ប្រើស្ព្រៃ​បាញ់​​ទឹក​​អំបិល​ខ្ពុរ​មាត់​រួម​គ្នា​រំពឹង​ដើម្បី​ទប់​ស្កាត់ Covid 19 មាន​អី​ត្រូវ​ឆ្លង​៤៦​នាក់

  • 2020-03-18 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ព័ត៌មាន​ថ្មី​បំផុត​បាន​បង្ហាញ​ថា ព្រះវិហារ River of Grace សំបុក​ជំងឺ​កូរ៉ូណា​ថ្មី​នៅ​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ បាន​ឲ្យ​សមាជិក​របស់​ខ្លួន​ខ្ពុរ​មាត់​​ពី​ទឹក​អំបិល ពី​ដប​បាញ់​ផ្ទាល់​ដោយ​មិន​មាន​សម្លាប់​មេរោគ​អ្វី​ទាំង​អស់ ដែល​បណ្ដាល​ឲ្យ​មេរោគ​ឆ្លង​រាល​ដាល​យ៉ាង​ខ្លាំង។

យោង​តាមប​ណ្ដាញ​ព័ត៌មាន SCMP ព្រះ​វិហារ​ឈ្មោះRiver of Grace នៅ​ទីក្រុងសេអ៊ូល ប្រទេស​កូរ៉េ កាល​ពី​ថ្ងៃ​ទី ១ ខែ​មីនា​កន្លង​ទៅ​នេះ បាន​ប្រព្រឹត្ត​ពិធី​បួងសួង​របស់​ខ្លួន​ជា​ធម្មតា ទោះ​បី​ជា​ការ​រាតត្បាត​នៃ​វីរុស Covid 19 កំពុង​វាយ​លុក​ប្រទេស​នេះ​ជា​ខ្លាំង។

តាម​កាមេរ៉ា​សុវត្ថិភាព​ថត​បាន ដើម្បី​ការពារ​សមាជិក​របស់​ខ្លួន​កុំ​ឲ្យ​ឆ្លង​រោគ​នោះ វិហារ​នេះ​បាន​ឲ្យ​ពួក​គេ​ខ្ពុរ​មាត់ដោយ​ទឹក​អំបិល។ យ៉ាងណាក្ដី ជំនួស​ឲ្យ​ការ​ខ្ពុរ​មាត់​រៀង​ៗ​ខ្លួន​នោះ ប្រធាន​វិហារ​បាន​ប្រើ​ស្ព្រៃ​បាញ់​ដល់​មាត់​ផ្ទាល់ ដោយ​រវាង​មនុស្ស​មួយ​ទៅ​មនុស្ស​មួយ មិន​បាន​សម្លាប់​មេរោគ​ឡើយ។

អាស្រ័យ​ហេតុ​នេះ នៅ​ពេល​បច្ចុប្បន្ន គេ​បាន​រក​ឃើញ​ថា​យ៉ាង​តិច​បំផុត មាន​សមាជិក​វិហារ​នេះ​ចំនួន​៤៦​នាក់ បាន​ឆ្លង​មេរោគ​កូរ៉ូណា​ហើយ។ តាមនោះ​ដែរ ដើម​ឡើយ មាន​អ្នក​ផ្ទុក​មេរោគ​ម្នាក់ ប៉ុន្តែ​ដោយ​សារ​តែ​ប្រើ​ស្ព្រៃ​បាញ់​រួម​គ្នា ធ្វើ​ឲ្យ​វីរុស​នេះ​រាលដាល​ជា​ខ្លាំង៕

អានបន្ត៖ ​ តើនរណាខ្លះដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងជំងឺ កូវីដ១៩?

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម