គេ​នាំ​គ្នា​បញ្ឈប់​បុគ្គលិក​ព្រាត​ដោយ​សារ Covid 19 តែ​វិស័យ​ទាំង​៤​នេះ នៅ​រើស​បុគ្គលិក​រាប់​សែន​នាក់

  • 2020-04-06 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Amazon រើស​បុគ្គលិក​១​សែន​នាក់ Walmart រើស​បុគ្គលិក ១សែន ៥​ម៉ឺន​នាក់ និង​វិស័យ​ជាច្រើន​ទៀត​កំពុង​សម្រុក​រើស​បុគ្គលិក​ទោះ​វីរុស Covid 19 កំពុង​រាតត្បាត​ខ្លាំង​ក៏​ដោយ។

ប៉ុន្មាន​ខែ​ដើម​ឆ្នាំ ២០២០​នេះ សេដ្ឋកិច្ច​កំពុង​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង​ដោយសារ​ការ​រាល​ដាល​នៃ​វីរុស Covid 19។ ដោយ​វិស័យ​ជា​ច្រើន​នៅ​លើ​ពិភពលោក​ត្រូវ​កាត់​បន្ថយ​ចំនួន​បុគ្គលិក ឬ​បញ្ឈប់​ទាំង​អស់​ក៏​មាន​ដោយ​សារ​គ្មាន​ចំណូល។ ប្រការ​បែប​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ធ្លាក់​ចូល​គ្រា​លំបាក ដ្បិត​គ្មាន​ថវិការ​សម្រាប់ប្រើប្រាស់​ប្រចាំ​ថ្ងៃ។

នៅ​សហរដ្ឋ​អាមេរិក​បាន​មានមនុស្ស​ចំនួន ៣,៤លាន​នាក់​ដាក់​ពាក្យ​សុំ​ជំនួយ​ដោយ​សារ​បាត់​បង់​ការ​ងារ​ហើយ។ នេះ​គឺ​ជា​តួលេខ​ធំ​មិន​ដែល​មាន​ពី​មុន​មក។ យ៉ាងណាក្ដី ខុស​ពីវិស័យ​ដទៃ នៅ​មាន​វិស័យ​៤​ទៀត​ដែល​កំពុង​សម្រុក​បុគ្គលិក​ខ្លាំង​ដោយ​សារ​សេវាកម្ម​កើន​ឡើង តែ​ខ្វះ​ធនធាន​មនុស្ស។​ ខាង​ក្រោម​នេះ​គឺ​វិស័យ​៤​ដែល​នៅ​បន្ត​រើស​បុគ្គលិក​រាប់​សែន​នាក់។

១. វិស័យ​ម្ហូប​អាហារ និង​ម៉ាត

ជំងឺ​រាត​ត្បាត​កើន​ឡើង ធ្វើ​ឲ្យ​មនុស្ស​នាំ​គ្នា​ទិញ​ម្ហូប​អាហារ​ស្ដុក​ទុក។ អាស្រ័យហេតុ​នេះ​ហើយ ធ្វើ​ឲ្យ​ផ្សារ​ទំនើប​ជា​ច្រើន​ខ្វះ​កម្លាំង​ធ្វើ​ការ។ Lowe’s ដែល​ជា​​បណ្ដាញ​ផ្សារ​លក់​រាយ​​នៅ​អាមេរិក​កំពុង​រើស​បុគ្គលិក ៣​ម៉ឺន​នាក់​សម្រាប់​ហាង​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។ ទន្ទឹម​នឹង​នេះ​ បណ្ដាញម៉ាត 7-Eleven ក៏​កំពុង​រើ​សបុគ្គលិក​យ៉ាង​តិច​បំផុត​២​នាក់​ដូច​គ្នា ដើម្បី​ផ្គត់ផ្គង់​ឲ្យ​អតិថិជន​របស់​ខ្លួន។

២. វិស័យ​ដឹក​ជញ្ជូន

ទន្ទឹម​​នឹង​ការទិញ​ស្ដុក​ទំនិញ​ទុក​នោះ មនុស្ស​ជា​ច្រើនបាន​កម្ម៉ង់​ឥវ៉ាន់​ឲ្យ​ដឹក​មក​ផ្ទះ​វិញ ជំនួស​ឲ្យ​ការ​ចេញ​ទៅ​ទិញ​ខ្លួន​ឯង។ ជាក់​ស្ដែង​ក្រុមហ៊ុន​ផលិត​ឱសថ CVS Health បាន​ប្រកាស​រើស​បុគ្គលិក​៥​ម៉ឺន​នាក់ ទាំង​ពេញ​ម៉ោង និង​ក្រៅ​ម៉ោង​ដើម្បី​បម្រើ​ដឹក​ជញ្ជូន​ឲ្យ​ក្រុមហ៊ុនខ្លួន។ ក្រុមហ៊ុន​ភីហ្សា​ធំ​លេខ​១​អាមេរិក Pizza Hut កំពុង​រើស​បុគ្គលិក​៣​ម៉ឺន​នាក់ ព្រោះ​ខ្វះ​អ្នក​ដឹក​ភីហ្សា។

៣. វិស័យអ៊ីនធឺណិត

ដោយ​សារ​តែ​នៅ​ផ្ទះ​យូរ​ អផ្សុក​ពេក ទើប​មនុស្ស​ជា​ច្រើន​រំពឹង​លើ​ប្រព័ន្ធ អ៊ីនធឺណិត​នេះ​ហើយ​ដើម្បី​កម្សាន្ត ក៏ដូច​ជា​ធ្វើ​ការ​ពី​ផ្ទះ។ ក្រុមហ៊ុន​អ៊ីនធឺណិត​នៅ​អាមេរិក​ស្ទើរ​តែ​ទាំង​អស់ កំពុង​រើស​បុគ្គលិក​បន្ថែម​ទាំង​អស់​ដ្បិត​តម្រូវ​ការ​តម្លើង​អ៊ីនធឺណិត​មាន​ការ​កើន​ឡើង។

៤. វិស័យ​ផលិត

តម្រូវ​ការ​ផលិត​គ្រឿង​សុខាភិបាល​ដូច​ជា​ម៉ាស៊ីនអុកស៊ីសែន ម៉ាស និង​ទឹក​លាង​កំពុង​កើន​ឡើង​ជា​ខ្លាំង។ ហេតុ​នេះ​ហើយ រាល់​ក្រុមហ៊ុន​ដែល​ធ្វើ​ការ​នឹង​វិស័យ​នេះ សុទ្ធ​តែ​រើស​បុគ្គលិក​បន្ថែម ក៏ដូច​ជា​ថែម​ម៉ោង​ឲ្យ​បុគ្គលិក​ទាំង​អស់ ដើម្បីផលិត​គ្រប់​តម្រូវការ​លើ​ទីផ្សារ៕

អានបន្ត៖ ​ ខាង​ក្នុង​ឡាន​សង្គ្រោះ​បន្ទាន់​អ្នក​ជំងឺ Covid 19 ពេទ្យអ៊ីតាលី​លើក​ទឹក​ចិត្ត​អ្នកជំងឺថា៖ កុំ​ខ្លាច កុំ​ខ្លាច

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel