បើ​ចង់​ដឹង​ថា​គាត់​ស្រឡាញ់​អ្នក​ពិត​ឬ​អត់ សង្កេត​សញ្ញា​​ ៦យ៉ាង​នេះ​

  • 2020-02-26 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធម្មជាតិ​​របស់​មនុស្ស​​ប្រុស​គឺ​​មិន​ពូកែ​ក្នុង​ការ​បង្ហាញ​អារម្មណ៍​ ឬ​​គោលបំណង​ពិត​ប្រាកដ​ទៅ​កាន់​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រឡាញ់​ឡើយ​។ ហេតុដូច្នេះ​ហើយ ប្រសិន​អ្នក​ចង់​ដឹង​ថា​បុរស​ម្នាក់​នេះ​​ស្រឡាញ់​អ្នក​ពិត​មែន​ឬ​យ៉ាង​ណា អ្នក​ត្រូវ​រៀន​សង្កេត​​ទង្វើ កាយវិការ ពាក្យ​សម្ដី​របស់​គាត់​ដោយ​ប្រើ​ភាព​ឆ្លាតវៃ​ផ្ទាល់​ខ្លួន​​។​​ តួយ៉ាង ខាង​ក្រោម​នេះ​ហើយ​ជា​សញ្ញា​ទាំង​៦ ដែល​ធ្វើ​ឲ្យ​អ្នក​រឹត​តែ​ប្រាកដ​ចិត្ត​ថា​គាត់​​កំពុង​តែ​​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់​​៖​

រូបតំណាង

**១. គាត់​តែងតែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អ្នក​**

រាល់​ពេល​អ្នក​និយាយ​ជាមួយ​គាត់ គាត់​តែងតែ​ផ្ដោត​អារម្មណ៍​ស្ដាប់​​ មិន​​ដែល​ធ្វេស​ប្រហែស​ម្ដង​ណា​ឡើយ​។ បន្ថែម​ពី​លើ​នេះ​ទៀត ពេល​មាន​បញ្ហា​អ្វី​កើត​ឡើង គាត់​លើក​យក​សម្ដី​របស់​​អ្នក​មក​និយាយ​វិញ មិន​ឲ្យ​​ខុស​មួយ​ម៉ាត់​ណា​។

២. គាត់​ទុក​ទូរសព្ទ​មួយ​ឡែក ពេល​នៅ​ជាមួយ​អ្នក​

គាត់​មិន​ដែល​ឆែក​ ឬ​ឆាត​លេង​ជាមួយ​​មិត្តភ័ក្ដិ​​តាម​ទូរស័ព្ទ​​ទេ​ ពេល​នៅ​​ក្បែរ​អ្នក​​​។ អ្នក​គឺ​ជា​មនុស្ស​ស្រី ដែល​គាត់​​ឲ្យ​តម្លៃ​ និង​អាទិភាព​ខ្លាំង​បំផុត​។ ទាល់​តែ​ជា​រឿង​ចាំបាច់​ខ្លាំង ទើប​គាត់​ដាច់​ចិត្ត​លើក​ទូរស័ព្ទ​មក​មើល ឬ​និយាយ​។​

៣. គាត់​​​សប្បាយ​ចិត្ត​​​​ក្នុង​ការ​បង្ហាញ​​មនុស្ស​គ្រប់​គ្នា​ ​​ថា​អ្នក​ជា​មិត្ត​ស្រី​គាត់​

រូបតំណាង

គាត់​តែងតែ​បណ្ដើរ​អ្នក​​រាល់​ពេល​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ យ៉ាង​មាន​មោទនភាព និង​រីករាយ​​បំផុត​​​។ គាត់​ចង់​ប្រាប់​ពិភព​លោក​​ថា គាត់​ជា​មនុស្ស​ប្រុស​ដែល​មាន​សំណាង​បំផុត ព្រម​ទាំង​ប្រាប់​បុរស​ដទៃ​ថា​មនុស្ស​ស្រី​ម្នាក់​នេះ​មាន​ម្ចាស់​រួច​រាល់​ហើយ​។​

៤. គាត់​​រក្សា​ភាព​ស្និទ្ធស្នាល​ជានិច្ច​

ទោះ​បី​ជា​ត្រូវ​ដើរ​​កាន់​ដៃ​របស់​អ្នក តាម​ទី​សាធារណៈ​ក៏​គាត់​មិន​ដែល​ប្រកែក ឬ​មាន​​អារម្មណ៍​ខ្មាស​អៀន​ដែរ​។ គាត់​ដឹង​ច្បាស់​ថា ភាព​ស្និទ្ធស្នាល​​មាន​សារៈសំខាន់​​ប៉ុណ្ណា​សម្រាប់​គូ​ស្នេហ៍​ ដូច្នេះ​​គាត់​តែងតែ​បំពេញ​តម្រូវ​ការ​នេះ​តាម​អ្វី​ដែល​អ្នក​ចង់​បាន​។​

៥. រក្សា​សុវត្ថិភាព​​ឲ្យ​​អ្នក គឺ​ជា​តួនាទី​​របស់​គាត់​

ត្បិត​តែ​គាត់​មិន​អាច​​នៅ​ក្បែរ​អ្នក​គ្រប់​ពេល​វេលា ប៉ុន្តែ​​​គាត់​តែងតែ​ទាក់ទង​​ ឬ​ស៊ើបសួរ​ដំណឹង​ពី​សុខទុក្ខ​​​​របស់​អ្នក​​ញឹកញាប់​ តាម​តែ​អាច​ធ្វើ​បាន​។ គាត់​​ខ្វល់ខ្វាយ​ពី​សុវត្ថិភាព​របស់​អ្នក ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​។​

រូបតំណាង

៦. គាត់​ប្រឹងប្រែង​ខ្លាំង ដើម្បី​ស្គាល់​អ្នក​ឲ្យ​រឹត​តែ​ច្បាស់​

គាត់​ចាប់​អារម្មណ៍​ខ្លាំង អំពី​ចំណង់ចំណូលចិត្ត​ពិសេសៗ​របស់​អ្នក​។ ម្ហូប​ដែល​អ្នក​ចូលចិត្ត​ញ៉ាំ ប្រភេទ​សៀវភៅ​ដែល​អ្នក​ចូលចិត្ត​អាន គាត់​ចង់​សាកល្បង​ទាំង​អស់ នេះ​ក៏​ព្រោះ​តែ​​គាត់​ចង់​ស្គាល់​ពី​រស​និយម​របស់​អ្នក​ឲ្យ​កាន់​តែ​ច្បាស់​ ៕

ចុចអាន៖

ប្រភព៖ relrules ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម