ទៅ​​​​​​​​ផ្សារ​ទំនើប​ ត្រូវ​​​​​ចេះ​​​ប្រយ័ត្ន​​​​​​ពេល​ទិញ​​របស់​​៤យ៉ាង​នេះ

  • 2020-03-17 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​​ភាគ​​​ច្រើន​ ដែល​មិន​​ចង់​​ទៅ​​​ផ្សារ​ធម្មតា ហើយ​​ចូលចិត្ត​​​ដើរ​​ទិញ​​របស់​​របរ​ឬ​​​ម្ហូប​អាហារ​​ផ្សេងៗ​​នៅ​​ផ្សារ​​ទំនើប​​ជាង ព្រោះ​ពួក​គេ​​ជឿ​ជាក់​​​ថា អាច​ទិញ​​​បាន​​​​​​របស់​​ស្រស់​​​​​និង​មាន​​សុវត្ថិភាព​។ តាម​ការ​ពិត​ទៅ ​​​បើ​អ្នក​មិន​​បាន​​​ប្រយ័ត្ន​ និង​ពិនិត្យ​មើល​ឲ្យ​​​​បាន​ល្អ​​​​ទេ​នោះ ​អាច​នឹង​​ប៉ះ​​ចំ​​របស់​​​អន់​​ដូចគ្នា ពិសេស​គឺ​​​​អាហារ​​​៤​ប្រភេទ​នេះ​​​តែ​ម្តង។ ទោះ​​បី​​​​ឃើញ​គេ​​​ដាក់​លក់​​​​បញ្ចុះ​​​តម្លៃ​​​ច្រើន​យ៉ាង​ណា គួរ​​កុំ​ប្រថុយ​​​អី​​ល្អ​ជាង។

រូបតំណាង

**១. ផ្លែឈើ​​​បក​​​ហើយ​​ស្រាប់**

រូបតំណាង

វា​​​មើល​ទៅ​ពិត​ជា​​ទាក់​​​​ភ្នែក​​​ ទំនង​​ឆ្ងាញ់ ​​​គួរ​​ឲ្យ​​ចង់​​ញ៉ាំ​​​ខ្លាំង​ណាស់​។ ផ្លែឈើ​​​ដែល​​​មើល​ទៅ​ស្រស់​​​យ៉ាង​នេះ​ តែ​​​​​យើង​មិន​​អាច​ដឹង​ថា​ មុន​ពេល​​បក​ឬ​​ចិត​​សំបក​​​ចេញ តើ​គេ​​បាន​លាង​​ទឹក​​ស្អាត​ មាន​អនាម័យ​​​ត្រឹម​​ត្រូវ​ដែរ​​ឬ​អត់​នោះ​ទេ​។ មួយ​​​វិញ​ទៀត ផ្លែ​ឈើ​​ដែល​​​​ចិត​​​សំបក​​​ទុក​យូរ​ អាច​​បាត់​បង់​ជីវជាតិ​និង​​វីតាមីន​​សំខាន់ៗ។ បើ​មាន​​ជាតិ​​ទឹក​​ជ្រាប​​​​​ចូល​​ទៅ​ទៀត ផ្លែ​ឈើ​​​​​នឹង​​ផ្ទុក​​​បាក់តេរី ដែលបណ្តាល​​ឲ្យ​​មាន​​​​គ្រោះ​​​​ថ្នាក់​​​ចំពោះ​សុខភាព។

២. អាហារ​​​​​សមុទ្រ​​ក្លាសេ​​​​​កក​រឹងខ្លាំង​​

រូបតំណាង

អ្នក​​មិន​​ដឹង​​ទេ​ថា​ អាហារ​​​​​សមុទ្រ​​​ទាំង​​​នោះ​​​​បាន​​​ដាក់​​ក្លាសេ​​យូរ​ប៉ុនណា​​ ព្រោះ​​​​របស់​​ដែល​កក​​ហើយ​​ ទោះ​​គុណភាព​មិន​ល្អ​ ក៏​មើល​ទៅ​​​នៅ​តែ​​​ស្រស់​​​ញញឹម​​​ដដែល​ ពិសេស​​​​​​​​មាន​​​​​ផ្សារ​ទំនើប​​​ខ្លះ​ បាន​​​ដាក់​​សារធាតុ​​គីមី ដើម្បី​​​រក្សា​ទុក​ឲ្យ​​បាន​​យូរ​​​​​​​​​​​ទៀត​​ផង។ ហេតុ​នេះ​​ហើយ មុន​​​សម្រេច​ចិត្ត​​ទិញ​​ ត្រូវ​ពិនិត្យ​​​ឲ្យ​បាន​ម៉ត់​​ចត់​​​សិន។

៣. សាច់កិន​

រូបតំណាង

កុំ​​គិត​​ថា ឲ្យ​​តែ​សាច់​​​កិន​ម៉ត់​នៅ​ផ្សារ​ទំនើប​មាន​អនាម័យ​​ទាំង​អស់​​នោះ ព្រោះ​​​​​យើង​​​មិន​​ដឹង​​ថា ​​​គេ​បាន​លាង​​សម្អាត​​ម៉ាស៊ីន​កិន​​​​​ត្រឹម​ត្រូវ​​ដែរ​ទេ សាច់​​​ស្រស់​ដែរ​ទេ ​​​​​​​​​ហើយ​​សាច់​នោះ​​​​យកចេញ​​​​ពី​​​ផ្នែក​ណា​មួយ​​នៃ​​​​​ជ្រូក​ឬ​គោ​មក​​កិន​​​នោះ​ដែរ។

៤. សាច់​​​ខ្ចប់​ស្រាប់

រូបតំណាង

​​​​​​​​​​​​​សាច់​​​​​កាត់​​​​ស្មើ តម្រៀប​ស្អាត ខ្ចប់​​ហើយ​​ស្រាប់ មើល​​ទៅ​​ទំនង​​ស័ក្តិសម​​​ជាមួយ​​​គ្រួសារ​​មាន​គ្នា​​តិច។ យ៉ាង​​ណា​​​ក៏​​​ត្រូវ​​​ប្រយ័ត្ន ព្រោះ​ជួន​កាល​​​នៅ​​លើ​​​កញ្ចប់​​ គ្មាន​​​​​​កាល​​​បរិច្ឆេទ​​ច្បាស់​លាស់​ ពិបាក​មើល​​​ដឹង​ថា​​មួយ​ណា ស្រស់​​ឲ្យ​ពិត​​​ប្រាកដ៕

រូបតំណាង

ចុចអានបន្ត៖ មក​ដឹង​អត្ថប្រយោជន៍​ទាំង​ ៧ យ៉ាង​របស់​ម្នាស់​ដែល​អ្នក​គួរ​តែ​ញ៉ាំ​ឲ្យ​បាន​រាល់​ថ្ងៃ

​​ ​​​​​​​​​

ប្រភព៖ feedy ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម