ម៉ែខ្ញុំ ម៉ែគេ ឆ្លុះបញ្ចាំងទឹកចិត្តម្តាយស្រលាញ់កូន មិនអាច់កាត់ថ្លៃបាន

  • 2020-04-08 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ត្រូវ​លំ​បាក ​មាន​ពេល​ខ្លះ​បង្ហូរ​ទឹក​ភ្នែក ​ក៏​​ស្ត្រី​ម្នាក់​នៅ​តែ​ព្យាយាម​តស៊ូ​ចិញ្ចឹម​កូន​តែ​ម្នាក់​ឯង​ពេល​បាត់​ប្ដី​ដែល​ជា​ជំហរ​រឹង​មាំ​ក្នុង​គ្រួសារ ។ ​ទឹក​ចិត្ត​ម្ដាយ​ពិត​ជា​ធំ​ធេង​ណាស់ ប៉ុន្តែ​ពេល​ខ្លះ​កូន​ស្រី​តែ​មួយ​គត់​របស់​នាង បែរ​ជា​ប្រើ​សម្ដី​មិន​ពីរោះ​ពិសា និង​និយាយ​ថា "​ម៉ែ​ឯង មិន​ដូច​ម៉ែ​គេ​" ​ដាក់​នារី​ជា​ម្ដាយ​រូប​នេះ​ទៅ​វិញ។

​នេះ​ជា​ផ្នែក​មួយ​របស់​សាច់​រឿង​ខ្មែរ ​ក្នុង​ភាព​យន្ត​ខ្នាត​ខ្លី "​ម៉ែ​ខ្ញុំ ម៉ែ​គេ" ​ដែល​បង្ហាញ​ពី​ជីវិត​ពិត​របស់​គ្រួសារ​មួយ​ក្នុងឆ្នាំ១៩៩៨ ដែល​មាន​ស្ត្រី​ជា​ម្ដាយ​បង្ហាញ​ពី​ភាព​រឹងមាំ​របស់​ខ្លួន​ក្នុង​ស្ថានភាព​ព្រាត់​ពី​ប្ដី ហើយ​ត្រូវ​ដើរ​តួ​នាទី​ជា​ម្ដាយ​ផង និង​ឪពុក​ផង ដើម្បី​ចិញ្ចឹម​បីបាច់​កូន​ស្រី​ម្នាក់​ដែល​ចរិត​មានៈ ហើយ​មិន​សូវ​ចុះ​សម្រុង​ជាមួយ​នឹង​កុមារ​ដទៃ។

​លោក​អ្នក​នឹង​បាន​ទស្សនា​ភាព​យន្ត​ទាំង​ស្រុង​ក្នុង​ពេល​ឆាប់​ៗ​នេះ ​ប៉ុន្តែ​ឥលូវ​សូម​ប្រិយ​មិត្ត​មក​ទស្សនា​ឈុត​ខ្លី​ៗ​ក្នុង​រឿង​នេះ​ជា​មុន​សិន៖​

អានបន្ត៖ ​ ថ្ងៃចូលឆ្នាំខ្មែរ កុំភ្លេចចំណាយពេលធ្វើរឿង ៥ យ៉ាងនេះឲ្យមានប្រយោជន៍

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម