ប្រសិន​បើ​ខែ​នេះ​អ្នក​នៅ​បើក​ប្រាក់​ខែ​ពេញ​នោះ សូម​អរគុណ​ជីវិត​នេះ​ទៅ

  • 2020-03-26 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅ​ពី​ក្ដី​ព្រួយ​បារម្ភ​ជាច្រើន​ពាក់ព័ន្ធ​នឹង​វីរុស Covid 19 នោះ មេរោគ​មួយ​នេះ​ក៏​ជា​ហានិភ័យ​សម្រាប់​មនុស្ស​រាប់​លាន​នាក់ ដោយ​ការងាររបស់​ពួក​គេ​ត្រូវ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ។

មុន​នេះ​ ២​ថ្ងៃ មិត្តភ័ក្ដិ​ខ្ញុំ​​នៅ​តែ​ដើរ​ចូល​ក្រុមហ៊ុន​ជា​ធម្មតា ដូច​គ្មាន​អ្វី​កើត​ឡើង តែ​ទៅ​ចូល​ដល់​កន្លែង​ធ្វើ​ការ ទើប​គាត់​ទទួល​បាន​ដំណឹង​ដូច​ជា​រំជួយ​ផែនដី​ថា ក្រុម​ទីផ្សារ​របស់​គាត់ នឹង​ត្រូវ​ក្រុមហ៊ុន​ផ្អាក​ជា​បណ្ដោះ​អាសន្ន​រយៈ​ពេល​៣ខែ ឬ​វែង​ជាង​នេះ រហូត​ទាល់​តែ​សភាព​ការ​ដំណើរ​ការ​ធម្មតា​វិញ ដោយ​សារ​តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​គ្មាន​ចំណូល។ នៅ​ពេល​នេះ មិត្ត​ខ្ញុំ​មាន​ជម្រើស​២​នោះ​គឺ ទៅ​រក​ការងារ​ថ្មី ឬ​នៅ​ចាំ​ចូល​ធ្វើ​ការ​វិញ ដោយ​ក្រុមហ៊ុន​នឹង​ជំនួយ​មួយ​ខែ ៥០​ដុល្លារ។ ពី​ចំណូល​ជាង​៥០០​ដុល្លារ សល់​ត្រឹម​ជំនួយ​៥០​ដុល្លារ មិត្ត​ខ្ញុំ​ឮ​ដំណឹង​ហើយ ហាក់​ឈរ​លែង​នឹង​ដោយ​សារ​នៅ​ជំពាក់​ធនាគារ​ផង ហើយ​ផ្ញើជូន​ឪពុក​ម្ដាយ​ចាស់​ជរា​នៅ​ស្រុក​ទៀត។

រឿង​ខាង​លើ គឺ​ជាឧទាហរណ៍​ជាក់​ស្ដែង ដែល​ខ្ញុំ​បាន​ប្រទះ​ខ្លូន​ឯង ហើយ​នៅ​មាន​ករណី​ធ្ងន់ធ្ងរជាង​នេះ​ជា​ច្រើន​ទៀត ដែល​កំពុង​កើត​ឡើង​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ។ ឈាន​ជើង​ចូល​ឆ្នាំ ២០២០​នេះ អ្នក​ណា​ក៏​ចាប់​ផ្ដើម​ដោយ​ក្ដី​សង្ឃឹម និង​ការ​រង់​ចាំ​អ្វី​ដែល​ថ្មី និង​ល្អ​ជាង​ឆ្នាំ​ចាស់​កន្លង​ទៅ តែ​មិន​បាន​១០០​ថ្ងៃ ស្រួល​បួល​ផង ដោយ​សារ​តែ​មេរោគ​ថ្មី​មួយ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាត់​បង់​ការងារ ម្ចាស់​អាជីវកម្ម ធ្លាក់​ខ្លួន​ឡុងចុង ជំពាក់​បំណុល​ជុំ​ទិស។

មក​ដល់​ពេល​នេះ ទើប​យើង​ឃើញ​ថា តម្លៃ​នៃ​លុយ​ថ្លៃ​ប៉ុណ្ណា។ លុយ​ដែល​យើង​ធ្លាប់​ចាយ​មិន​សន្សំ​ដៃ​នោះ បាន​ប្រែ​ទៅ​ជា​ពិបាក​រក​បាន។ នៅ​ពេល​នេះ​ ទោះ​បី​ជា​តិច​តួ​ច​យ៉ាង​ណា​​ក៏វា​ជា​សុភមង្គល​មួយដែរ សម្រាប់​អ្នក​ដែល​អត់។

យ៉ាងណាក្ដី នៅ​មាន​មជ្ឈដ្ឋាន​មិន​តិច​ឡើយ ដែល​នៅ​តែ​រអ៊ូរទាំ​ថា គ្មាន​លុយ​ចាយ ដោយ​សារ​តែ​ស្ងាត់​ទី​ផ្សារ។ អ្នក​មាន​ដឹង​ថា​ទេ​ថា នៅ​ពេល​នេះ បើ​យើង​នៅ​មាន​ជីវិត គឺ​ជា​សំណាង​មួយ​ទៅ​ហើយ ដូច​នេះ សូម​រស់​ដោយ​គិត​តាម​កាលៈទេសៈ កុំ​គិត​ដូច​ពេល​កំពុង​មាន​ហូរហៀរ​ទៀត។ អាស្រ័យ​ហេតុ​នេះ​ហើយ ប្រសិន​បើ​អ្នក​ជា​បុគ្គលិក​ស្ថាប័ន​ណា​មួយ ហើយ​នៅ​តែ​ទទួល​បាន​ប្រាក់​បៀរវត្តន៍​ពេញ​នោះ សូម​អរគុណ​ជីវិត​នេះ​ទៅ ព្រោះ​ក្នុង​ពេល​លំបាក​បែប​នេះ​ហើយ គេ​មិន​ទាន់​កាត់​បន្ថយ​បុគ្គលិក​ ហើយ​នៅ​រក្សា​យើង​ដូច​ដើម៕

ចុចអានបន្ត៖ ផ្តើមចេញពីក្មេងស្រីដែលធ្លាប់តែអៀនខ្មាសច្រើន រហូតក្លាយជាសហស្ថាបនិកនៃសហគ្រាសសង្គម រួមទាំងស្នាដៃជាច្រើនទៀត

ប្រភព៖ Kenh14 ប្រែ​សម្រួល​៖ Caramel

អត្ថបទពេញនិយម