ឈប់ឈឺម្នាក់ឯង! ៥វិធីដោះលែងខ្លួនឯងពីមនុស្សម្នាក់ដែលលែងស្រលាញ់យើង
- 2020-02-25 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់ឈឺម្នាក់ឯង! ៥វិធីដោះលែងខ្លួនឯងពីមនុស្សម្នាក់ដែលលែងស្រលាញ់យើង
នៅពេលមនោសញ្ចេតនាមិនត្រូវបានគេតបស្នង នោះការឈឺចាប់នឹងឡើងដល់កំពូល។ នៅពេលដែលឈានដល់ដំណាក់កាលនេះហើយ គឺមានតែដើរចេញតែប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រទាំងឡាយដែលអាចធ្វើឲ្យយើងកាត់ចិត្ត ដើរចេញពីគេបាន។
១. ទទួលស្គាល់ថាគេមិនត្រូវការយើង
ទទួលស្គាល់ថាគេលែងស្រលាញ់យើងគឺជាជំហានមួយដ៏សំខាន់បំផុតដើម្បីដកចិត្តពីគេ។ ត្រូវធ្វើតេស្តថារឿងស្នេហារបស់អ្នក ដូចនឹងស្នេហារបស់អ្នកដទៃឬអត់? នៅពេលដែលដឹងច្បាស់ថា ស្នេហារបស់យើងខុសប្រក្រតីហើយ វាក៏ងាយនឹងចាកចេញដែរ។
**២. ផ្លាស់ប្ដូរគោលដៅរបស់ខ្លួន**
ធ្វើយ៉ាងម៉េចឲ្យគេផុតពីក្រសែភ្នែកយើងគឺជាជំហានដំបូងដែលកាត់ផ្ដាច់គេចេញពីចិត្តមានប្រសិទ្ធភាពបំផុត។ ប្រសិនបើកាលៈទេសៈបង្ខំអ្នកឲ្យជួបគ្នានោះ ត្រូវតែធ្វើចិត្តកុំឲ្យគិតដល់គេ ព្រោះបើនៅតែគិត គឺនៅតែស្រលាញ់អីចឹង។
៣. រកមនុស្សដែលមានស្ថានភាពដូចយើង
នៅលើលោកនេះ មិនមែនមានតែយើងដែលឆ្លងកាត់រឿងមនោសញ្ចេតនាតែម្ខាងនេះទេ។ នៅទីណាមួយ ប្រាកដជាមាននរណាម្នាក់កំពុងឆ្លងកាត់ស្ថានភាពនេះដូចគ្នា។ ស្វែងរកមនុស្សដូចនេះ ហើយចែករំលែកនឹងគេ អ្នកអាចនឹងទទួលដំបូន្មានដ៏មានតម្លៃ ឬក៏ដូចជាវិធីដកខ្លួនដ៏ប្រសិទ្ធភាពដែរ។
៤. មើលថែខ្លួនឯង
ទោះបីជាដឹងថា នៅពេលដែលស្ថិតក្នុងសភាពបែបនេះ គ្មានអ្នកណាមានចិត្តធ្វើខ្លួនក៏ដោយ តែអ្នកមិនអាចបោះបង់ខ្លួនឯងចោលបានទេ។ ដើរលេង ជួបជុំមិត្តភ័ក្ដិ ទិញទំនិញ ធ្វើអ្វីក៏បានឲ្យតែធ្វើឲ្យខ្លួនបានធូរស្បើយជាងមុន។ ធ្វើខ្លួនឯងឲ្យរវល់ ក៏ធ្វើឲ្យយើងគិតពីគេតិចជាងមុនដែរ។
៥. បោះបង់ក្ដីសង្ឃឹមចោល
កុំរំពឹងក្ដីសង្ឃឹមក្លែងក្លាយគ្មានតម្លៃទៀតអី។ គ្មានអ្វីធ្វើឲ្យខកបំណងជាងក្ដីសង្ឃឹមក្លែងក្លាយនោះទេ។ កុំរំពឹងថាគេនឹងអាចត្រលប់មកយើងវិញទៀត នៅពេលដែលគេអស់ចិត្តទៅហើយ៕
ចុចអាន៖
ឈប់ចាំប្រុសម្នាក់នោះតទៀតទៅ បើគេគ្មានសូម្បីសញ្ញា ៥ យ៉ាងនេះ
៧តិចនិករកបានមិត្តប្រុសល្អ គាប់ចិត្តក្នុងរយៈពេលខ្លី បែបវិធីចាស់ទុំ