ខំ​អាណិត​ស្រលាញ់​ទើប​ឲ្យ​ជួល​បន្ទប់ ថ្ងៃ​សង​បន្ទប់​វិញ ម្ចាស់​ផ្ទះ​ស្ទើរ​គាំង​បេះដូង​ស្លាប់

  • 2020-04-01 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទ្វារ​បន្ទប់​បើក​ចេញ​មក ម្ចាស់​ផ្ទះ​បាន​ត្រឹម​ស្រឡាំងកាំង បាត់​បង់​ស្មារតី នៅឃើញ​បន្ទប់​របស់​ខ្លួន​ប្រែ​ទៅ​ដូច​ជា​ផ្សារ​ត្រី។

កាល​ពី​ពេល​ថ្មី​ៗ​​នេះ ម្ចាស់​បន្ទប់​ជួល​ម្នាក់​ត្រកូល Li មក​ពី​ប្រទេស​ចិន បាន​រៀបរាប់​លើ​បណ្ដាញ​សង្គម​​ថា នារី​វ័យ​ម្ភៃ​ប្លាយ​ម្នាក់​ត្រកូល Wang បាន​មក​សុំ​ លោក​ស្រី​ជួល​បន្ទប់​ស្នាក់​នៅ។ ដោយ​សារ​តែ​ឃើញ​នារី​រូប​នេះ ទើប​មក​ពីខេត្ត ឡើង​មក​ទី​ក្រុង​ដើម្បី​រក​ការងារ​ធ្វើ។ លោក​ស្រី​ក៏​អាណិត​ស្រលាញ់ ឲ្យ​នាង​ជួល​បន្ទប់ ដោយ​មិន​បានសួរ​នាំ​ច្រើន ក៏​ដូច​ជា​ចុះ​កិច្ចសន្យា​អ្វី​ដែរ។

តាម​នោះ​ដែរ នារី​ត្រកូល Wang ចាប់​ផ្ដើម​ជួល​ផ្ទះ​លោក​ស្រី​ពីខែ ៣ ឆ្នាំ២០១៩ ដល់​ខែ​​នេះ គឺ​ដល់​ពេល​រើ​ចេញ។ ចង់​ដឹង​​ថា​នារី​រូប​នេះជួល​ទៀត​ឬ​អត់ ម្ចាស់​ផ្ទះ​បាន​ទាក់ទង​ទៅ​មុន​នោះ យូរ​មក​ហើយ តែ​អ្នក​ជួល​នៅ​តែ​គេច​រហូត។ ដូច្នេះ​លោក​ស្រី​បាន​មក​ដល់​បន្ទប់​ផ្ទាល់។

ទោះ​បី​ជា អ្នក​ជួល​រូប​នេះ​នៅ​ក្នុង​បន្ទប់​ក៏​ដោយ តែ​នាង​មិន​បើក​ទ្វារ​ឲ្យ​ម្ចាស់​ផ្ទះ​ឡើយ។ នៅ​ពេល​ប្រើ​សោរ​បម្រុង​ដើម្បី​បើក​នោះ ទើប​ដឹង​ថា​នាង​បាន​ប្ដូរ​សោរ​ចេញ​បាត់ហើយ។ ក្រោយ​អង្វរ​៣០​នាទី​មិនបាន​សម្រេច លោក​ស្រី​ក៏​ហៅ​ជាង​សោរ​មក។ នៅ​ពេល​ចូល​ដល់​ក្នុង​ហើយ អ្នក​ជួល​នេះ​បាន​រត់​ទៅ​ពួន​ក្នុង​បន្ទប់​ទឹក តែ​ទិដ្ឋភាព​ក្នុង​ផ្ទះ បាន​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​ប៊ិះគាំង​បេះដូង​ស្លាប់។

តាម​នោះ​ដែរ សម្ភារៈក្នុង​ផ្ទះ​ខូច​ខាត​ស្ទើរ​ទាំង​អស់ មាន​ក្លិន​ស្អុយ​រលួយ ដោយ​មាន​លាមក​សត្វ​ឆ្កែ និង​សំរាម​ចម្រុះ។ ម្ចាស់​ផ្ទះ​ទ្រាំ​មិន​បាន​ បាន​ក្អួត​មួយ​រំពេច។ ក្រោយ​​ពេល​ប៉ូលិស​អង្វរ​អ្នក​ជួល​១​ម៉ោង​ទៀត ទើប​នាង​ព្រម​ដឹក​ឆ្កែ​​២​ក្បាល​ចេញ​មក តែ​នៅ​មិន​ព្រមប្រាប់​ពី​មូលហេតុ​ដែល​ផ្ទះ​ក្លាយ​ទៅ​ជាសមរភូមិ​បែប​នេះ​ដដែរ។

លោក​ស្រី Li មិន​នឹក​ស្មាន​ថា នារី​ស្លូតបូត​ដែល​គាត់​ធ្លាប់​អាណិត​ស្រលាញ់​ បែរ​ជា​មាន​ការ​រស់​នៅ​បែប​នេះ​ទាល់​តែ​សោះ៕

អានបន្ត កំពូល​ស្រី​ស្រស់​សិចស៊ី​ជប៉ុន បង្ហើប​ថា​ការ​ពិត​ខ្លួន​ជា​មនុស្ស​ប្រុស​ទេ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម