ភេសជ្ជៈ ៥ ប្រភេទ ជួយឲ្យអ្នកគេងលក់ស្កប់ស្កល់ទល់ភ្លឺ
- 2020-03-24 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភេសជ្ជៈ ៥ ប្រភេទ ជួយឲ្យអ្នកគេងលក់ស្កប់ស្កល់ទល់ភ្លឺ
ពីមួយថ្ងៃទៅមួយថ្ងៃ ត្រូវគិតគូរពីរបររកស៊ីផងធ្វើការផងថែមទាំងអស់កម្លាំងទៀត តែដល់ពេលយប់ឡើងបែរជាគេងមិនលក់ទៅវិញ។ ពិតណាស់ក្នុងមួយយប់ អ្នកត្រូវគេងឲ្យបានយ៉ាងតិចចាប់ពី ៧-៩ម៉ោង ដើម្បីជួយឲ្យសុខភាពរឹងមាំ អារម្មណ៍ស្រស់ថ្លា។ ហេតុនេះកុំបណ្តោយយូរពេក ប្រសិនបើអ្នកមានបញ្ហាគេងមិនលក់ឬបានតិចខ្លាំង គួររកវិធីជំនួយកែខៃឲ្យបានទាន់ពេលវេលា។
ខាងក្រោមនេះសុទ្ធសឹងតែជាភេសជ្ជៈដែលអាចជួយឲ្យអ្នកគេងលក់ស្កប់ស្កល់ទល់ភ្លឺតែម្តង។
១. ទឹកដោះគោក្តៅឧណ្ណៗ
ទឹកដោះគោក្តៅឧណ្ណៗ ជាជម្រើសដ៏ល្អដែលអាចជួយឲ្យអ្នកគេងលក់ស្រួលស្កប់ស្កល់។ វាផ្ទុកទៅដោយសារធាតុ Tryptophan ដែលចូលទៅបង្កើន Serotonin ក្នុងខួរក្បាល ជំនួយសុខភាព ធ្វើឲ្យអារម្មណ៍ស្រស់ថ្លា មិនភ្ញាក់នៅពាក់កណ្តាលអធ្រាត្រ។
២. ទឹកផ្លែឆឺរី
ទឹកផ្លែឆឺរីក៏មិនខុសពីទឹកដោះគោប៉ុន្មានដែរ ព្រោះវាមានផ្ទុកនូវសារធាតុឈ្មោះថា Tryptophan ថែមទាំងផលិតអ័រម៉ូនមេតាលុនីន ដែលជួយឲ្យគេងលក់ស្រួលនិងបានយូរម៉ោងពេញមួយយប់។
៣. ទឹកដូង
ទឹកដូងសម្បូរសារធាតុ ម៉ាញេស្យូមនិងប៉ូតាស្យូម ជាតិរ៉ែ២ប្រភេទ ដែលមានតួនាទីសម្រួលដល់សាច់ដុំ និងគេងលក់ផងដែរ។ លើសពីនេះ វាក៏អាចជួយកាត់បន្ថយសម្ពាធឈាម និងការហើមក្រលៀនទៀតផង។
៤. តែបៃតង
ដោយសារក្នុងតែបៃតងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដូច្នេះអ្នកអាចផឹកបានមិនថាពេលព្រឹកថ្ងៃឬយប់នោះទេ។ វាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយឲ្យរាងកាយបានធូរស្រាល សម្រួលផ្នែកសាច់ដុំ ធ្វើឲ្យអ្នកគេងលក់មិនរសាប់រសល់។
៥. ទឹកដោះគោអាល់ម៉ុន
អាល់ម៉ុនមានសារធាតុសំខាន់ជាច្រើនដែលរាងកាយត្រូវការ។ វាមានសារធាតុម៉ាញ៉េស្យូមនិងជាតិរ៉ែខ្ពស់ ដែលនាំឲ្យអ្នកគេងលក់អារម្មណ៍ល្អ។ នហេតុនេះហើយទើបបានជា អ្នកដែលជួបប្រទះបញ្ហាគេងពុំលក់មិនដែលមើលរំលងទឹកដោះគោអាល់ម៉ុននោះទេ៕
ចុចអានបន្ត៖ របស់ប្រើប្រាស់ទាំង៧ក្នុងផ្ទះផ្ទុកមេរោគច្រើន តែបែរជាមើលរំលងមិនព្រមសម្អាត