ស្តង់ដាម៉ោងមាសទទួលបានស្បែកម៉ត់ទន់រលោងសម្រាប់មនុស្សស្រី ដោយមិនបាច់ Makeup

  • 2020-03-05 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ក្រៅ​ពី​​ទិញ​​ផលិត​ផល​សក្ដិសម​នឹង​ស្បែក​មុខ​ហើយ ​អ្នក​មិន​ត្រូវ​​ភ្លេច​​ជំហាន​​​ដែល​​​ជា​ម៉ោង​មាស​សម្រាប់​ថែ​ស្បែក​ឲ្យ​ទទួល​បាន​ប្រសិទ្ធភាព​នោះ​ទេ។ ​​មិន​ថា​ការ​ញ៉ាំ ​ការ​គេង ​​ផឹក និង​សកម្មភាព​ផ្សេង​ៗ​សុទ្ធ​តែ​អាច​​ជះ​ឥទ្ធិពល​ទាំង​អស់។ ​​ដូច្នេះ​​ដើម្បី​កុំ​ឲ្យ​ស្បែក​ជួប​បញ្ហា​ស្មុគ​ស្មាញ ​អ្នក​គប្បី​លៃ​លក​ពេល​វេលា​​ជួស​ជុល​ស្បែក​របស់​អ្នក​តាម​កាលវិភាគ​ទាំង​នេះ​។​

រូបតំណាង

**ពេល​ព្រឹក​ម៉ោង ​៦ -៧**

​អ្នក​គួរ​ក្រោក​ពី​ព្រលឹម​ចន្លោះ​ម៉ោង​នេះ ព្រោះ​​​ជា​ម៉ោង​មាស​​សម្រាប់​ស្បែក​ក្នុង​ការ​ស្រូប​យក​ភាព​ស្រស់​​ថ្លា​​ពី​ធម្មជាតិ ព្រោះ​គ្មាន​ពន្លឺ​ថ្ងៃ​ចាំង​ពេក ​និង​ធូ​លី​ដី​​នោះ​​ទេ។ ​​អ្នក​គួរ​ចេញ​ក្រៅ​ប្រហែល​១០ -​១៥ ​នាទី​ដើម្បី​បាន​ស្រូប​យក​ភាព​បរិសុទ្ធ​និង​ខ្យល់​អាកាស​ពេល​ព្រលឹម។ ​​​វា​ជួយ​បន្តឹង​កោសិកា​មើល​ទៅ​ក្មេង​ជាង​វ័យ​និង​ទន់​រលោង។

រូបតំណាង

​ម៉ោង ១១-​១២

​បន្ទាប់​ពី​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​រួច ​វា​ដល់​ពេល​សម្រាប់​​ស្បែក​សម្រាក​​និង​បន្សុទ្ធ​ហើយ​។ ​ដូច្នេះ​​​កុំ​ភ្លេច​ផឹក​តែ​បៃ​តង​ក្ដៅ​ខណ្ឌ​ៗ​ដើម្បី​​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ ។ ​ជីវជាតិ​របស់​តែ​បៃ​តង​ជួយ​ពន្យារ​ភាព​ចាស់ ​ព្រម​ទាំង​ផ្ដល់​វីតាមីនC ​ , ​E ​ដែល​នេះ​ជា​អាថ៌កំបាំង​​ថែរក្សា​ស្បែក​របស់​នារី​ជប៉ុន​ប្រើ​យូរ​ណាស់​មក​ហើយ។

រូបតំណាង

ម៉ោង ១២-​១៤

​​ពេល​នេះ ​ព្រះ​អាទិត្យ​ជះ​ពន្លឺ​ចាំង​ចែង​ខ្លាំង​ណាស់ ​ដូច្នេះ​​​​មិន​​គួរ​ចេញ​ក្រៅ​ញឹក​ញាប់​ពេក​ទេ។ ​ទោះ​អ្នក​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​​ក៏​ដោយ ​វា​មិន​ប្រាកដ​ថា​អាច​ការពារ​ស្បែក​បាន​​១០០​%​ ដែរ។ ​សម្រាប់​​នារី​​ធ្វើ​ការ​ក្នុង​ការិយាល័យ​វិញ ​គួរ​​សម្រាក​ដោយ​បិទ​កុំព្យូទ័រ ​ដើម្បី​ស្បែក​បាន​ចេញ​ឆ្ងាយ​ពី​ពន្លឺ​កុំ​ព្យូទ័រ ដែល​ជះ​​ស្ទើរ​តែ​ពេញ​មួយ​ព្រឹក​ទៅ​ហើយ។

រូបតំណាង

​​ពេល​រសៀល​ម៉ោង ៣-​៥

​​​ទោះ​​ជា​ស្បែក​មុខ​​អ្នក​ប្រភេទ​ស្ងួត ​ឬ​ធម្មតា​ក៏​ដោយ ​ក៏​ជាតិ​ប្រេង​វា​អាច​កើត​ឡើង​នៅ​ពេល​នេះ​ដែរ។ ​ម្ល៉ោះ​ហើយ ​អ្នក​គួរ​មាន​ក្រដាស​សើម​ស្អាត​​ទុក​សម្រាប់​ជូត​មុខ ​កុំ​ឲ្យ​ជាតិ​ប្រេង​កក​កុញ​លើ​រន្ធ​ញើស​​បង្ក​​​ឲ្យ​ស្បែក​មិន​មាន​ផា​សុក​ភាព។

លើស​ពី​នេះ​ទៀត ​បើ​អ្នក​ស្ថិត​ក្រោម​ម៉ាស៊ីន​ត្រជាក់​ស្ទើរ​ពេញ​មួយ​ថ្ងៃ ​នៅ​ចន្លោះ​ម៉ោង ​៣-​៤ ​ស្បែក​នឹង​ចាប់​ផ្ដើម​​ស្ងួត។ ​ដូច្នេះ​អ្នក​គួរ​មាន ស្រ្ពាយ​បាញ់​មុខ​ដើម្បី​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​មុខ។ ​អ្នក​កុំ​បារម្ភ​ពី​បញ្ហា​ថា​ពេល​បាញ់​ស្រ្ពាយ​ទៅ​ធ្វើ​ឲ្យ​ខូច​​ការMakeup ​ព្រោះ​​តាម​ពិត​វា​មាន​តែ​ជួយ​រក្សា​ឲ្យ​គ្រឿង​សម្អាង​ជាប់​បាន​យូរ​ប៉ុណ្ណោះ។

រូបតំណាង

​ម៉ោង​៥ -​៦ ​ល្ងាច

​​​​ទោះ​បី​​ជា​ព្រះអាទិត្យ​ចាប់​ផ្ដើម​លិច​សន្សឹម​ៗ​ក៏​ដោយ ​តែ​​​អំឡុង​ពេល​នេះ​​គឺ​ពេញ​ដោយ​ការ​ស្ទះ​ចរាចរណ៍។ ​ម្ល៉ោះ​ហើយ​ផ្សែង​​ឡាន​ម៉ូតូ​ ​បង្ហុយ​ចោល​រាប់​ម៉ោង​​នៅ​លើ​ផ្លូវ​អាច​បំផ្លាញ​ដល់​ស្បែក​មុខ​របស់​អ្នក​។ ​​កុំ​​ភ្លេច​ពាក់​ម៉ាស​នៅ​ពេល​ចេញ​ក្រៅ។

ម៉ោង ៧ -​៩ ​យប់

ក្រោយ​ហូប​អាហារ​ល្ងាច​រួច​ ​កុំ​ភ្លេច​ផឹក​ទឹក​ដើម្បី​បំពេញ​ជាតិ​សំណើម​ដល់​ស្បែក​បាន​ល្អ ក៏​ដូច​ជា​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ដំណើរ​ការ​ល្អ​ផង​ដែរ។ ​កាន់​តែ​លើស​លប់​ទៀត​នោះ ​​ចន្លោះ​នេះ​ជា​ម៉ោង​មាស​សម្រាប់​អ្នក ​បើ​ចង់​ថែ​ស្បែក​ឲ្យ​ទន់​ភ្លឺ​ថ្លា ព្រោះ​​​កោសិកា​អាច​ស្រូប​​យក​ជីវជាតិ​បាន​លឿន​ជាង​ម៉ោង​ណា​ៗ​​ទាំង​អស់។ ​​សម្រាប់​​គ្រីម​​ដើម្បី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ​គួរ​​ជ្រើស​រើស​​ប្រភេទ​គ្រីម​សម្រាប់​លាប​ពេល​យប់ ​និង​ឡេ​ណា​ដែល​ផ្ទុក​ខូ​ឡា​ជែន​ជួយ​ស្បែក​ឲ្យ​​ក្មេង​ជាង​​វ័យ​។ ​​

រូបតំណាង

​ចូល​គេង​មុន​ម៉ោង១០​យប់

នេះ​ជា​ពេល​ដែល​ស្បែក​ទាម​ទារ​ការ​សម្រាក​យ៉ាង​ពិត​ប្រាកដ។ ​លើស​ពី​នេះ ​ក៏​ជា​ពេល​​កោសិកា​ចាស់​​​ផ្លាស់​ប្ដូរ​ផង​ដែរ។ ​​ជា​រឿង​ល្អ ​អ្នក​គួរ​ចូល​គេង​ឲ្យ​បាន​មុន​ម៉ោង​១០​យប់៕

​អាន​បន្ត​៖ ​ ស្បែកមុខស្អាតយ៉ាងណា នឹងប្រែទៅជាឆាប់ជ្រួញមុនវ័យ បើមានកំហុសលាងមុខ ៥ យ៉ាងនេះ

ប្រភព៖ Guu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម