ខណៈ Song Joong Ki ទិញ​ផ្ទះ​ថ្មី​នៅ​អាមេរិក Song Hye Kyo ប្រកាស​លក់​ផ្ទះ​នៅ​កូរ៉េតែ​ខាត​ឡុង​ចុង

  • 2020-04-09 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​ផល​អវិជ្ជមាន​នៃ​ជំងឺ Covid 19 បាន​ធ្វើ​​​ឲ្យ​តម្លៃ​អចលនទ្រព្យ​របស់​កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Song Hye Kyo លក់​ចេញ​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​ច្រើន។

បណ្ដាញ​ព័ត៌មាន DongA បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​ជួរ​មុខ​កូរ៉េ Song Hye Kyo បាន​សម្រេច​ចិត្ត​ប្រកាស​លក់​ភូមិគ្រឹះ​នៅ​តំបន់ Samsung Dong ទីក្រុងសេអ៊ូល​ ប្រទេស​កូរ៉េ​​ហើយ។ តាម​នោះ​ដែរ គេហដ្ឋាន​នេះ​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ ៦,៧លាន​ដុល្លារ។

ភូមិគ្រឹះ​ខាង​លើ​មាន​ទំហំ​សរុប ៤៥៤​ម៉ែត្រ​ការ៉េ ដោយ​ទំហំ​ប្រើប្រាស់​គឺ​ ៣២៤​ម៉ែត្រ​ការ៉េ ចែក​ជា​៣​ជាន់​ ដោយ​២​ជាន់​លើដី និង​១​ជាន់​ក្រោម​ដី។ នេះ​គឺ​ជា​អចលនទ្រព្យដែល​នៅ​ចំ​កណ្ដាល​ទីក្រុង ដែល​ជា​តំបន់​អ្នក​មាន​ស្នាក់​នៅ ព្រោះ​មាន​សុវត្ថិភាព​ខ្ពស់។

អ្នក​គាំទ្រ​បាន​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល​ចំពោះ​ការ​លក់​ផ្ទះ​នេះ​ចេញ​របស់​តួ​រឿង ម្ចាស់​ព្រះ​អាទិត្យ ដ្បិត​តម្លៃ​ដែល​នាង​ដាក់​លក់​នេះ​គឺ​ក្រោម​ទី​ផ្សារ ដោយ​សារ​មេរោគ Covid 19 កំពុង​រាត​ត្បាត​នៅ​កូរ៉េ។ អ្នក​គាំទ្រ​បាន​ឲ្យ​ដឹង​ថា បើ​ស្រី​ស្អាត​វ័យ​៣៨​ឆ្នាំ ចាំ​ដល់​ផុត​ជំងឺ គឺផ្ទះ​នាង​អាច​លក់បាន​ខ្ពស់​ជាង​នេះ។ យ៉ាងណាក្ដី នេះ​មិន​មែន​ជា​អចលនទ្រព្យតែមួយ​គត់​របស់ Song Hye Kyo ឡើយ ដោយ​នាង​មាន​ផ្ទះ​ប្រមាណ​៥ នៅ​កូរ៉េ និង​២​ទៀត​នៅ​អាមេរិក។

ទន្ទឹម​នឹង​នេះ​ដែរ កាល​ពី​ដើម​ខែ​មេសា អតីត​ស្វាមី​របស់​ស្រី​ស្អាត​ខាង​លើ តារា​សម្ដែង​ប្រុស Song Joong Ki បាន​ចំណាយ​ថវិការ ២,៨លាន​ដុល្លារ ដើម្បី​ទិញ​ផ្ទះ​លំហែកាយ​នៅ​កោះ​ហាវ៉ៃ សហរដ្ឋ​អាមេរិក ដើម្បី​ទៅ​សម្រាក​ម្ដង​ម្កាល​ពេល​ទំនេរ​ពី​ការងារ៕

អានបន្ត៖ ​ សណ្ឋាគារ​របស់ សាន់ឆាយ ​ធ្វើ​ជា​កន្លែង​ដាក់​អ្នក​សង្ស័យ​ឆ្លង​ Covid 19 តែ​គិត​លុយ​មួយ​ថ្ងៃ ២០០​ដុល្លារ

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម