"PASSENGERS ” ភាពយន្ត​មនោសញ្ចេតនា សក្តិសម​​សម្រាប់​គូស្នេហ៍​ទស្សនាពេល​ចុង​ឆ្នាំ
  • 2016-12-22 08:27:49
  • ចំនួនមតិ

ចន្លោះមិនឃើញ

ពេល​បើក​សម្ពោធ​រឿង "PASSENGERS ” នៅ​រោង​ភាពយន្ត Major Cineplex by Cellcard ល្ងាច​មិញ​​អ្នកតំណាង​ស្ទូឌីយោ Sony Picturesប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា រឿង​ហូលីវូដ​នេះ​ពិតជា​សក្ដិសម​ជាមួយ​យុវវ័យ​ដែល​មាន​គូ​មក​ទស្សនា​ខ្លាំង​ណាស់។

លោក​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ហ៊ាន​លើ​និយាយ​បែប​នេះ ព្រោះ "PASSENGERS ” ជា​ភាពយន្ត​បែប​មនោសញ្ចេតនា​ផ្អែមល្ហែម និង​ពោរពេញ​ទៅ​ដោយ​ភាព​សិចស៊ី​រវាង​គូស្នេហ៍​មួយ​គូ​ដែល​បាន​ជួប​គ្នា​ពេល​ធ្វើ​ដំណើរ​ពី​ផែនដី​តាម​យាន Avalon ដើម្បី​ទៅ​​ភព​ផ្សេង​ និង​អាច​មើល​ឃើញ​ពី​សម្រស់​នៃ​ភព​ដទៃ​រួម​គ្នា។

ក្នុង​ពេល​ធ្វើ​ដំណើរ​តួឯក​ទាំងពីរ​បាន​សាង​ស្នេហា​រោលរាល​តែ​ពីរ​នាក់​នៅ​លើ​យាន​នោះ។ ជាពិសេស Jennifer Lawrence បាន​បង្ហាញ​ពី​សិចស៊ី​មិន​សំចៃ​ដៃ​ដោយ​មាន​ស្លៀក​ជា​ឈុត​ប៊ីគីនី ​ស្ទើរ​ឃើញ​សាច់​ទាំងអស់។ លោក​បាន​បន្ថែម​ថា "PASSENGERS ” ពិត​ជា​មិន​ធ្វើ​ឲ្យ​គូ​ស្នេហ៍​ដែល​បាន​ទស្សនា​ហើយ​ខក​បំណង​ឡើយ។

បើ​ទោះ​បី​ជា​សាង​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​រាប់​មិន​អស់​ក៏​ដោយ តែ​ចុងក្រោយ​តួស្រី​នៅតែ​ចាកចេញ​ពី​បុរស​ដែល​ខ្លួន​ស្រលាញ់​ដដែល។ ចង់​ដឹង​បញ្ហា​ទៅ​ជា​យ៉ាង​ណា កុំ​ភ្លេច​ទៅ​ទស្សនា​នៅ  Major Cineplex by Cellcard ចាប់ពី​ថ្ងៃនេះ​ទាំងអស់​គ្នា។

តួឯក​ទាំងពីរ "PASSENGERS ” សម្ដែង​ដោយ​កំពូល​តារា​ស្រី Jennifer Lawrence ដើរ​តួ Aurora Lane ​និង​គូស្នេហ៍ Jim សម្ដែង​ដោយChris Pratt។


អត្ថបទ៖ ទ្រី រ៉ាវី