សំនួរ​គ្មាន​ចម្លើយ... ពេល​ស្រលាញ់​គ្នា​ជាមួយ​មេ តើ​គួរ​ប្រកាស​ឬ​អត់?

  • 2020-04-07 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រលាញ់​មេ​ខ្លួន​ឯង ថា​ល្អ​ក៏​ល្អ តែ​បើ​ថា​វេទនា​ក៏​មិន​តិច​ដែរ។ ហើយ​ចំណោទ​ដែល​មនុស្ស​គ្រប់​គ្នា​តែង​ស្ទាក់ស្ទើរ​ពេល​ស្រលាញ់​គ្នា​ជាមួយ​មេ​នោះ​គឺ តើ​គួរ​ប្រកាស​ជា​សាធារណៈ​ឲ្យ​គេ​ដឹង​​ឬ​អត់។

រូបតំណាង

គេ​តែង​ខ្សឹប​ត​គ្នា​ថា គួរ​ជៀស​ឲ្យ​ឆ្ងាយ​ពី​មិត្ត​រួម​ការងារ​ប្រុសៗ ជា​ពិសេស​គឺ​មេ​ប្រុស​ឲ្យ​កាន់​តែ​ឆ្ងាយ​កាន់​តែ​ល្អ ព្រោះ​បើ​ជាប់​ជាមួយ​ពួក​គេ​ហើយ មាន​តែ​ស្អុយ​ឈ្មោះ។ តែ​ខ្ញុំ​បែរ​ជា​ខុស​គេ រឿង​ស្អុយ ឬ​មិន​ស្អុយគឺ​អាស្រ័យ​ទៅ​លើ​ទង្វើ​របស់​ខ្លួន​ឯង មិន​អាច​នៅ​សុខ​ៗ គេ​អាច​និយាយ​អាក្រក់​ពី​យើង​បាន​នោះ​ឡើយ។ ដោយគំនិត​នេះ​ហើយ ទើប​ខ្ញុំ​មិន​ខ្លាច​ក្នុង​ការ​ស្រលាញ់​មេ​របស់​ខ្លួន​ឯង។ សំនួរ​ដែល​មិត្តភ័ក្ដិ​តែង​សួរ​ខ្ញុំ​នោះ​គឺពេល​ស្រលាញ់​គ្នា​ចឹង មាន​ប្រាប់​ឲ្យ​អ្នក​ក្នុង​ក្រុមហ៊ុន​ដឹង​អត់? ប្រកាស​ឲ្យ​គេ​ដឹង​ទទួល​បាន​អី?

សង្សារ​បច្ចុប្បន្ន​របស់​ខ្ញុំគឺ​ជា​នាយក​ក្រុមហ៊ុន​ដែល​ខ្ញុំ​កំពុង​ធ្វើ​ការ​តែ​ម្ដង។ ពួក​យើង​ស្រលាញ់​គ្នា​បាន​៣​ឆ្នាំ​ហើយ ២​ឆ្នាំ​គឺ​លាក់​ជិត​ឈឹង គ្មាន​អ្នក​ណា​ដឹង​ទេ។ ឆ្នាំ​ទី​៣​ត្រូវ​ធ្លាយ​ចេញ ព្រោះ​លេខា​ម្នាក់​ឃើញ​ពួក​ខ្ញុំ​ឱប​គ្នា​ក្នុង​បន្ទប់​ប្រជុំ។ ពួក​ខ្ញុំ​ក៏​ត្រូវ​បង្ខំ​ចិត្ត​ទម្លាយ​ឲ្យ​គេ​ដឹង​ពី​មនោសញ្ចតនា​របស់​យើង​ទាំង​២។ អារម្មណ៍​ទី​១ក្រោយ​ពេល​ប្រកាស​ឲ្យ​គេ​ដឹង​នោះ​គឺ​ធូរ​ទ្រូង។ ទៅ​ណា​មក​ណា មិន​ចាំ​បាច់​លួចលាក់ ខ្លាច​ប៉ះអ្នក​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ទៀត អាច​បង្ហាញ​មនោសញ្ចេតនា​ឲ្យ​គេ​បាន​ឃើញ​នៅ​ក្រុមហ៊ុន។ ហើយ​បន្ទាប់​មក​ទៀត​នោះ​គឺ បុគ្គលិក​ស្រី​ដែល​ធ្លាប់​មាន​ចិត្ត​លើ​គាត់ ក៏​លែង​ហ៊ាន​ទៅ​ក្បែរ​គាត់​ដូច​មុន​ លែង​ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរ​ក្អួត​ឈាម​ម្ដងៗ។

រូបតំណាង

តែ​រឿង​អាស្រូវ​ក៏​មិន​តិច​ដែរ

មុន​​ពេល​ប្រកាស ខ្ញុំ​ដឹង​ថានឹង​មាន​រឿង​អាស្រូវ​ច្រើន​ព័ទ្ធ​ជុំវិញ​ពួក​ខ្ញុំ បើ​ប្រកាស​ចេញ​ទៅ តែ​មិន​នឹក​ស្មាន​ថា​ច្រើន​ហួសហេតុ​បែប​នេះ​ឡើយ។ ខ្ញុំ​ចំណាយ​ពេល​ជាង​២​ឆ្នាំ​ទើប​បាន​ឡើង​តំណែង​អនុប្រធាន​ផ្នែក​ទីផ្សារ គឺ​មុន​ពេល​ក្លាយ​ជា​សង្សារ​នឹង​មេ​ទៅ​ទៀត។ តែ​ក្រោយ​ពេល​ប្រកាស រូបភាព​ដែល​ខ្ញុំ​កសាង​ទាំង​ប៉ុន្មាន​បាន​ត្រូវ​រលាយ​ទាំង​អស់ ព្រោះ​គេ​ថា​ខ្ញុំ​យក​ស្នេហា​ដោះដូរ​នឹង​តំណែង។ កាល​ពី​មុន មាន​រឿង​អី​មិន​ត្រូវ ខ្ញុំ​តែង​និយាយ​ត្រង់​ជានិច្ច តែ​ពេល​នេះ​ក៏​លែង​ហ៊ាន​ព្រោះ​គេ​ថា​ខ្ញុំ​មាន​សង្សារ​ជា​មេ ចង់​និយាយ​អ្វី​ក៏​បាន​។

សរុប​សេចក្ដី​មក ស្រលាញ់​គ្នា​ជាមួយ​មេ​តើ​គួរ​ប្រកាស​ឬ​អត់? គឺ​វា​ស្ថិត​ទៅ​លើ​អ្នក​ទាំង​ស្រុង។ បើ​អ្នក​ជឿជាក់​ថា ខ្លួន​អាច​ទ្រាំទ្រ​នឹង​មនុស្ស​ជុំវិញ​ខ្លួន​បាន គេ​ប្រកាស​ចុះ គ្មាន​អ្នក​ណា​ហាម​ឃាត់​ឡើយ។ តែ​បើ​ស្នេហា​នេះ​មិន​ទាន់​ច្បាស់លាស់ សូមលាក់​ទុក​មួយ​រយៈ​សិន​ចុះ៕

ចុចអានបន្ត៖

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម