ស្រី​ៗ​ពាក់​​​គ្រឿងអលង្ការ និង​ត្បូង​​​មាន​ដឹង​អត់​ថា​ ផ្ដល់​ប្រយោជន៍​​ហួស​ស្មាន​ចំពោះ​សុខភាព​!

  • 2016-12-08 01:18:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ៗ​​ដែល​​ចូល​ចិត្ត​តុបតែង​ខ្លួន​ដោយ​ការ​ពាក់​គ្រឿងអលង្ការ​ផ្សេង​ៗ​មាន​ដែល​ដឹង​អត់​ថា​វត្ថុ​ទាំង​នោះ​ មាន​អត្ថប្រយោជន៍ជា​​​ច្រើន​ហួស​​ចំពោះ​សុខភាព​។ ចង់​លម្អិត​ កញ្ញា ​សូម​លើក​យក​មក​បង្ហាញ​ប្រិយមិត្ត​ទាំង​អស់​គ្នា៖

១.គ្រឿងអលង្ការ​ប្រាក់

ប្រាក់​ត្រូវ​បាន​ស្រូប​យក​ទៅ​តាម​ស្បែក​ចូល​ក្នុង​ឈាម។ វា​អាច​ជួយ​កាត់​បន្ថយ​សំពាធឈាម​ឡើង​ខ្ពស់​ដោយ​បង្កើន​ភាព​យឺត​នៃ​សរសៃឈាម និង​រក្សា​ឆ្អឹង​របស់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ។ ជាតិ​ប្រាក់​នេះ​ក៏​បាន​សម្រាល​ការ​ឈឺចាប់​ក្នុង​រាងកាយ​បាន​ដែរ។

២.ខ្សែ​ដៃ​ទង់ដែង

ខ្សែ​ដៃ​ដែល​ធ្វើ​ពី​ទង់ដែង​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ត្រូវ​បាន​ស្រូប​យក​ដោយ​ស្បែក​ដើម្បី​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​តាម​សន្លាក់ និង​ ការ​រលាក។ អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់​ដែល​ត្រូវ​បាន​គេ​​ឲ្យ​យោបល់​​ពាក់​ខ្សែដៃ​ទង់ដែង​ព្រោះ​វា​អាច​បំបាក់​ការ​ឈឺចាប់​មួយ​ចំនួន។

៣.មាស

វា​មាន​លក្ខណៈ​សម្បត្តិ​ដ៏​អស្ចារ្យ​ដែល​អាច​ប្រឆាំង​នឹង​ការ​រលាក និង​ធ្វើឲ្យ​អ្នក​ជា​មនុស្ស​មាន​ជំនឿ​ចិត្ត។ មាស​បាន​សម្រួល​ដល់​អ្នក​ជំងឺ​ថប់​អារម្មណ៍ និង​បង្កើន​ការ​ផលិត​ថាមពល។ ពេល​អ្នក​បាន​ពាក់​មាស អ្នក​នឹង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​កាន់​តែ​ខ្លាំង។

៤.គុជ​ខ្យង

គុជ​ខ្យង​អាច​ព្យាបាល និង​ ទប់ទល់​រក្សា​តុល្យភាព​អារម្មណ៍​របស់​មនុស្ស។ វា​ក៏​ជួយ​ព្យាបាល​អ្នក​ជំងឺ​ផ្នែក​រលាក​បំពង់​រំលាយអាហារ និង​ជំងឺ​បេះដូង។

៥.ត្បូង​ពណ៌​លឿង

ចាប់​តាំងពី​បុរាណ​កាល​មក​ត្បូង​ ពណ៌​លឿង​ចាស់​នេះ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បន្ថយ​អាការ​ឈឺ​ចុក​រោយ​កញ្ចឹង​ក ក្បាល។ ប្រសិនបើ​អ្នក​បាន​ពាក់​ខ្សែ​ក​​ធ្វើ​ពី​ត្បូង​ពណ៌​លឿង​ចាស់, អ្នក​នឹង​ទទួល​បាន​ការ​សង្គ្រោះ​ពី​ភាព​អស់​កម្លាំង និង​ថប់​បារម្ភ​។

៦. កណ្ដៀង​ពណ៌​ស្វាយ

កណ្ដៀង​ពណ៌​ស្វាយ​គឺជា​ត្បូង​ដែល​សក្ដិសម​នឹង​មនុស្ស​ដែល​មាន​គំនិត​ស្ងប់ស្ងាត់​និង​ផ្ដល់​ឲ្យ​អ្នក​នូវ​ការ​សង្គ្រោះ​ពី​ការ​ថប់​អារម្មណ៍។ បុគ្គល​ដែល​មាន​ការ​ប្រែប្រួល​អារម្មណ៍​ជា​ញឹកញាប់ អាច​ពាក់​វា​បាន​ដើម្បី​នាំ​មក​នូវ​សេចក្ដី​សុខសាន្ត និង​សុភមង្គល។

៧.ត្បូង​មរកត​ពណ៌​ខៀវ​បៃតង

ត្បូង​នេះ គឺ​ល្អ​សម្រាប់​ធ្មេញ ប្រព័ន្ធ​រំលាយ​អាហារ និង​ភ្នែក​របស់​មនុស្ស។ វា​នាំ​មក​នូវ​ថាមពល​វិជ្ជមាន និង​សុភមង្គល​ដល់​មនុស្ស​ម្នាក់​ដែល​បាន​ពាក់​វា។

ប្រែសម្រួល៖ ទ្រី រ៉ាវី