ទោះរកលុយដោយខ្លួនឯងពិបាកបន្តិចមែន តែក៏ស្រួលជាងលាដៃសុំលុយពីប្តីដែរ

  • 2020-02-25 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​មនុស្ស​ស្រី គ្មាន​លុយ​ណា​ដែល​ហៅ​ថា​​ច្រើន​លើស​ទេ ទោះ​បី​ជា​គេ​ថា​ងប់​នឹង​លុយ​ក៏​ជា​លុយ​ដែល​ខ្លួន​ឯង​រក​បាន​ដែរ។ កុំ​រស់​ដោយ​ស្ដាប់​អ្នក​ដទៃ ព្រោះ​បាយ​មួយ​ពេល​ក៏​គេ​មិន​បាន​ចិញ្ចឹម​យើ​ងដែរ។

រូបតំណាង

ខ្ញុំ​មាន​មិត្តភ័ក្ដិ​រវល់​ងើប​មុខ​មិន​រួច​ម្នាក់។ នាង​ជា​ប្រភេទ​មនុស្ស​ដែល​មិន​ទុក​ឲ្យ​ខ្លួន​ឯង​ទំនេរ។ កាល​មិន​ទាន់​មាន​កូន មួយ​ថ្ងៃ​ៗ​នាង​នៅ​ក្រុមហ៊ុន យប់​ឡើង​ទៅ​ផ្ទះ​បោស​ជូត ធ្វើ​ម្ហូប​ មើល​ថែ​គ្រួសារ។ ពេល​សម្រាក​ពពោះ​ក៏​រក​ការងារ​តូចតាច​ធ្វើ​។ ពេល​កូន​បាន​រឹងប៉ឹង​បន្តិច នាង​ក៏​ត្រលប់​ទៅ​ធ្វើ​ការ​វិញ។ មិត្តភ័ក្ដិ​ខ្ញុំ​មិន​ដែល​គិត​ថា​នឹង​ដេក​នៅ​ផ្ទះ​ឡើយ ទោះ​បី​ជា​សមត្ថភាព​​ប្ដី​នាង​អាច​ចិញ្ចឹម​គ្រួសារ​បាន​​យ៉ាង​ស្រួល។ ពី​ពេល​នោះ​មក មនុស្ស​ជា​ច្រើន​រិះគន់​មិត្ត​ខ្ញុំ​ថា​ជា​មនុស្ស​មុខ​លុយ។

រូបតំណាង

នៅ​ពេល​ប្អូន​ថ្លៃ​មិត្ត​ខ្ញុំ​ដែល​ធំ​ឡើង​ចាយ​តែ​លុយ​ម៉ែ​ឪ រៀបការ​ចាយ​លុយ​ប្ដី ថា​ឲ្យ​មិត្ត​ខ្ញុំ ឃើញ​តែ​លុយ​ចោល​គ្រួសារ​នោះ មិត្ត​ភ័ក្ដិ​ខ្ញុំ​តឹង​ណែន​ក្នុ​ង​ចិត្ត ទូរសព្ទ​មក​ខ្ញុំ​ តែ​​សំឡេង​ឡើង​ញ័រ​ថា៖ ថា​ខ្ញុំ​មុខ​លុយ ក៏​ខ្ញុំ​មិន​ខឹង។ ចំពោះ​មនុស្ស​ស្រី គ្មាន​លុយ​ណា​ដែល​ថា​លើស​ជ្រុល​ទេ។ ទោះ​ខ្ញុំ​ងប់​នឹង​លុយ​ក៏​ជា​លុយ​ខ្ញុំ​ប្រឹង​រក​បាន។ រក​បាន​តិច​ខ្ញុំ​ចាយ​តិច សល់​ខ្លះ​ទិញ​របស់​ក្នុង​ផ្ទះ។ ប្ដី​ខ្ញុំ​សូម្បី​តែ​ម្ដង​ ក៏​មិន​ដែល​មើល​ងាយ​ខ្ញុំ​ផង។ គេ​សើច​ខ្ញុំ​ថា​ខ្ញុំ​មុខ​លុយ ខ្ញុំ​សើច​គេ​​វិញ​ថា ឆ្ងាយ​ពី​មនុស្ស​ប្រុស​មួយ​ជំហាន បាយ​មួយ​ពេល​ក៏​រក​ខ្លួន​ឯង​មិន​បាន។

រូបតំណាង

និយាយ​ទៅ​មនុស្ស​ម្នាក់​ៗ​មាន​ចិត្ត​គំនិត​ផ្សេង​ៗ​គ្នា តែ​ខ្ញុំ​ពិត​ជា​គិត​ថា​មិត្ត​ខ្ញុំ​មិន​ខុស​មែន​លើក​នេះ។ មនុស្ស​មិន​តិច​ឡើយ​គិត​ថា មនុស្ស​ស្រី​ប្រឹង​ពេក​ធ្វើ​អី​ បើ​ប្ដី​គង់​ជា​អ្នក​ចិញ្ចឹម។ តែ​សួរ​ថា​ លើ​លោក​នេះមាន​​អ្នក​ណា​ហ៊ាន​ធានា​នឹង​ចិញ្ចឹម​យើង​មួយ​ជីវិត។ នេះ​មិន​ទាន់​គិត​ថា មនុស្ស​ស្រី​អត់​លុយ សម្ដី​ក៏​គ្មាន​តម្លៃ សេរី​ភាព​ក៏​គ្មាន។

រូបតំណាង

ចាយ​លុយ​គេ សុភមង្គល​របស់​យើង​សោះ​ក៏​នៅ​ក្នុង​ដៃ​គេ។ ឧទាហរណ៍ថា​​ស្រលាញ់​រ៉ូប​មួយ តែ​គេ​មិន​ឲ្យ​ទិញ ក៏​យើង​បាត់​បង់​ក្ដី​សុខ​មួយ​បាត់​ទៅ​ហើយ។ មនុស្ស​ស្រី​រក​លុយ​ខ្លួន​ឯង​មិន​បាន រក​ក្ដី​សុខ​ឲ្យ​ខ្លួន​ឯង​មិន​បាន​មិន​ថា​ទេ តែ​សូម្បី​តែ​ចំពោះ​អ្នក​មាន​គុណ​រអៀស​ចិត្ត​ដែរ ​ដ្បិត​ចង់​ជូន​ម៉ែពុក​ក៏​លា​ដៃ​សុំ​លុយ​គេ។ ដូច​នេះ​ហើយ ទោះ​គេ​ថា​យ៉ាង​ម៉េច​ក៏​​មនុស្ស​ស្រី​គួរ​ប្រឹង​រក​លុយ​ខ្លួន​ឯង ទោះ​អាច​ពិបាក​ខ្លួន​បន្តិច​មែន តែ​វា​ស្រួល​ក្នុង​ចិត្ត៕

អាន​បន្ត​៖ ​ គូ​សង្សារ​មាន១១​ចំណុច​នេះ បើ​​យក​គ្នា​ជា​​ប្តី​ប្រពន្ធ​រស់នៅ​មាន​សុភមង្គល​អស់​មួយ​ជីវិត

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម