កូន​​នឹង​ជួបសំណាងល្អ​មួយជីវិត​ បើ​ដាក់ឈ្មោះឲ្យ​ត្រូវ​តាម​ថ្ងៃ​កើត​នៃក្បួនខ្មែរ

  • 2020-03-06 09:28:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រជាជនខ្មែរ​តាំង​ពី​បុរាណ​មកជឿលើ​រឿង​អបិយជំនឿ​មួយ​ចំនួន ទោះ​មក​ដល់បច្ចុប្បន្ន​នេះ​ហើយ​ក្តី​ក៏ជំនឿនៅ​មាន​ដដែល​ក្នុងជិវិតរស់នៅ​ប្រចាំថ្ងៃ។ ជំនឿរាប់ទាំង​ការ​ដាក់​ឈ្មោះ​ឲ្យ​កូន​ចៅ ក៏​សុទ្ធ​តែ​មាន​ក្បួន​តម្រា​ច្បាស់​លាស់ដែរ ខ្មែរយើង​ជឿថា ​បើ​ដាក់​ឈ្មោះ​មិន​ល្អ មិន​ត្រូវ​ជាមួយ​ថ្ងៃ​កើត នោះ​អាច​នាំ​ស៊យ​ដល់​កូន​ចៅ​បាន។ តាម​សៀវភៅ​តម្រា​ព្រហ្មជាតិ ការ​ដាក់​ឈ្មោះ​ឲ្យ​កូន​ចៅ​ត្រូវ​ធ្វើ​ដូច​ខាង​ក្រោម​នេះ ទើប​នាំ​សិរី​សួស្ដី​ក្នុង​ជីវិត៖

រូបតំណាង

**១. ​ថ្ងៃ​ច័ន្ទ​​**

​ទារក​កើត​ចំ​ថ្ងៃ​ច័ន្ទ​ ចាស់បុរាណឲ្យ​រើស​អក្សរ​នៃ​នាម​ ដែល​មាន​ដូច​ជា​៖​ "ក​ ខ​ គ​ ឃ​ ង​" ដោយ​យក​តួ​អក្សរ​មួយ​ណា​​ក៏​បាន​ យក​មក​​ដាក់​ខាង​មុខ​​នាម​​របស់​ពួកគេ។

ឧទាហរណ៍​៖​ ឈ្មោះ​ កញ្ញា

២.​ថ្ងៃ​អង្គារ​​​

​ចំពោះ​ទារក​កើត​ចំ​ថ្ងៃ​អង្គារ​ ចាស់បុរាណឲ្យ​រើស​អក្សរ​នៃ​នាម​ ដែល​មាន​ដូច​ជា​៖​ "ច​ ឆ​ ជ​ ឈ​ ញ​​" ដោយ​យក​តួ​អក្សរ​មួយ​ណា​​ក៏​បាន​ យក​មក​​ដាក់​ខាង​មុខ​​នាម​​របស់​ពួកគេ។ ​ឧទាហរណ៍​៖​ ឈ្មោះ​ ឆវី

៣. ​ថ្ងៃ​ពុធ​​​​

​ប្រសិន​បើ​ទារក​កើត​ចំ​ថ្ងៃ​ពុធ​ ចាស់បុរាណឲ្យ​រើស​អក្សរ​នៃ​នាម​ ដែល​មាន​ដូច​ជា​៖​ "ដ​ ឋ​ ឌ ឍ ណ​​" ដោយ​យក​តួ​អក្សរ​មួយ​ណា​​ក៏​បាន​ យក​មក​​ដាក់​ខាង​មុខ​​នាម​​របស់​ពួកគេ។

​ឧទាហរណ៍​៖​ ឈ្មោះ​​ ណាវី

៤.ថ្ងៃ​ព្រហស្បតិ៍​​​​

​ប្រសិន​បើ​ទារក​កើត​ចំ​ថ្ងៃ​ព្រហស្បតិ៍ ចាស់បុរាណឲ្យ​រើស​អក្សរ​នៃ​នាម​ ដែល​មាន​ដូច​ជា​៖​ "ប ផ​ ព​ ភ​ ម​​​" ដោយ​យក​តួ​អក្សរ​មួយ​ណា​​ក៏​បាន​ យក​មក​​ដាក់​ខាង​មុខ​​នាម​​របស់​ពួកគេ។

​ឧទាហរណ៍​៖​ ឈ្មោះ​ បុប្ផា

៥. ​ថ្ងៃ​សុក្រ​​​​​

​ប្រសិន​បើ​ទារក​កើត​ចំ​ថ្ងៃ​សុក្រ ចាស់បុរាណឲ្យ​រើស​អក្សរ​នៃ​នាម​ ដែល​មាន​ដូច​ជា​៖​ "ស ហ ឡ​​​" ដោយ​យក​តួ​អក្សរ​មួយ​ណា​​ក៏​បាន​ យក​មក​​ដាក់​ខាង​មុខ​​នាម​​របស់​ពួកគេ។

​ឧទាហរណ៍​៖​ ឈ្មោះ​​ សុខា

៦. ថ្ងៃ​សៅរ៍​​​​​​

​ប្រសិន​បើ​ទារក​កើត​ចំ​ថ្ងៃ​សៅរ៍​ ចាស់បុរាណឲ្យ​រើស​អក្សរ​នៃ​នាម​ ដែល​មាន​ដូច​ជា​៖​ "ត​ ថ​ ទ​ ធ​ ន​" ​ដោយ​យក​តួ​អក្សរ​មួយ​ណា​​ក៏​បាន​ យក​មក​​ដាក់​ខាង​មុខ​​នាម​​របស់​ពួកគេ។

​ឧទាហរណ៍​៖​ ឈ្មោះ​​ ធានី

​៧. ថ្ងៃ​អាទិត្យ​

​ប្រសិន​បើ​ទារក​កើត​ចំ​ថ្ងៃ​អាទិត្យ​ ចាស់បុរាណ​ឲ្យ​រើស​អក្សរ​នៃ​នាម​ ដែល​មាន​ដូច​ជា​៖​ "អ​ អា​ ឥ​ ​ឧ​ ឯ​ ឱ​" ​ដោយ​យក​តួ​អក្សរ​មួយ​ណា​​ក៏​បាន​ យក​មក​​ដាក់​ខាង​មុខ​​នាម​​របស់​ពួកគេ។

ឧទាហរណ៍​៖​ ឈ្មោះ​ អានី​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

អត្ថបទពេញនិយម