រឿងទូទៅ ១០ យ៉ាង ត្រូវបានហាមប្រាមមិនឲ្យមនុស្សស្រីធ្វើ កាលពី១០០ឆ្នាំមុន

  • 2020-02-26 09:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​ប្រវត្តិសាស្ត្រ មនុស្ស​ស្រី​បាន​ខិត​ខំ​តស៊ូ​ខ្លាំង​ណាស់​ ទម្រាំ​អាច​ទាមទារ​សិទ្ធិ​​ជា​មូលដ្ឋាន​ពេញ​លេញ​មួយ​សម្រាប់​ខ្លួន​ឯង​។ បើ​និយាយ​ដល់​កាល​ពី​ក្នុង​អំឡុង​ពេល​ ១០០ ឆ្នាំ​មុន ស្រ្តី​មិន​​អនុញ្ញាត​​ឲ្យ​ចូល​​ទៅ​ក្នុង​ទី​កន្លែង​​ផ្សេងៗ​​ដោយ​សេរី​​​​ឡើយ ហើយ​ក៏​​ត្រូវ​បាន​គេ​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​​រឿង​ទូទៅ​មួយ​ចំនួន ដោយ​ខ្លួន​ឯង​ថែម​ទៀត ជាពិសេស​នាង​ត្រូវ​រងគ្រោះ​​ឈឺ​ចាប់​ជា​ច្រើន​ដោយ​​សារ​តែ​ការ​រើស​អើង​ផ្លូវ​ភេទ។

មុន​នឹង​អាច​ទទួល​បាន​សិទ្ធិ​​ពេញ​លេញ​ដូច​សព្វ​ថ្ងៃ មាន​រឿង​ ១០​យ៉ាង ដែល​ស្រ្តី​គ្មាន​សិទ្ធិ​នឹង​ធ្វើ កាល​ពី​១០០​ឆ្នាំ​មុន​។

១. ដើរ​ផ្សារ​ទិញ​ឥវ៉ាន់​ដោយ​ខ្លួន​ឯង

រាល់​ពេល​​ចេញ​ពី​ផ្ទះ មនុស្ស​ស្រី​ត្រូវ​តែ​មាន​មនុស្ស​ប្រុស​អម​ដំណើរ​ជានិច្ច ជា​ពិសេស​នៅ​ពេល​ទៅ​ដើរ​ផ្សារ។ មនុស្ស​ប្រុស​មាន​តួនាទី​ការពារ​មនុស្ស​ស្រី ហើយ​ស្រ្តី​ក៏​ត្រូវ​បាន​គេ​ហាម​​មិន​ឲ្យ​ចូល​កន្លែង​មួយ​ចំនួន​ដោយ​ខ្លួន​ឯង​ដែរ​។

២. ស្លៀក​ខោ

កាល​ពី​មុន មនុស្ស​ស្រី​​អាច​ស្លៀក​​​បាន​តែ​សំពត់​ប៉ុណ្ណោះ។ សង្គម​មិន​អាច​ទទួល​យក​បាន​ទេ នៅ​ពេល​មនុស្ស​ស្រី​ស្លៀក​ខោ រី​ឯ​សម្រាប់​ប្រទេស​មួយ​​ចំនួន​វិញ អាច​ចាត់​ទុក​ជា​ទង្វើ​ខុស​ច្បាប់​ទៀត​ផង​។ ដោយ​សារ​តែ​ពួក​គេ​​មាន​ផ្នត់​គំនិត​​ គិត​ថា​ខោ​ជា​សញ្ញា​នៃ​ភាព​ជា​បុរស​និង​ការ​បះបោរ។

៣. បោះ​ឆ្នោត

មនុស្ស​ប្រុស​ជឿជាក់​ថា មនុស្ស​ស្រី​មិន​គួរ​លូក​ដៃ​ពាក់ព័ន្ធ​ក្នុង​បញ្ហា​នយោបាយ​ទេ ដូច្នេះ​ហើយ​ទើប​បាន​ជា​ស្រ្តី​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​រួម​បោះ​ឆ្នោត។ ម្យ៉ាង​ទៀត​គេ​​ប្រកាន់​​គំនិត​មួយ​ថា មនុស្ស​ស្រី​មាន​ខួរក្បាលខ្សោយ​និង​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់ ក្នុង​ការ​សម្រេច​ចិត្ត​បោះឆ្នោត។

៤. មិន​អាច​តម្កល់​លុយ​ក្នុង​ធនាគារ​ឬ​ប្រើ​កាត​ឥណទាន

កាល​ពី​មុន​មនុស្ស​ស្រី​មិន​អាច​​បើក​កុង​ធនាគារ​បាន​ដោយ​ខ្លួន​ឯង​ទេ។ ស្រ្តី​ក៏​មិន​អាច​ធ្វើ​កម្ចី​ឬ​ប្រើ​កាត​ឥណទាន​បាន​ទេ។ នាង​ត្រូវ​ការ​ឪពុក​មក​ស៊ីញេព្រម​ព្រៀង​លើ​ក្រដាស​ជាមុន​សិន​។

៥. ចូល​ធ្វើ​ទាហាន

កម្រ​មាន​មនុស្ស​ស្រី​ធ្វើ​ជា​ទាហាន​ខ្លាំង​ណាស់​ ហើយ​នៅ​កន្លែង​មួយ​ចំនួន​ទៀត​គឺ​មិន​អនុញ្ញាត​តែ​ម្តង។ គេ​អាច​ត្រូវ​ការ​មនុស្ស​ស្រី តែ​នៅ​ពេល​​មាន​សង្រ្គាម​ប៉ុណ្ណោះ។

៦. ធ្វើ​ការ​​វិនិច្ឆ័យ​កាត់​ក្តី​

ស្ត្រី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​​វិនិច្ឆ័យ​កាត់​ក្តីនោះ​ទេ ព្រោះ​ពួក​គេ​ត្រូវ​បាន​​​ចាត់​ទុក​​ជា​មនុស្ស​ទន់​ជ្រាយ មិន​អាច​កាត់​ក្តី​លើ​រឿង​ធំ​ដុំ​បាប។

៧. ពិបាក​ក្នុង​ការ​ទិញ​ថ្នាំ​ពន្យារ​កំណើត

ថ្នាំ​ពន្យារ​កំណើត គឺ​​ស្រប​ច្បាប់​តែ​នៅ​​ប្រទេស​មួយ​ចំនួន​ប៉ុណ្ណោះ​​ ក្នុង​អំឡុង​ពាក់​កណ្តាល​សតវត្ស​ទី​​២០។

៨. មាន​លិខិត​ឆ្លង​ដែន​នៅ​ពេល​រៀប​ការ​រួច

នៅ​ពេល​ដែល​ស្រ្តី​រៀបការ​រួច នាង​ត្រូវ​មាន​លិខិត​ឆ្លងដែន​រួម​គ្នា​ជាមួយ​ស្វាមី។ នាង​ក៏​គ្មាន​សិទ្ធិ​​​ធ្វើ​ដំណើរ​ក្រៅ​ប្រទេស​ដោយ​គ្មាន​ស្វាមី​ដែរ។

៩. ធ្វើ​ការ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ

មនុស្ស​ស្រី​បាន​​រង​គ្រោះ​យ៉ាង​ច្រើន​ពី​បញ្ហា​រើស​អើង​ផ្លូវ​ភេទ។​ ឧទាហរណ៍៖ នាង​អាច​នឹង​មិន​ទទួល​ឲ្យ​ធ្វើ​ការងារ​ឬ​បណ្តេញ​ចេញ​ពី​ការងារ ប្រសិន​បើ​​មាន​ផ្ទៃ​ពោះ​។ បើ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​វិញ ច្បាប់​នេះ​ត្រូវ​បាន​លុប​ចេញ​នៅ​ក្នុង​ឆ្នាំ ១៩៧៨។

១០. ធ្វើ​ជា​មេធាវី

មនុស្ស​ស្រី​មាន​សិទ្ធិ​រៀន​ផ្នែក​ច្បាប់ ប៉ុន្តែ​នាង​មិន​ត្រូវ​បាន​​អនុញ្ញាតិ​ឲ្យ​មាន​តំណែង​ជា​មេធាវី​ ឬ​ទទួល​បណ្តឹង​ពី​កូន​ក្តី​ឡើយ៕ ​​

ចុចអានបន្ត៖ កុំប្រហែសឲ្យសោះ! ពេលបើកឡានលេខអូតូ ត្រូវដឹង ៩យ៉ាងមិនគួរធ្វើ ដើម្បីការពារមិនឲ្យឆាប់ខូច

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម