ទូច បុប្ផា​​ នារី​​ដ៏​មាន​បទពិសោធន៍​លើ​ការ​គ្រប់គ្រង​​ក្នុង​វិស័យ​សោតទស្សន៍

  • 2016-12-22 07:30:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្មវិធី​​កម្សាន្ត​ដែល​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង ​​ល្ខោន​ទូរទស្សន៍​ដ៏​មាន​គុណភាព​ដែល​អ្នក​ទស្សនា​ទន្ទឹង​រង់ចាំ ​និង​កម្មវិធី​ព័ត៌មាន​ថ្មី​ រហ័ស​ ច្បាស់លាស់ ​​ទាំង​នេះ​សុទ្ធ​សឹង​ជា​ទម្រង់​ និង​មាតិកា​សំខាន់ៗ​ដែល​អាច​​ធានា​ពី​ជោគជ័យ​នៃ​ស្ថានីយ​ទូរទស្សន៍​មួយ​បាន។

នៅ​ពី​ក្រោយ​ការ​ផ្សាយ​ចេញ​ទៅ​លើ​កញ្ចក់​ទូរទស្សន៍​​ឲ្យ​មហាជន​​បាន​ទស្សនា​ មាន​​ការ​គ្រប់គ្រង​ និង​​តាម​ដាន​យ៉ាង​ហ្មត់ចត់​ពី​ប្រធាន​ផ្នែក​គ្រប់គ្រង​កម្មវិធី​ដែល​មហាជន​មិន​បាន​មើល​ឃើញ។

​​​​​ថ្ងៃ​អាទិត្យ​នេះ​ កម្មវិធី ​Coffee Time ​មាន​ការ​ចូលរួម​ពី​ កញ្ញា​ទូច បុប្ផា ប្រធាន​ផ្នែក​គ្រប់គ្រង​កម្មវិធី​ផ្សាយ​ទូរទស្សន៍​​ PNN ​​ដែល​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​​ទូរទស្សន៍​​មក​បើក​កកាយ​ដើម្បី​ឲ្យ​ប្រិយមិត្ត​បាន​​​ស្វែង​យល់​ស៊ីជម្រៅ​ពី​បទពិសោធន៍ ​និង​ចំណេះដឹង​ក្នុង​វិស័យ​មួយ​នេះ។

​ការ​វាយ​តម្លៃ​ស្ថានភាព​ទីផ្សារ​ពាណិជ្ជកម្ម​ផ្នែក​សោតទស្សន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ការ​គ្រប់គ្រង​លើ​គុណភាព​ផលិតផល​សម្រាប់​ចាក់​ផ្សាយ ​ក៏​ដូចជា​ការ​ប្រមូល​ផ្តុំ​អ្នកនិពន្ធ​អ្នក​ដឹក​នាំ​រឿង​កម្ពុជា ​និង​ការ​ដោះស្រាយ​បញ្ហា​ចម្បងៗ​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​លម្អិត​នៅ​​ក្នុង​កម្មវិធី។

រង់ចាំ​ទស្សនា​ការ​ផ្សាយ​កម្មវិធី​ Coffee Time ​នៅ​លើ​ទំព័រ​ "៣០ដេលី" ​ថ្ងៃ​អាទិត្យ​នេះ ​វេលា​ម៉ោង ៨ ព្រឹក៕​

អត្ថបទៈ ប្រាក់ ចាន់សីហា

អត្ថបទពេញនិយម