ដឹងតែលែងឈឺក្បាលរឿងចាញ់បោកអ្នកលក់អង្ករ បើចេះ ៤ស្នៀតនេះ

  • 2020-03-24 04:45:00
  • ចំនួនមតិ 3 | ចំនួនចែករំលែក 71

​តម្រូវ​ការ​អង្ករ​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន​មាន​កើន​ឡើង​ជា​លំដាប់ ស្រប​ពេល​ដែល​​ប្រជាជន​កម្ពុជា​នាំ​គ្នា​បង្កើន​ការ​​ទិញ​អង្ករ​ស្តុក​ទុក​សម្រាប់​បរិភោគ​ប្រចាំ​ថ្ងៃ​ នៅ​រយៈ​ពេល​ដែល​កំពុង​ផ្ទុះ​រីរុស​កូរ៉ូណា​នេះ​ផង​ដែរ។​​​​​​​ ប៉ុន្តែ​អ្នក​ទទួល​ទាន​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​យើង​មិន​ដឹង​​​អំពី​បច្ចេកទេស​​ទាក់​ទិន​នឹង​ការ​ប្រើ​​បរិមាណ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​របស់​អ្នក​ផលិត​ ដែល​បាន​ប្រើ​ប្រាស់​ឡើយ និង​រឹត​តែ​​ត្រូវ​ស្វែង​រក​​យល់​អំពី​អង្ករ​គុណភាព​ពិត​ និង​អ្វីដែលយើងច្រើនលឺតៗគ្នា ថាអង្ករ​ក្លែង​ក្លាយ​ ឬ​អង្ករ​ប្លាស្ទិក​ឲ្យ​ច្បាស់​​។

ចង់​បាន​អង្ករ​ផ្កា​ម្លិះ​ប្រណីត ដាំ​ដុះដោយ​ធម្មជាតិ គុណ​ភាព​ល្អ​ឥត​ខ្ចោះ ដឹក​ដល់​ផ្ទះ​របស់​លោក​អ្នក​ ចុច​ត្រង់​នេះ!

ខាង​ក្រោម​នេះ គឺ​ជា​វិធីសាស្ត្រ​សាមញ្ញ ចំនួន៤ ដែល​អ្នក​អាច​ធ្វើ​តេស្ត ដើម្បី​ដឹង​ថា អង្ករ​ដែល​អ្នក​កំពុង​ទទួល​ទាន គឺ​ជា​អង្ករ​ពិត ឬ​ប្លាស្ទិក៖

១. ធ្វើ​តេស្ត​ដោយ​ប្រើ​ទឹក

យក​គ្រាប់​អង្ករ​មួយ​ស្លាបព្រា​បាយ ដាក់​ចូល​ទៅ​ក្នុង​ទឹក​ត្រជាក់​១​កែវ។ ប្រសិន​បើ​គ្រាប់​អង្ករ​ទាំង​នោះ លិច​ចូល​ទៅ​បាត​កែវ មាន​ន័យ​ថា វា​គឺ​ជា​អង្ករ​ពិត។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​វា​អណ្ដែត សូម​អ្នក​ប្រុង​ប្រយ័ត្ន ព្រោះ​វា​អាច​ជា​អង្ករ​ប្លាស្ទិក។

២. ធ្វើ​តេស្ត​ដោយ​ប្រើ​ភ្លើង

យក​គ្រាប់​អង្ករ​មក​ដុត។ ប្រសិន​បើ​វា​ឆេះ​អស់ ហើយ​ធុំ​ក្លិន​ដូច​ដុត​ប្លាស្ទិក សូម​កុំ​ទទួល​ទាន​វា។

៣. ធ្វើ​តេស្ត​ដោយ​ប្រើ​ត្បាល់ និង​អង្រែ

នៅ​ពេល​ដែល​អ្នក​ប្រើ​ត្បាល់ និង​អង្រែ បុក​កម្ទេច​គ្រាប់​អង្ករ វា​គួរ​តែ​បែក​ទៅ​ជា​គ្រាប់​ល្អិតៗ ពណ៌​ស និង ហ្មត់​ដូច​ម្សៅ ប៉ុន្តែ​ប្រសិន​បើ​វា​ជា​អង្ករ​ប្លាស្ទិក នោះ​អ្នក​នឹង​បាន​ឃើញ​វា ចេញ​ពណ៌​លឿង​ខ្ចី​ជំនួស​វិញ។

៤. ធ្វើ​តេស្ត​ដោយ​ទុក​ចោល

ប្រសិន​បើ​អ្នក​ចង់​ដឹង​កាន់​តែ​ច្បាស់​ថា អង្ករ​របស់​អ្នក​ពិត ឬ​ប្លាស្ទិក អ្នក​គ្រាន់​តែ​យក​អង្ករ​ដែល​ចម្អិន​រួច (បាយ) ដាក់​ក្នុង​ប្រអប់​បិទ​ជិត រួច​ទុក​ចោល​នៅ​កន្លែង​ក្ដៅ​ល្មម​ជា​ការ​ស្រេច។ រយៈ​ពេល ២-៣​ថ្ងៃ​ក្រោយ​មក បាយ​ដែល​ចម្អិន​ចេញ​ពី​អង្ករ​ពិត​នឹង​ផ្អូម។ ចំណែក​ឯ​បាយ​ដែល​ចម្អិន​ចេញ​ពី​អង្ករ​ប្លាស្ទិក​នឹង​មិន​ផ្អូម​ឡើយ។​

ចង់​បាន​អង្ករ​ផ្កា​ម្លិះ​ប្រណីត ដាំ​ដុះដោយ​ធម្មជាតិ គុណ​ភាព​ល្អ​ឥត​ខ្ចោះ ដឹក​ដល់​ផ្ទះ​របស់​លោក​អ្នក​ ចុច​ត្រង់​នេះ!

ប្រភព៖ whydontyoutrythis ប្រែ​សម្រួល៖ ស៊ិន សាវ៉េត