នៅផ្ទះកុំថ្ងូរថាអផ្សុក ព្រោះមានកន្លែងជាច្រើនដែលអ្នកត្រូវសម្អាត ដើម្បីកម្ចាត់មេរោគ

  • 2020-03-27 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំ​ចាត់​ទុក​ផ្ទះ​ជា​កន្លែង​ឃុំ​ឃាំង ធ្វើ​ឲ្យ​អ្នក​ធុញ​ថប់​ ដោយសារ​​ចេញ​ទៅ​ណា​​មិន​បាន​។ ក្នុង​អំឡុង​ពេល​នេះ ត្រូវ​គិត​គូរ​ខ្វល់ខ្វាយ​ពី​សុខភាព​ច្រើន​ជាង​អ្វី​ទាំង​អស់​។ ជាពិសេស​​សម្រាប់​អ្នក​​ដែល​​ចំណាយ​ពេល​នៅ​ផ្ទះ​​យូរ គ្មាន​អ្វី​ត្រូវ​រអ៊ូ​រទាំ ឬ​គិត​ថា​អផ្សុក​នោះ​ទេ។ ​មាន​ការងារ​​ផ្ទះ​​ច្រើន​ណាស់ ដែល​អ្នក​គួរ​ធ្វើ​ ដូច​ជា​ការ​រៀប​ចំ​របស់របរ​ឲ្យ​មាន​របៀប​រៀប​រយ និង​​ការ​សម្អាត​កន្លែង​សំខាន់​ៗ​ ដើម្បី​​ធានា​នូវ​អនាម័យ​ពេញ​លេញ គ្មាន​មេរោគ​បាក់តេរី​មិន​ល្អ​ ដែល​នាំ​ឲ្យ​អ្នក​ឈឺ​ថ្កាត់​។

​​កន្លែង​ទាំង​នោះ​រួម​មាន​៖

​​បន្ទប់​គេង៖​​ បោក​គក់​កម្រាល​​ពូក ស្រោម​ខ្នើយ ឬ​មុង...យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ម្តង​ក្នុង​មួយ​សប្តាហ៍។

​​បន្ទប់​ទទួល​ភ្ញៀវ៖​​ បោះ​ចោល​ឥវ៉ាន់​ដែល​មិន​ចាំ​បាច់ ជូត​សម្អាត​ដី​​និង​ធូលី​កខ្វក់ ឲ្យ​បាន​ស្អាតល្អ​។

​​ផ្ទះ​បាយ៖​​ ជូត​ឥដ្ឋ​ការ៉ូ​ជា​ប្រចាំ អនាម័យ​ម្ហូប​អាហារ​ដោយ​ការរ​ក្សា​ទុក​និង​គ្រប​ឲ្យ​បាន​ត្រឹមត្រូវ ​លាង​សម្ភារ​ផ្ទះ​បាយ​ជាមួយ​សាប៊ូ​បន្ទាប់​ពី​ប្រើ​រួច សម្អាត​ទូទឹកកក​ កុំ​ទុក​ចំណី​​អាហារ​រហូត​ដល់​ខូច​គុណភាព​។

​​តុបាយ៖​​ ត្រូវ​ជូត​សម្អាត​​​ជា​ប្រចាំ​ មុន​នឹង​ក្រោយ​ពេល​ញ៉ាំ​​អាហារ​រួច។

​​បន្ទប់​ទឹក៖​​ ត្រូវ​ដុស​លាង​ដោយ​ប្រើ​ទឹក​សម្លាប់​មេរោគ​ក្នុង​បន្ទប់​ទឹក​​។ ជាពិសេស ចាន​បង្គន់ ឥដ្ឋ​ការ៉ូ ដៃ​ទ្វារ ជញ្ជាំង​ និង​អាង​ទឹក​ត្រាំ​ខ្លួន​ជាដើម។

​​​​ពេល​ចេញ​ទៅ​ខាង​ក្រៅ៖​​ ដាច់​ខាត​កុំ​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ផ្តុំ​គ្នា ពាក់​ម៉ាស់​និង​ស្រោម​ដៃ​ការពារ ដាក់​អាល់កុល​សម្លាប់​មេរោគ​តាម​ខ្លួន កាត់​បន្ថយ​សកម្មភាព​នៅ​ខាង​ក្រៅ។

​​ពេល​ត្រលប់​មក​ផ្ទះ​វិញ៖​​ លាង​ដៃ​ភ្លាម​ៗ​ជា​មួយ​សាប៊ូ​និង​ទឹក ងូត​ទឹក​​និង​បោក​សម្លៀក​បំពាក់​ដែល​ស្លៀក​ហើយ​ពី​ខាង​ក្រៅ​​ភ្លាមៗ។

​​ត្រូវ​​​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​ ដើម្បី​ការពារ​សុវត្ថិភាព​ទាំង​អស់​គ្នា​៕​​

ចុចអានបន្ត៖ កុំគិតថាមិនអី! អ្នកអាចក្លាយជាជនរងគ្រោះឆ្លង Covid-19 បើនៅសប្បាយបន្តធ្វើវា

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម