៉េច​ល្អ?

  • 2017-01-09 06:27:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោះ​ខោអាវ​រួម​ភេទ​លើក​ដំបូង​ ប្រាកដ​ណាស់​ថា​ស្រី​ៗ​នឹង​មាន​ភាព​ខ្មាស​អៀន​ទោះ​មនុស្ស​ប្រុស​ម្នាក់​នោះ​ជា​ស្វាមី​ខ្លួន​ក៏​ដោយ។​ កុំ​បារម្ភ​ពេក ​មក​សាក​វិធី​ខាង​ក្រោម​នេះ​មើល៍!​

១. កុំ​ប្រញាប់​ប្រញាល់​៖ គួរ​ចាប់​ផ្ដើម​មួយ​ៗ​​ព្រោះ​ការ​ធ្វើ​បែប​នេះ​ ពួក​យើង​ស្រីៗ​នឹង​មាន​អារម្មណ៍​ថា​មាន​ផាសុកភាព​​ជាមួយ​​ដៃ​គូ​មុន​ពេល​ចាប់​ផ្ដើម​ប្រតិបត្តិ​ការ។​

២. ជឿ​ជាក់​លើ​ខ្លួន​ឯង៖ ទំនុក​ចិត្ត​គឺ​រឿង​សំខាន់។​ ពេល​យើង​ជឿ​ជាក់​លើ​ខ្លួន​ឯង​ អារម្មណ៍​ខ្មាស​អៀន​នឹង​កាត់​បន្ថយ។​

៣. បង្កើត​បរិយាកាស​រ៉ូមែនទិក៖ ធ្លាប់​មើល​រឿង​ភាគ​ស្នេហា​ទេ?​ យើង​ក៏​អាច​ធ្វើ​បាន​ដែរ។​ ជំនួស​ភ្លើង​អំពូល​ ដោយ​ភ្លើង​ទាន​​វិញ​ បូក​រួម​ជាមួយ​​សំឡេង​តន្ត្រី​។​ ​បរិយាកាស​នឹង​កាន់​តែ​ពិសេស​មិន​ខាន​។​

៤. ញ៉ាំ​ស្រា​១​ឬ​២​កែង​ជាមួយ​គ្នា៖ វា​នឹង​ជួយ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ជាង​មុន។​

៥. និយាយ​ប្រាប់​ដៃ​គូ៖​ មិន​មាន​អ្វី​ត្រូវ​ខ្មាស​​ទេ។​​ យើង​អាច​ប្រាប់​គាត់​តាម​ត្រង់​បាន​។​ គាត់​នឹង​​យល់​។

៦. បិទ​ភ្លើង៖ វា​ជា​វិធី​ល្អ​មួយ​សម្រាប់​ពេល​ដំបូង​បែប​នេះ។​ យើង​​នឹង​មិន​ខ្មាស​ខ្លាំង៕​​​​

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម