នេះគឺជាសញ្ញាទាំងឡាយដែលបង្ហាញថា អ្នកមានស្នេហាដើម្បីបន្លប់ភាពឯកា
- 2020-04-07 02:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះគឺជាសញ្ញាទាំងឡាយដែលបង្ហាញថា អ្នកមានស្នេហាដើម្បីបន្លប់ភាពឯកា
មិនមែនស្នេហាមួយណាក៏ផ្ដើមចេញពីមនោសញ្ចេតនានោះឡើយ។ មានមនុស្សមួយចំនួន ដោយទ្រាំនឹងសម្ពាធជុំវិញមិនបានក៏យកស្នេហាមកបន្លប់ចិត្ត។ ខាងក្រោមនេះគឺជាមុខសញ្ញាដែលបង្ហាញថា អ្នក ឬគេមិនទាន់ស្រលាញ់គេពិត ដោយគ្រាន់តែយកស្នេហាមកបន្លប់ភាពឯកា។
**១. អ្នកទាំង២គ្មានចំណុចដូចគ្នា**
ស្នេហាភាគច្រើនផ្ដើមចេញពីបុគ្គលទាំងសងខាង មានចំណុចដូចគ្នា ដូចជាចំណូលចិត្ត ឬក្ដីស្រមៃទៅថ្ងៃអនាគតជាដើម។ យ៉ាងណាក្ដី ប្រសិនបើនៅពេលគេសួរដល់ចំណុចដូចគ្នារវាងអ្នកនឹងគេ ហើយអ្នកបានត្រឹមស្ទាក់ស្ទើរមិនដឹងថាជាអ្វីនោះ នេះគឺជាសញ្ញាបង្ហាញឲ្យឃើញថា អ្នកទាំង២មិនស័ក្ដិសម ក៏ដូចជាត្រូវរ៉ូវគ្នាឡើយ។
២. អ្នកមានចិត្តមិនស្ងប់នៅពេលក្បែរអ្នកផ្សេង
មានតែមនុស្សមិនទាន់ស្រលាញ់គ្នាជ្រាលជ្រៅប៉ុណ្ណោះ ដែលនៅមានក្ដីសង្ស័យនឹងគ្នា។ ដ្បិតនៅពេលដែលទុកចិត្តទាំងស្រុងហើយ ទោះមិនបានជួបមុខគ្នាច្រើនថ្ងៃ ក៏អ្នកនៅមានអារម្មណ៍សុវត្ថិភាពដែរ។ ផ្ទុយមកវិញ អ្នកមានអារម្មណ៍ភ័យខ្លាចពេលគេនៅជាមួយអ្នកផ្សេងនោះ មានន័យថា អ្នកខ្លាចគេបោះបង់ ខ្លាចត្រូវបន្តរស់នឹងភាពឯកាទៀត។
៣. អ្នកត្រូវរក្សាគេឲ្យក្បែរជានិច្ច
អ្នកនឹងមានអារម្មណ៍ថាឯកាភ្លាមៗប្រសិនបើឃ្លាតពីគេតែបន្តិច ដូចនេះហើយ អ្នកតែងតែត្រូវមានគេនៅក្បែរជានិច្ច។ បើមិនដូចនេះទេ អ្នកនឹងផ្ញើសារ ឬទូរសព្ទរកគេមិនឈប់ ដើម្បីដឹងថាគេកំពុងធ្វើអ្វី ឬនៅក្បែរអ្នកណា។ នេះគឺជាសញ្ញាបង្ហាញថា នេះមិនមែនជាស្នេហាពិតប្រាកដឡើយ ដោយអ្នកចាត់ទុកគេថាជាវត្ថុបន្លប់ភាពឯកាច្រើនជាង៕
អានបន្ត៖ មនុស្សប្រុសស្រលាញ់ដកចិត្តមិនរួចទេ បើខាងស្រីចេះ ៧ ចំណុចនេះ