ប្រហែលអ្នកដទៃចិត្ដដាច់បោះបង់អ្នកចោល តែម្តាយឪពុកគឺមិនអាចទាល់តែសោះ

  • 2020-02-28 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​​​ថ្ងៃ​ណា​មួយ​មនុស្ស​២​នាក់​ដែល​បាន​បង្កើត​និង​ចិញ្ចឹម​អ្នក​ឲ្យ​ធំធាត់​ទៅ​ចោល​អ្នក​រហូត ​ក្នុង​លោក​នេះ​ប្រហែល​គ្មាន​នរណា​ស្រលាញ់​អ្នក​ពេញ​បេះដូង​ដោយ​គ្មាន​លក្ខខណ្ឌ​នោះ​ទេ។ ​

រូបតំណាង

ដូច្នេះ​កូន​ៗ! ​ពេល​ណា​មិន​រវល់ ​គួរ​​ទៅ​លេង​ផ្ទះ​ឲ្យ​បាន​ញឹក​ញាប់​និង​​សួរ​សុខ​ទុក្ខ​ម្ដាយ​ឪពុក​របស់​អ្នក។ ​​លោក​ទាំង​២ ពិត​ជា​ត្រូវ​​ការ​អ្នក​មក​​លេង​ផ្ទះ​ខ្លាំង​ណាស់។ ​កុំ​បណ្ដោយ​ពេល​វេលា​​រសាត់​តាម​ខ្យល់​ឲ្យ​សោះ​។ ​​ខារ៉ាអូខេ បារ ​គ្រាន់​តែ​ជា​កន្លែង​សប្បាយ​មួយ​ភ្លែត​ ​តៀម​ស្រា​មិន​មែន​​ជា​ផ្ទះ​របស់​អ្នក​ទេ​។

រូបតំណាង

​​​កុំ​ធ្វើ​ឲ្យ​ម្ដាយ​​សង្ឃឹម​ រួច​ហើយ​អ្នក​មិន​បាន​មក​ដូច​មាត់។​​ ​នេះ​​គឺ​ជា​រឿង​ក្រៀម​ក្រំ​ណាស់​ដែល​កូន​ៗ​ជា​ច្រើន​​តប​ស្នង​​ម្ដាយ​ឪពុក ​​មិន​បាន​ពាក់​កណ្ដាល​ផង​នូវ​ទង្វើ​លោក​បាន​ធ្វើ​មក​លើ​អ្នក​។ កូន​គ្រប់​គ្នា​​​ទាំង​ឡាយ​អើយ​! ​​ម្ដាយ​ឪពុក​ខំ​​មើល​ថែ​អ្នក​តាំង​​ពី​​បាត​ជើង​ក្រហម ​តើ​​អ្នក​អាច​រាប់​បាន​ទេ​ថា​លោក​បាន​ងូត​ទឹក​ឲ្យ​អ្នក​ប៉ុន្មាន​ដង? ​បោក​ខោអាវ​ឲ្យ​ប៉ុន្មាន​ដង? ​ពេល​អ្នក​មិន​ទាន់​ចេះ​ដើរ ​តើ​លោក​ទាំង​ពីរ​បាន​ជួយ​អ្នក​អ្វី​ខ្លះ? ​តើ​អ្នក​អាច​រាប់​រាប់​បាន​ទេ?

រូបតំណាង

​ពេល​អ្នក​​ចេះ​ដើរ​តេះតាស ​ប៉ា​ម៉ាក់​ខំ​កាន់​ដៃ​ទាំង​ពីរ​ដើម្បី​​បង្រៀន​អ្នក។ ​​​ពេល​អ្នក​​មិន​ទាន់​ចេះ​ញ៉ាំ ​ក៏​លោក​ទាំង​​ពីរ​ជា​អ្នក​បញ្ចុក ​។ ចុះ​អ្នក​វិញ? អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ហើយ? ​ប៉ុន្មាន​ដង​ហើយ​ដែល​អ្នក​បោក​ខោអាវ​ឲ្យ​លោក​ទាំង​ពីរ? អ្នក​ធ្លាប់​ជួយ​លោក​អ្វី​ខ្លះ​? សូម​កុំ​ភ្លេច​ផ្ដល់​ស្នាម​ញញឹម​និង​ការ​លួង​លោម​​ដល់​ម្ដាយ​ឪពុក​របស់​អ្នក​ទាន់​លោក​នៅ​មាន​ជីវិត​។

រូបតំណាង

គ្មាន​ក្ដី​ស្រលាញ់​ណា​ធំធេង​ជាង​ក្ដី​ស្រលាញ់​របស់​ម្ដាយ​ឪពុក ហើយ​ក៏​គ្មាន​អ្នក​ណា​មើល​ថែ​ឬ​បារម្ភ​អ្នក​ដូច​លោក​ទាំង​ពីរ​ដែរ។ ​ត្រូវ​ចាំ​ថា ​​ពេល​អ្នក​ឈឺ​មាន​តែ​ម៉ាក់​និង​ប៉ា​ដែល​តែង​ឱប​អ្នក​យក​ទៅ​មន្ទីរ​ពេទ្យ​ប៉ុណ្ណោះ​។ មិត្តភ័ក្ដិ​​​នឹង​អាច​​រត់​ចោល​អ្នក ​តែ​លោក​ទាំង​ពីរ​វិញ​គ្មាន​ថ្ងៃ​​ទៅ​ណា​ចោល​អ្នក​ឡើយ។ ​ដូច្នេះ​ហើយ ​កូន​ៗ​ទាំង​អស់​គ្នា​ត្រូវ​តែ​ចង​ចាំ​។

រូបតំណាង

​កុំ​ឈ្លោះ​ជាមួយ​​ម្ដាយ​ឪពុក​ទៀត បើ​មាន​រឿង​អ្វី​និយាយ​ទៅ​លោក​មិន​យល់ ​សូម​និយាយ​យឺត​ៗ​មួយ​ៗ​ម្ដង​ទៀត។ ​ត្រូវ​ដឹង​ថា ​ពេល​អ្នក​ធ្វើ​ខុស ​ម្ដាយ​និង​ប៉ា​របស់​អ្នក​មិន​ដែល​​យក​មក​គណ​នា​នោះ​ទេ។ ​ម្ល៉ោះ​ហើយ ​កូន​ល្អ​គួរ​​កុំ​ឲ្យ​ម៉ាក់​​ប៉ា​ស្រក់​ទឹក​ភ្នែក​ដោយសារ​អ្នក ​កុំ​​ធ្វើ​ឲ្យ​​លោក​អស់​សង្ឃឹម៕

​អានបន្ត៖ ​ កុំអៀន! ធ្វើរឿង ៧យ៉ាងបង្ហាញក្តីស្រលាញ់ដ៏មានន័យសម្រាប់អ្នកម៉ាក់

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម