ស្រី​ៗ​ចង់​បបួលដៃគូឡើង​លើ​គ្រែ តែ​មិន​ហ៊ាន​និយាយ អាច​ប្រើ​សញ្ញា​ ៥ យ៉ាង​នេះ​បាន

  • 2016-12-27 03:27:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ដែល​មាន​អារម្មណ៍​ឡើង​មក ស្ត្រី​មួយ​ចំនួន​ពិបាក​ក្នុង​ការ​បង្ហាញ​ប្រាប់​ប្ដី ឬ​ដៃគូ ដើម្បី​ឲ្យ​គេ​ដឹង​​ពី​ខ្លួន​ថា​កំពុង​ចង់​ធ្វើ​អ្វី។ តែ​កុំ​បារម្ភ​វិធី​ទាំង​នេះ​ អាចបង្ហាញ​​ប្រាប់​គេ​យ៉ាង​មាន​ជំនឿ​ចិត្ត និង​ជា​គន្លឹះ​ធ្វើឲ្យ​គាត់​ចាប់អារម្មណ៍​មក​វិញ។

១.ខ្សឹប ហើយ​និយាយ​យ៉ាង​ស្រទន់

ការ​ខ្សឹបខ្សៀវ​ជាកាយវិការ​សិចស៊ី​ដែល​អាច​ធ្វើ​ឲ្យ​ដៃគូ​​ដឹង​​ពី​អារម្មណ៍​របស់​អ្នក។ រួម​ជាមួយ​គ្នា​នោះ​ដែរ​អ្នក​គួរ​បន្ថែម​​ការ​និយាយ​ដោយ​សម្ដី​​ស្រទន់​ៗនៅ​ជិត​ត្រចៀក​គេ។ នេះ​ជា​ការ​សញ្ញា​ដ៏​ល្អឥតខ្ចោះ​ដើម្បី​បញ្ជូន​ទៅ​ប្រាប់​គេ ថា​​អ្នកចង់​រួមភេទ។

២.ម៉ាស្សា ហើយបន្លំ​ស្ទាប

ចាប់ផ្ដើម​ពី​ការ​ម៉ាស្សា​ថ្នម​ៗ​ពី​ស្មា បង្អូស​ដល់​ដៃ រួច​ក៏​ធ្លាប់​ដល់​ប៉ះ​ដើមទ្រូង​គាត់។ កាយវិការ​បែបនេះ​គាត់​ប្រាកដ​ជា​ដឹង​ខ្លួន​យ៉ាង​ច្បាស់ ថា​ចង់​បាន​អ្វី ហើយ​គេ​ក៏​នឹង​បំពេញ​ចិត្ត​អ្នក​​បានយ៉ាង​ស្កប់ស្កល់​វិញ​ដែរ។

៣.បញ្ជូន​សញ្ញា​តាម​កែវ​ភ្នែក

មិន​មែន​មាន​តែ​ពាក្យ​សម្ដី​ទេ​ដែល​អាច​ប្រាប់​ពី​អារម្មណ៍​អ្នក​ កែវភ្នែក​ក៏​អាច​បញ្ជាក់​បាន​ដូច​គ្នា។ អ្នក​គ្រាន់តែ​អង្គុយ​ទល់​មុខ​គ្នាជាមួយ​គាត់ ហើយ​សម្លឹង​ដោយ​មិន​ដាក់​ភ្នែក​បែប​សិចស៊ី បែប​នេះ​គាត់​នឹង​ដឹង​ខ្លួន​ជា​មិន​ខាន។

៤.​ឲ្យ​គាត់​ប៉ះពាល់​អ្នក

ជា​វិធី​ងាយស្រួល​ដើម្បី​ធ្វើឲ្យ​គាត់​ភ្ញាក់ផ្អើល​ពេល​អនុញ្ញាត​ឱ្យ​គាត់​ប៉ះ​អ្នក​បាន​តាម​ចិត្ត។ បន្ទាប់​មក​អ្នក​បញ្ឈប់​ដៃ​គេ​ភ្លាម​ៗ​នៅ​ចំណុច​ណា​មួយ នោះ​គាត់​នឹង​ដឹង​ថា​រឿង​បន្ត​គួរ​ធ្វើ​អ្វី​ហើយ។

៥.ប៉ះ​គាត់

ប្រសិនបើ​អ្នក​ចង់​រួមភេទ អ្នក​អាច​បបួល​ប្តី​បាន​ដោយ​មិន​ចាំ​បាច់​និយាយ គ្រាន់តែ​ប៉ះ​ និង​ស្ទាប់​អង្អែល​ចំណុច​ស្រៀវស្រើប​​ដូចជា​ត្រចៀក ឬ​កន្លែង​សំខាន់​របស់​ដៃគូ នោះ​ថាមពល​ផ្លូវ​ភេទ​គាត់​នឹង​ឆេះ​ឡើង​មក​ភ្លាម។

ប្រភព៖ fustany ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម