ពាក្យ​ «កុំ» ទាំង​ ៨ ​ដែល​ស្រី​ៗ​ត្រូវ​ចាំ​បើ​មិន​ចង់​ឈឺ​ចាប់​ខ្លាំង​ជា​មួយ​ស្នេហា​

  • 2020-03-24 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​មាន​ទាំង​ការ​ឈឺចាប់ និង​ភាព​រីករាយ​ តែ​គ្មាន​នរណា​អាច​ជៀស​ផុត​ពី​ស្នេហា​បាន​ឡើយ​។​ ចឹង​ហើយ​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ទើប​អាច​​ឆាប់​បំភ្លេច​ការ​ឈឺ​ចាប់​នោះ​បាន​លឿន​?​ មិន​ថា​អ្នក​ឈឺ​ចាប់​កម្រិត​ណា​ទេ​ អ្នក​នៅ​តែ​អាច​ជៀស​ផុត​ពី​ភាព​ឈឺ​ចាប់​មួយ​នោះ​បាន​បើ​អ្នក​កុំ​ធ្វើ​រឿង​ ៨​ យ៉ាង​នេះ​៖

កុំ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​នៅ​ពេល​យប់​ គិត​រឿង​អតីត​កាល​ និង​អ្វី​ដែល​បាន​ធ្វើ​ជា​មួយ​គេ​កន្លង​មក​ ចូល​គេង​ឲ្យ​បាន​លឿន​ ថែ​រក្សា​សុខ​ភាព​និង​សម្រស់​របស់​អ្នក​។​ នៅ​ពេល​ដែល​អ្នក​ស្អាត​ អ្នក​នឹង​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ពេល​ជួប​សង្សារ​ចាស់​ដោយ​ចៃដន្យ​។​

កុំ​ព្យាយាម​ទាក់​ទង​អ្នក​ចាស់ នៅ​ពេល​ដែល​អ្នក​ព្យាយាម​បំភ្លេច​នរណា​ម្នាក់​ អ្នក​ត្រូវ​តែ​នៅ​ឲ្យ​ឆ្ងាយ​ មិន​ត្រូវ​តាម​ដាន​គេ​ទេ​។​ រៀន​ធ្វើ​ជា​អ្នក​សម្រេច​ចិត្ត​ ទោះ​បី​អ្នក​មិន​មែន​ជា​អ្នក​ពូកែ​ក៏​ដោយ​។​ កុំ​ឲ្យ​ឱកាស​អ្នក​ចាស់​ចូល​មក​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ម្ដង​ទៀត​ឲ្យ​សោះ​។

កុំ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្មុគ​ស្មាញ ទៅ​ក្រៅ​ជួប​មិត្ត​ភក្តិ​ ធ្វើ​ដំណើរ​កម្សាន្ត​ ទៅ​កន្លែង​ដែល​អ្នក​មិន​ធ្លាប់​ទៅ​ពី​មុន​ ញ៉ាំ​ម្ហូប​ដែល​អ្នក​ចូល​ចិត្ត​ ប៉ុន្តែ​បើ​គ្មាន​ពេល​ទេ​ ទៅ​មើល​កុន​ ស្ដាប់​ចម្រៀង​...​ធ្វើ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្លួន​អ្នក​សប្បាយ​ចិត្ត​។​

កុំ​ភ្លេច​អាន​សៀវភៅ​រាល់​ថ្ងៃ ស្អាត​តែ​រូប​រាង​ខាង​ក្រៅ​មិន​គ្រប់​គ្រាន់​ទេ​ តែ​ត្រូវ​តែ​ស្អាត​ចេញ​ពី​ចិត្ត​ខាង​ក្នុង​ ។​ ភាព​ស្រស់​ស្អាត​នៅ​ខាង​ក្នុង​និង​បង្កើន​តម្លៃ​របស់​អ្នក​។​ ចំណេះ​ដឹង​ជា​អាវុធ​ដែល​នរណា​ៗ​ក៏​ចង់​បាន​។​

កុំ​និយាយ​អាក្រក់​ពី​អ្នក​ចាស់​ ពេល​បែក​គ្នា​ហើយ ទោះ​បី​មនុស្ស​ម្នាក់​នោះ​មិន​ល្អ​ចំពោះ​អ្នក​ក៏​ដោយ​ ក៏​ប៉ុន្តែ​គេ​ធ្លាប់​ជា​មនុស្ស​ម្នាក់​ដែល​អ្នក​ស្រលាញ់​បំផុត​ ជឿជាក់​បំផុត​ ថែម​ទាំង​ផ្ញើ​ក្ដី​ស្រលាញ់​និង​ក្ដី​សង្ឃឹម​លើ​គេ​ទៀត​ផង​។​ និយាយ​អាក្រក់​ពី​អ្នក​ចាស់​បង្ហាញ​ថា​អ្នក​ធ្លាប់​ស្រលាញ់​មនុស្ស​ខុស​។​

កុំ​ព្យាយាម​ប្រកែក​ចំពោះ​អ្វី​ដែល​កើត​ឡើង​លើ​អ្នក​ទាំង​ពីរ រក្សា​ទុក​រឿង​សប្បាយ​ បំភ្លេច​ចោល​រឿង​កើត​ទុក្ខ​ ចឹង​ហើយ​ទើប​អ្នក​ទាំង​ពីរ​សប្បាយ​ចិត្ត​ដូច​គ្នា​។​

កុំ​រក្សា​ការ​ចង់​ចាំ​រវាង​អ្នក​និង​គេ អនុស្សាវរីយ៍​គួរ​តែ​បោះ​ចោល​ឲ្យ​អស់​។​ ឃើញ​ពួក​គេ​រាល់​ថ្ងៃ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ល្អ​។​

កុំ​ប្រញាប់​រក​អ្នក​ថ្មី​មក​ជំនួស​លឿន​ពេក បេះ​ដូង​មិន​ត្រូវ​ប្រញាប់​ពេក​ទេ​ ទុក​ពេល​ឲ្យ​វា​បាន​សម្រាក​ខ្លះ​។​ រង​ចាំ​ដល់​អ្នក​អាច​ត្រៀម​ខ្លួន​ទទួល​អ្នក​ថ្មី​បាន​ ត្រៀម​ខ្លួន​ឲ្យ​ដូច​កាល​អ្នក​មាន​ស្នេហា​លើក​ដំបូង​។​ ការ​ប្រញាប់​ខ្លាំង​ពេក​នឹង​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​តម្លៃ​ខ្លួន​ឯង​ ហើយ​នឹង​ក្លាយ​ជា​មនុស្ស​គួរ​ឲ្យ​អាណិត​ដោយ​សារ​ស្នេហា​៕

ចុចអាន៖ នៅ​ Single សិន​ទៅ! បើ​មិន​ទាន់​ជួប​បុរស​ដែល​មាន​ ៨​ ចំណុច​នេះ​

ប្រភព៖ bestie ប្រែសម្រួល៖ ឃួន សុលីកា

អត្ថបទពេញនិយម