ស្នេហា​គ្មាន​ន័យ​ទាល់​តែ​សោះ បើមាន​សញ្ញា​នេះ ព្រោះមាន​សង្សារ​ក៏ដូច​អត់​សង្សារ

  • 2020-03-08 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​ថា​ពេល​ដែល​មនុស្ស​មាន​ស្នេហា​គឺ​ស្រស់ស្រាយ​បំផុត ព្រោះ​ស្នេហា​នឹង​ធ្វើ​ឲ្យ​ជីវិត​ពួក​គេ​កាន់​តែ​មាន​ន័យ។ ចុះ​បើ​មាន​ហើយ​គ្មាន​អី​ផ្លាស់ប្ដូរ? គ្មាន​អី​ពិសេសនោះ តើ​វា​ជា​ស្នេហា​ទេ? ធ្លាប់​ឮ​អ្នក​ខ្លះ​និយាយ​ថា​មាន​ស្នេហា​ដូច​គ្មាន​អត់? ខាង​ក្រោម​នេះ​នឹង​ប្រាប់​អ្នក​ថា អ្នក​មាន​សង្សារ​ដូច​អត់​សង្សារ ឲ្យ​តែ​ស្នេហា​អ្នក​មាន​សញ្ញា​ទាំង​នេះ៖

រូបតំណាង

**១. មិន​ដែល​ណែនាំ​ឲ្យ​ស្គាល់​មិត្តភក្តិ ឬ​គ្រួសារ**

ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​ដំបូង​អ្នក​ទាំង​ពីរ​នឹង​ចាំ​មើល​ពី​គ្នា​ឲ្យ​បាន​យូរ​សិន​ តែ​បើ​កន្លង​យូរ​ហើយ​គេ​មិន​ដែល​ណែនាំ​អ្នក​ឲ្យ​ស្គាល់​មិត្តភក្តិ​ ឬគ្រួសារ​គេ​នោះ​ទេ វា​ហាក់​ដូច​ជា​គ្មាន​ន័យ​អី​ទាល់​តែ​សោះ។ វា​ជា​ចំណុច​មួយ​ដែល​បង្ហាញ​ថា​អ្នក​មាន​ស្នេហា​ដូច​គ្មាន ព្រោះ​ស្រឡាញ់​គ្នា​បែប​លាក់បាំង បែប​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​ម្នាក់ៗ​កំពុង​មាន​ស្នេហា។

រូបតំណាង

២. មិន​ដែល​បើក​ចំហ​រឿង​ផ្ទាល់​ខ្លួន​ជាមួយ​គ្នា

មិន​ដែល​និយាយ​រឿង​អី​ដែល​ខ្លួន​មាន​ជាមួយ​គ្នា នេះ​វា​ហាក់​ដូច​ជា​អ្នក​ដទៃ​អីចឹង។ មនុស្ស​ស្រឡាញ់​គ្នា​គួរ​តែ​ចែករំលែក​គ្នា ទោះ​រឿង​នោះ​ល្អ​ឬ​អាក្រក់​ក៏​ដោយ ព្រោះ​គេ​ជាមនុស្ស​ម្នាក់​ដែល​យើង​អាច​និយាយ អាច​នៅ​ក្បែរ​បាន។ បើ​សូម្បី​តែ​រឿង​អី​ក៏​មិន​ដែល​និយាយ​គ្នា​នោះ មិន​ដឹង​ថា​វា​ជា​ទំនាក់ទំនង​បែប​ណា​ឡើយ។

៣. មិន​ដែល​មាន​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា

មើលកុន​ជាមួយ​គ្នា​ក៏​មិន​ដែល ញ៉ាំ​អី​ជាមួយ​គ្នា​បែប​រ៉ូមែនទិច​ក៏​មិន​ដែល ទៅណា​ជាមួយ​គ្នា​ក៏​មិន​ដែល នេះ​ពិត​ជា​សោះកក្រោះពេក​ហើយ។ បើ​មាន​ស្នេហា​បែប​នេះ គួរ​តែ​គ្មាន​វិញ​ល្អ​ជាង ព្រោះ​វា​ក៏​ដូច​មិន​មាន វា​គ្មាន​អី​ខុស​គ្នា​ទេ។

រូបតំណាង

៤. មិន​សូវ​សួរនាំ​គ្នា

១​អាទិត្យ ២ អាទិត្យ​បាន​និយាយ​គ្នា​ម្ដង ព្រឹក​មិន​ដែល​Call មិន​ដែល​ផ្ញើ​សារ​ទៅ យប់​មិន​ដែល​សួរ​នាំ ពេល​ចូល​គេង​ក៏​មិន​ដែល​និយាយ​ថា រាត្រី​សួស្ដី តើ​ទាំង​នេះ​អាច​ហៅ​ថា​ស្នេហា​បាន​ទេ? ទោះ​មនុស្ស​រវល់​យ៉ាង​ណា​ក៏​ដោយ​មិន​មិន​ធ្វើ​ហី​ជាមួយ​ស្នេហា​ដល់​ថ្នាក់​ហ្នឹង​ដែរ នេះ​បញ្ជាក់​ថា​វា​គ្មាន​អី​សំខាន់​សម្រាប់​គេ​ឡើយ។

៥. ចេះ​និយាយ​តែ​ស្រឡាញ់ ប៉ុន្តែ​មិន​ដែល​ឃើញ​ទង្វើ

ពេល​សួរ​ទៅ​ក៏​ប្រាប់​ថា​ស្រឡាញ់ ថា​នឹក ប៉ុន្តែ​ការ​បារម្ភ​ ការ​យក​ចិត្ត​ទុក​ដាក់​មិន​ដែល​មាន។ គម្លាត​ស្នេហា​អ្នក​ទាំង​ពីរ​កាន់​តែ​ឆ្ងាយ​ទៅ ហើយ​មិន​ដែល​មាន​អារម្មណ៍​ថា​ទទួល​បាន​ភាព​កក់ក្ដៅ សេចក្ដី​សុខ​ទេ។

រូបតំណាង

បើ​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ស្នេហា​បែប​នេះ នោះ​ពិត​ជា​អាក្រក់ពេក​ហើយ ព្រោះ​មាន​គេ ឬ​មិន​មាន​គេ​គឺ​ដូច​គ្នា អីចឹង​ហេតុអី​ចាំបាច់​មាន​គេ?

ចុចអាន៖៥ជំហាន ជួយ​ឲ្យ Crush ងាក​មក​​ស្រឡាញ់​​អ្នក​វិញ​ទោះ​ភ្លាមៗ​គេ​គ្មាន​ចិត្ត​ក៏​ដោយ

ប្រភព៖ herbeauty ប្រែសម្រួល៖ ​ទ្រី រ៉ាវី

អត្ថបទពេញនិយម