ហេ៎​ស្រី​ៗ! ​ដឹង​ថា​គេង​ស្រាត​មាន​ប្រយោជន៍​អី​ខ្លះ​អត់?

  • 2017-01-09 02:54:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នរណា​ខ្លះ​ធ្លាប់​គេង​ស្រាត​? មាន​​ដឹង​ថា​វា​​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​យើង​ទេ​?​ ខាង​ក្រោម​នេះ​ជា​ប្រយោជន៍​មួយ​​ចំនួន​ពី​ការ​គេង​ស្រាត​ ​អ្នក​អាច​នឹង​ភ្ញាក់​ផ្អើល​​៖

១. ជំនួយ​ដល់​ទ្វា​មាស​៖ ស្លៀក​ខោអាវ​អាច​បង្កើន​កម្ដៅ​ដែល​ជំរុញ​ដល់​ការ​ឆ្លង​មេរោគ​។​ គេង​ស្រាត​អាច​​ជួយ​បញ្ចៀស​បញ្ហា​នេះ​បាន។​

២. គេង​លក់​ស្រួល៖ រាង​កាយ​របស់​យើង​នឹង​ត្រជាក់​ជាង​មុន​ ដែល​ធ្វើ​ឲ្យ​គេង​កាន់​តែ​ស្រួល​។

៣. ងើប​ឡើង​ជាមួយ​អារម្មណ៍​ស្រស់​ថ្លា៖ ​​ដំណេក​របស់​យើង​កាន់​តែ​មាន​ផាសុកភាព​ ថែម​ទាំង​អាច​កាត់​បន្ថយ​ស្ត្រេស​ទៀត​ផង។​

៤. ​ជំរុញ​ទំនាក់ទំនង​ប្ដី​ប្រពន្ធ៖ ទាំង​ផ្លូវ​ភេទ​ និង​ផ្លូវ​អារម្មណ៍​ឲ្យ​ស្រឡាញ់​គ្នា​ខ្លាំង​ឡើង​ទ្វេ​ដង។

៦. ជួយ​រឿង​សម្រក​ទម្ងន់​ដែរ​ ព្រោះ​មិន​សូវ​ឃ្លាន​៖ គេង​ស្រាត​អាច​ជួយ​បន្ថយ​ចំនួន​អ័រម៉ូន​ cortisol​​ នៅ​ក្នុង​ខ្លួន​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​សូវ​ចង់​ញ៉ាំ​នេះ​ ញ៉ាំ​នោះ​ច្រើន​។​

៥. ចុង​ក្រោយ​​គឺ​ មិន​ហត់​បោកខោអាវ​ច្រើន ។

បើ​ចឹង!​ កុំ​ភ្លេច​សាក​ល្បង​ណា៎​ តែ​ត្រូវ​ប្រយ័ត្ន​បិទ​វាំងនន​ បិទ​ទ្វារ​ឲ្យ​ជិត​ផង៕

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ Chhai Yarith