មិត្ត​ប្រុស Kylie Jenner ឱប​គូថ​នាង​ពេញ​ៗ​ដៃ ក្នុង​អាង​ហែល​ទឹក

  • 2017-01-05 03:37:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​បង្កើន​ភាព​ផ្អែមល្ហែម​ តារា​ស្រី​ដែល​ទើប​ជាប់​ឈ្មោះ​ក្នុង​តារាង Forbes ជា​សហគ្រិន​ផ្នែក​លក់​វ័យ​ក្មេង​បង្អស់ Kylie Jenner បាន​ដឹកដៃ​សង្សារ​សំណព្វ​ចិត្ត​ទៅ​ដើរ​លេង​នៅ​ប្រទេស​ម៉ិកស៊ិក។

dailymail បាន​ចុះ​ផ្សាយ​ពី​សកម្មភាព​ប្អូន​ស្រី​ពៅ Kim Kardashian ស្លៀក​ប៊ីគីនី​ពណ៌​ខ្មៅ​មានជាយ​ស បញ្ចេញរូប​រាង​យ៉ាង​សិចស៊ី​​អង្គុយ​លើ​មាត់​អាង​ហែល​ទឹក ចំណែក​មិត្ត​ប្រុស​នាង​តារា​រ៉េប Tyga នៅ​ក្នុង​អាង ហើយ​ឱប​គូថ​សង្សារ​យ៉ាង​រោលរាលពេញ​ៗ​ដៃ​តែម្ដង។ Kylie ទៅ​សមុទ្រ​លើក​នេះ ក៏​មានមិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់នាង Jordyn kept បាន​រួម​ដំណើរ​ផង​ដែរ ហើយ​អ្នក​ទាំងពីរ​បាន​បញ្ចេញ​ស្ទីល​ថត​រូប​ និង​ស្លៀក​ឈុត​ប៊ីគីនី​ដូច​គ្នា ។ នេះ​មិន​មែន​ជា​លើក​ទី១​ទេ ដែល​ស្រី​ស្អាត​ត្រគាក​សាយ Kylie Jenner បញ្ចេញ​សកម្មភាព​បែប​ស៊ី​អារម្មណ៍​ជាមួយ​សង្សារ​នៅ​ទី​សាធារណៈ​ជាមួយ​គ្នា៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម