ខ្ញុំ​ព្យាយាម​បើក​ភ្នែក​ធំ​ៗ​មើល​ហើយ តែ​នៅ​​មើល​មិន​ធ្លុះ​ចិត្ត​មនុស្ស

  • 2020-03-12 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​មុន បើ​មាន​អ្នក​ណា​និយាយាឃ្លាខាង​លើ​ដាក់​ខ្ញុំ ខ្ញុំ​តែង​តែ​គិត​ថា គេ​កំពុង​​ធ្វើ​ឲ្យ​រឿង​ធំ​ជ្រុល ឬ​គេ​ចង់​ទាក់ទាញ​ចំណាប់​អារម្មណ៍​ជា​ដើម។ ប៉ុន្តែ​នៅ​ពេល​ប្រទះ​ខ្លួន​ឯង​ហើយ ទើប​ដឹង​ថា​ ពេល​ខ្លះ​ប្រើ​ពាក្យ​នេះ​គឺ​នៅ​ស្រាល​ផង។

រូបតំណាង

ធំ​ដឹង​ក្ដី​ហើយ ទើប​ខ្ញុំ​ដឹង​ថា ជីវិត​មួយ​នេះ មាន​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ​ដែល​ជា​ក្ដី​សុខ ហើយ​ពាក់​កណ្ដាល​ទៀត​​គឺ​ជា​ទុក្ខ និង​ភាព​ពុត​ត្បុត។ យើង​ព្យាយាម​រស់​សុំ​ត្រឹម​តែ​មួយ​សុខ​ហើយ នៅ​តែ​មាន​អ្នក​ចង់​ជិះ​ក្បាល​យើង​ទៀត។ យើង​កាន់​តែ​អត់​អោន​ឲ្យ​ផុត​ទៅ គេ​កាន់​តែ​បាន​ចិត្ត​ជាន់​ពន្លិច។ យើង​ធ្វើ​ដាក់​គេ​ដោយ​មនោសញ្ចេតនា តែ​គេបែរ​ជា​រាប់​យើង​ដោយ​សារ​ការ​បោក​ប្រាស់​ទៅ​វិញ។

ពី​បន្លែ​មួយ​បាច់ ដល់​សំណង់​រាប់​លាន​ដុល្លារ អ្នក​ណា​ក៏​ព្យាយាម​គ្រប់​វិធី​ដើម្បី​រក​ចំណេញ​ឲ្យ​ខ្លួន ដោយ​មិន​ខ្វល់​ពី​អ្នក​ដទៃ​កំពុង​រងទុក្ខ​យ៉ាង​ម៉េច​ឡើយ ដោយ​ខ្លួន​ឯង​សល់​ច្រើន​ជាង​គេ​គឺ​សប្បាយ​ហើយ។

រូបតំណាង

កាន់​តែ​ធំ កាន់​តែ​នឹក​ដល់​ថ្ងៃ​ដែល​នៅ​តែ​ជា​សិស្ស​សាលា ដែល​មិន​គិត​អ្វី​ច្រើន មាន​តែ​ទៅ​រៀន​ ហើយ​មក​ផ្ទះ។ នំ​មួយ​កញ្ចប់​ចែក​គ្នា​ញ៉ាំ ក៏​ក្លាយ​ជា​ស្នាម​ញញឹម​បាន។ មិន​មែន​ដូច​ឥលូវ មើល​មុខ​គ្នា​រាប់​ឆ្នាំ​ហើយ ក៏​មិន​ទាន់​ដឹង​ថា គេ​មានគំនិត​អ្វី​ចំពោះ​យើង​ពិត​ប្រាកដ។

រូបតំណាង

អ្នក​ដែល​យើង​មិន​សូវ​រវីរវល់​ជាមួយ ការ​ពិត​ជា​អ្នក​ស្មោះ​នឹង​យើង ឯ​អ្នក​ដែល​យើង​ស្មោះ​អស់​ពីចិត្ត​ បែរ​ត្រឹម​តែ​សម្លឹង​ឃើញ​ប្រយោជន៍​ពី​យើង​ទៅវិញ។ ពេល​ខ្លះ​ ភ្នែក​បើក​អស់​ធំ​ហើយ ក៏​មើល​មិន​ឃើញ​ពី ជម្រៅ​ចិត្ត​មនុស្ស​ដែរ៕

អានបន្ត៖ ​ សញ្ញាបញ្ជាក់ថាអ្នកជាមនុស្សស្រីរឹងមាំ មិនងាយចុះចាញ់ជាមួយនឹងបញ្ហា

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម