៥ ក្បាច់ហាត់ប្រាណនៅផ្ទះយករាងស្អាតបានយ៉ាងស្រួល
- 2020-03-30 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ ក្បាច់ហាត់ប្រាណនៅផ្ទះយករាងស្អាតបានយ៉ាងស្រួល
ក្រៅពីទំនេរនៃការសិក្សាឬធ្វើការ មិត្តនារីភាគច្រើនតែងតែចំណាយពេលហាត់ប្រាណយករាងស្រឡូនស្អាតនិងសុខភាពល្អ។ ជាការពិតណាស់ ការហាត់ប្រាណមានច្រើនប្រភេទដែលអ្នកអាចហាត់នៅផ្ទះដោយខ្លួនឯងបានយ៉ាងងាយ។ ថ្ងៃនេះ ប្រិយមិត្តទាំងអស់គ្នានឹងបានដឹងពីលំហាត់ប្រាណហាត់នៅផ្ទះខ្លួនឯងយ៉ាងងាយ។ តោះសូមអាននៅខាងក្រោមរួមមាន៖
**១. ក្បាច់អាវ៉ង់**
នៅពេលអាវ៉ង់កុំភ្លេចទប់ពោះនិងត្រគៀករបស់អ្នក ព្រោះការធ្វើបែបនេះនឹងជួយដុតបំផ្លាញខ្លាញ់នៅក្បាលពោះ។ ប្រសិនបើអ្នកបន្តធ្វើឲ្យបានញឹកញាប់ អ្នកនឹងទទួលបានក្បាលពោះរាបស្មើ។
២. ក្បាច់ភ្នំ
អ្នកត្រូវធ្វើកាយវិការឲ្យដូចរូបនេះដោយដាក់ដៃទាំងសខខាងទៅលើឥដ្ឋ ហើយពត់ខ្លួនឲ្យកោងស្រួចដូចភ្នំ។ ក្បាច់នេះនឹងជួយអ្នកកាត់បន្ថយខ្លាញ់នៅចង្កេះ។
៣. ក្បាច់លេខប្រាំបី
ចំពោះក្បាច់នេះ អ្នកត្រូវដាក់ខ្លួនអ្នកផ្កាប់លើឥដ្ឋហើយលើកគូទអ្នកឡើងលើបន្តិច បន្ទាប់មកដាក់ជើងរាបស្មើនឹងដងខ្លួន។ ការធ្វើបែបនេះនឹងជួយអ្នកឲ្យកាត់បន្ថយខ្លាញ់ក៏ដូចជាជាធ្វើឲ្យគូទណែនដែរ។
៤. ក្បាច់ចាប់ផ្តើម
ក្បាច់នេះអ្នកត្រូវបោះជើងម្ខាងទៅមុខដោយដាក់ដៃម្ខាងកាត់ជើងនោះ រីឯជើងម្ខាងទៀតត្រូវដាក់ទៅក្រោយហើយដៃម្ខាងទៀតត្រូវបោះទៅមុខ។ ក្បាច់នេះផងដែរនឹងជួយអ្នកកាត់បន្ថយខ្លាញ់នៅកំភ្លៅរបស់អ្នកបាន។
៥. ក្បាច់ផ្កាប់ខ្លួន
អ្នកត្រូវដេកផ្កាប់លើឥដ្ឋ តែពាក់កណ្តាលខ្លួនរបស់អ្នកត្រូវងើបឡើងលើធម្មតា។ ចំពោះក្បាច់នេះជួយក្រពះក៏ដូចជាពោះរបស់អ្នកពត់បានល្អ។
រូបភាព៖ 小红 书 @ 爱心 biu, Pinterest
ចុចអានបន្ត៖
៥ វិធីជួយអ្នកឲ្យញុំាតិច តែពុំសូវឃ្លានខ្លាំង