៨ វិធីក្នុងការជ្រើសរើសកាបូបស្ពាយកុំឲ្យឈឺខ្នង

  • 2020-03-17 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាបូបស្ពាយមិនត្រឹមតែស្អាតនិងមានអត្ថប្រយោជន៍ដល់អ្នកទេ តែវាក៏ជះឥទ្ធិពលដ៏កាយវិការនិងរាងកាយរបស់អ្នកដែរ។ មានមនុស្សមួយចំនួនមានអាការមិនស្រួលខ្លួនក្រោយបានស្ពាយកាបូប ហេតុដូចនេះ មុននឹងជ្រើសរើសកាបូបស្ពាយណាមួយ មិត្តនារីគប្បីគួរដឹងពីវិធីជ្រើសរើសប្រភេទកាបូបស្ពាយឲ្យបានស័ក្តិសម។ ៨ វិធីនៃការជ្រើសរើសកាបូបស្ពាយឲ្យបានត្រឹមត្រូវនោះរួមមាន៖

១. ប្រើកាបូបព័ទ្ធឈាង

រូបតំណាង

កាលណាអ្នកជ្រើសរើសកាបូបស្ពាយជាប់នឹងខ្លួនឯងឬព័ទ្ធឈាង វានឹងចែកទម្ងន់ស្មើគ្នាហើយអ្នកនឹងមានអារម្មណ៍ប្លែកជាងមុន។ អ្នកគួរតែប្រើកាបូបស្ពាយព័ទ្ធឈាងពីស្មាឆ្វេងឬពីស្មាស្តាំ។ ត្រូវតែចងចាំថា ឧស្សាហ៍ផ្លាស់ប្តូរពីម្ខាងទៅម្ខាង។

២. ចៀសវាងកាបូបយួរដៃ

រូបតំណាង

អ្នកគួរចៀសវាងប្រើកាបូបម៉ូដណាដែលយួរដៃ គួរតែជ្រើសរើសប្រភេទកាបូបណាដែលមានខ្សែស្ពាយខ្នង ស្ពាយចំហៀង។ នៅពេលអ្នកប្រើកាបូបយួរដៃវាអាចបង្កឲ្យមានបញ្ហាកែងដៃ កដៃ ស្មា ក៏ដូចជាករបស់អ្នកផងដែរ។

៣. យកចិត្តទុកដាក់ជាមួយទម្ងន់នៃកាបូបនីមួយៗ

រូបតំណាង

ជាការប្រសើរប្រសិនបើអ្នកចេះយកចិត្តទុកដាក់ចំពោះទម្ងន់នៃកាបូប ព្រោះអ្នកត្រូវចងចាំថាក្រៅពីការស្ពាយកាបូប អ្នកក៏ត្រូវផ្ទុករបស់របរផ្សេងៗក្នុងកាបូបបន្ថែមទៀត។ ដូច្នេះ គួរជ្រើសរើសកាបូបដែលមានទម្ងន់មិនច្រើនជាង ១០% នៃទម្ងន់ខ្លួនរបស់អ្នក។

៤. ចៀសវាងកាបូបខ្សៃច្រវ៉ាក់

រូបតំណាង

ថ្វីត្បិតតែកាបូបខ្សែច្រវ៉ាក់មើលមកទាន់សម័យជាងកាបូបខ្សែធម្មតាក៏ពិតមែន តែអ្នកក៏គួរតែគិតពីរាងកាយរបស់អ្នកដែរ។ ខ្សែច្រវ៉ាក់ងាយនឹងចាប់សាច់របស់អ្នកហើយធ្ងន់ ដូច្នោះគួរជ្រើសរើសខ្សែកាបូបណាដែលមិនធ្វើឲ្យសាច់របស់អ្នកឈឺ។

៥. ប្រើសាកល្បងមុនទិញ

រូបតំណាង

ជាធម្មតាទេ មុនពេលទិញសម្លៀកបំពាក់ ស្បែកជើង ឬកាបូប អ្នកតែងចំណាយពេលលវា។ ដូច្នោះ កាបូបស្ពាយក៏ដូចគ្នាដែរ អ្នកគប្បីលសាកវាសិនមុនសម្រេចចិត្តទិញ។

៦. ជ្រើសរើសកាបូបម៉ូដតូចៗ

រូបតំណាង

នៅពេលជ្រើសរើសយកកាបូបម៉ូដតូចៗ អ្នកនឹងមិនត្រូវការផ្ទុកសម្ភារច្រើនពេកនោះទេ។ មានន័យថាអ្នកនឹងកាត់បន្ថយទម្ងន់នៃការស្ពាយកាបូប។

៧. ជ្រើសរើសកាបូបណាដែលមានការរចនាសមរម្យ

រូបតំណាង

ប្រសិនបើអ្នកជ្រើសរើសកាបូបដែលរឹងមាំទាំងផ្ទៃក្នុង ថ្នេរ ក៏ដូចជាម៉ូដទាំងមូល អ្នកនឹងកាត់បន្ថយការឈឺខ្នងបានមួយកម្រិត។

៨ ជ្រើសរើសខ្សែកាបូបធំ

រូបតំណាង

ប្រសិនបើអ្នកជ្រើសរើសខ្សែកាបូបតូច អ្នកនឹងឈឺស្មា តែបើអ្នកជ្រើសរើសខ្សែកាបូបធំល្មមអ្នកនឹងមិនសូវឈឺខ្លួន៕

ចុចអានបន្ត៖

ធ្មេញប្រែសភាពបែបនេះឆាប់រហ័ស ជាសញ្ញាព្រមាននៃជំងឺថ្លើម តម្រងនោមនិងកាចសាហាវមួយចំនួនទៀត

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម