ស្រក់​ទឹក​មាត់! ​រៀន​ធ្វើ “មាន់​ដុត​ទឹក​ដោះគោ​ទឹក​ឃ្មុំ” រស​ជាតិ​​ពិសេស​ជាប់​ចិត្ត

  • 2020-04-03 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ទំព័រ​មុខ​ម្ហូប​ថ្ងៃ​នេះ កញ្ញា សូម​ចែក​រំលែក​អំពី​វិធី​ធ្វើ​ "មាន់​ដុត​​ប្រឡាក់​ទឹក​ឃ្មុំ"។ ចង់​ដឹង​ថា​វិធី​ធ្វើ​យ៉ាង​ណា ហើយ​មាន​គ្រឿង​ផ្សំ​អ្វី​ខ្លះ សូម​តាមដាន​ខាង​ក្រោម​នេះ​តែ​ម្ដង៖

គ្រឿង​ផ្សំ៖

  • មាន់ ១​ទាំង​មូល

  • ឫស​វ៉ាន់ស៊ុយ ៥ឬស

  • ខ្ទឹម​ស ១០​កំពឹស

  • ម្រេច​គ្រាប់​ពណ៌​ស ១ស្លាបព្រាបាយ

  • ស្ករ​ត្នោត ៤ស្លាបព្រាបាយ

  • ទឹក​ឃ្មុំ ១២០ក្រាម

  • ទឹក​ដោះគោ​ឆៅ ៤ស្លាបព្រាបាយ

  • ទឹក​ស៊ីអ៊ីវខាប់ ១ស្លាបព្រាបាយ

  • ទឹក​ស៊ីអ៊ីវ ៣ស្លាបព្រាបាយ

  • ទឹក​ប្រេងខ្យង ៣ស្លាបព្រាបាយ

  • បាយ​ដំណើប និង​ទឹក​ជ្រលក់​សម្រាប់​ញ៉ាំ​ជាមួយ។

វិធី​ធ្វើ៖

១. បុក​ឫស​វ៉ាន់ស៊ុយ ខ្ទឹម​ស និង​ម្រេច​គ្រាប់​ឲ្យ​ម៉ដ្ឋ​។

២. យក​គ្រឿង​ដែល​បុក​ហើយ មក​លាយ​ស្ករ​ត្នោត ទឹក​ឃ្មុំ ទឹក​ដោះ​គោឆៅ ​ទឹក​ស៊ីអ៊ីវ​ខាប់ ទឹក​ស៊ីអ៊ីវ ប្រេង​ខ្យង ហើយ​កូរ​ឲ្យ​ចូល​ជាតិ​គ្នា រួច​យក​​ប្រឡាក់​ជាមួយ​សាច់​មាន់​ឲ្យ​សព្វ ទុក​២០​នាទី។

៣. យក​មាន់​ដែល​ប្រឡាក់​រួច​​មក​​រៀប​ចំ​ដាក់​ដុត បើក​ភ្លើង ១៧០អង្សា រយៈ​ពេល ៣០ទៅ៤៥នាទី (ល្មម​សាច់​មាន់​ឆ្អិន)។ បើ​មិន​មាន​ចង្ក្រាន Microwave ទេ អាច​ប្រើ​ឆ្នាំង​ធម្មតា ឬដាក់​​​អាំង​ក៏​បាន។

៤. នៅ​ពេល​សាច់​មាន់​ឆ្អិន​ហើយ​ អាច​កាប់​​ជា​ដុំ​ៗ ទទួល​ទាន​ជាមួយ​បាយ​ដំណើប និង​ទឹកជ្រលក់​ហឹរៗ​ ៕

ប្រភព៖ facebook ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម