មុន​ពេល​រៀបការ សូម​ធ្វើ​រឿង​ទាំង​នេះ​សិន ដើម្បី​ដឹង​ពី​ចរិត​អាក្រក់​របស់​គ្នា

  • 2020-02-27 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មង្គលការ​គឺ​ជា​ជំហាន​អនុវត្ត​ចុង​ក្រោយ​នៃ​ស្នេហា។ ក្រោយ​មង្គលការ មនោសញ្ចេតនា​នឹង​ឆ្លង​ទៅ​ទំព័រ​មួយ​ទៀត​ដែល​សាំញ៉ាំ​ច្រើន ដូច​នេះ​ហើយ មុន​ពេល​ឈាន​ដល់​វគ្គ​មង្គលការ អ្នក​ត្រូវ​ដឹង​ច្បាស់​ថា​​ត្រៀម​ខ្លួន​សម្រាប់​ដំណាក់​កាល​នេះ​ហើយ​ ឬ​នៅ។

រូបតំណាង

នៅ​ពេល​ទើប​ស្រលាញ់​គ្នា​ដំបូង អ្នក​ណា​ៗ​ក៏​បង្ហាញ​តែ​ជ្រុង​ល្អ​របស់​ខ្លួន​ដាក់​ដៃ​គូ ដើម្បី​ទាក់ទាញ​ពួក​គេ។ ដោយ​សារ​តែ​ការ​លាក់​ចរិត​ពិត​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ត្រូវ​ស្ដាយ​ក្រោយ ក្រោយ​ពេល​ចូល​រោងការ​រួច តែ​ពេល​នោះ​ក៏​ហួស​ពេល​បាត់​ទៅ​ហើយ។ មុន​ពេល​សម្រេច​ចិត្ត គំរោង​ដ៏​ធំ​ជាង​គេ​ក្នុង​ជីវិត​នេះ សូម​អ្នក​និង​សង្សារ ធ្វើ​រឿង​ទាំង​នេះ​សិន កុំ​ឲ្យ​ហួស​ពេល។

១. ដើរ​ទេសចរណ៍​ជាមួយ​គ្នា

នៅ​ពេល​នៅ​ក្នុង​ក្រុង អ្នក​មិន​មាន​ពេល​នៅ​ជាមួយ​គ្នាយូរ​ឡើយ ដូច​នេះ​ចរិត​ពិត​របស់​បុគ្គល​ម្នាក់​ៗ​ក៏​មិន​បង្ហាញ​ចេញ​មក​អស់។ តែ​នៅ​ពេលដើរ​លេង​ផ្លូវ​ឆ្ងាយ យើង​នឹង​អាច​សាក​ចិត្ត​គ្នា​ពិត​ៗ។ នៅ​ពេល​ស្ទះ​ផ្លូវ ផ្លូវ​រលាក់ មនុស្ស​ចង្អៀត យើង​អាច​ដឹង​ពី​ចិត្ត​របស់​ពួក​គេ​ភ្លាម​ៗ​ថា​គេ​ចិត្ត​ត្រជាក់ និង​ចេះ​ទប់​អារម្មណ៍​ ឬ​អត់។

២. វែកញែក ជជែក​គ្នា​

អ្នក​ទាំង​២​ អាច​រក​ប្រធាន​បទ​មួយ​ដែល​មិន​មាន​មតិ​ស្រប​គ្នា ឬ​រក​ជម្លោះ​ណាមួយ​ក៏​បាន មក​ជជែក​គ្នា​ឲ្យ​ដឹង​ឈ្នះ​ចាញ់​ម្ដង។ ដើម្បី​មើល​ឃើញ​ថា គេ​ជា​មនុស្ស​ប្រកែក​ដឹង​ខុស​ត្រូវ ឬ​ជា​អ្នក​ប្រកែក​ផ្កាប់​មុខ ដែល​ចង់​ឲ្យ​តែ​ខ្លួន​ត្រូវ។ នៅ​ពេល​នេះ យើង​នឹង​ដឹង​ពី​មនុស្ស​ពិត​នៃ​គូ​អនាគត​របស់​ខ្លួន។

រូបតំណាង

៣. ឲ្យ​គេ​​ដឹង​ពី​ចំណុច​អាក្រក់​របស់​យើង

ក្រោយ​ស្គាល់​ចិត្ត​គ្នា​ហើយ អ្នក​អាច​ចាប់​ផ្ដើម​បង្ហាញ​ចំណុច​ដែល​មិន​ទាន់​ល្អ​របស់​ខ្លួន​ចេញ​មក​ឲ្យ​គេ​ឃើញ ហើយ​ចាំ​មើល​សកម្មភាព​របស់​គេ។ ចរិត​ដូច​ជា ឆាប់​ខឹង ចិត្ត​ច្រើន ឬ​និយាយ​ច្រើន គឺ​ជា​ចរិត​កំណើត​របស់​មនុស្ស​ជា​ច្រើន ដូច​នេះ បើ​គេ​ទទួល​យក​បាន ថ្ងៃ​ក្រោយ​គឺ​អាច​ដើរ​ជាមួយ​គ្នា​បាន​យូរ​ហើយ។

៤. និយាយ​រឿង​កូន​ចៅឲ្យ​ហើយ

រឿង​យក​កូន​ចៅ សម្រាប់​មនុស្ស​ម្នាក់​ៗ​គឺ​មាន​ចិត្ត​គំនិត​ខុស​ៗ​គ្នា ដោយ​អ្នក​ខ្លះ​ចង់​បាន​ច្រើន អ្នក​ខ្លះ​ចង់​បាន​តិច ហើយ​ខ្លះ​ទៀត គឺ​មិន​យក​តែ​ម្ដង។ អាស្រ័យហេតុនេះ​ហើយ កុំ​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា​ទៅ​ថ្ងៃ​ក្រោយ អ្នក​ទាំង​២​ គួរ​លើក​ប្រធាន​បទ​នេះ​មក​និយាយ​ជា​មុន មុន​ពេល​ឈាន​ជើង​ចូល​រោងការ៕

អានបន្ត៖ ​ ទោះ​ជា​ពូកែ​អៀន​ក៏ដោយឲ្យតែ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ បុរស​នឹង​បង្ហាញ​កាយវិការ ៥ នេះ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម