ពាក្យ​សាមញ្ញ​ៗ៥​ម៉ាត់ ដែល​​​សង្សារ​អ្នក​ចង់​ឮ​ចេញ​ពី​មាត់​អ្នក​បំផុត

  • 2020-02-24 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​ទំនាក់ទំនង​ បើ​ខ្វះ​ការ​យល់​ចិត្ត​គ្នា​ហើយ​គឺ​ពិបាក​នឹង​បន្ត​ណាស់ ហើយ​​យូរ​ៗ​ទៅ​នឹង​មាន​អារម្មណ៍​ថា​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​គ្នា អាច​ដោយ​សារ​តួនាទី​ការងារ​​​ដែល​ម្នាក់​ៗ​ត្រូវ​ទទួល​ខុស​ត្រូវ​រៀង​ៗ​ខ្លួន មិន​ថា​ការ​សិក្សា ឬ​ការងារ។ ក្នុង​កាលៈទេសៈ​បែប​នេះ បើ​អ្នក​នៅ​ចង់​រក្សា​ទំនាក់ទំនង​ឲ្យ​នៅ​តែ​ល្អ សូម​កុំ​ភ្លេច​យក​ចិត្ត​ទុក​ដាក់​មនុស្ស​ដែល​​នៅ​ក្បែរ​។

ទោះ​បី​មិន​សូវ​មាន​ពេល​ច្រើន​ឲ្យ​គេ ប៉ុន្តែ​ការ​សួរ​នាំ​​ខ្លះ​ៗ ក៏​ចាត់​ទុក​ថា​ជា​ការ​ផ្ដល់​កម្លាំង​ចិត្ត​បាន​មួយ​ចំណែក។ ឥលូវ​នេះ​បើ​ចង់​និយាយ​គ្នា​គឺ​ងាយ​ណាស់​ មិន​ថា​តាម​ទូរសព្ទ តាម​ឆាត ឬ​សារ​ផ្សេង​ៗ ប៉ុន្តែ​បើ​ចង់​ផ្ដល់​​កម្លាំង​ចិត្ត ឬ​អារម្មណ៍​កក់​ក្ដៅ​ឲ្យ​មនុស្ស​ជាទី​ស្រលាញ់ ប៉ុន្តែ​មិន​ដឹង​ថា​និយាយ​អី​នោះ សូម​សាក​និយាយ​ពាក្យ ៥​ប្រយោគ​ដែល​កញ្ញា​នឹង​​បង្ហាញ​ខាង​ក្រោម​នេះ៖

រូបតំណាង

**១. ម៉េច​ដែរ​ថ្ងៃ​នេះ?**

ពេល​ខ្លះ​គេ​អាច​នឹង​ចង់​និយាយ និង​ចែក​រំលែក​​រឿង​ជា​ច្រើន​ឲ្យ​អ្នក​ស្ដាប់។ ឧស្សាហ៍​សួរ​គេ​នូវ​សំណួរ​មួយ​នេះ ដូច្នេះ​គេ​នឹង​មាន​ឱកាស​និយាយ​រឿង​ក្នុង​ចិត្ត​របស់​គេ​ឲ្យ​អ្នក​បាន​ស្ដាប់។

២. កុំ​ភ្លេច​ញ៉ាំ​បាយ​ណា៎/ឆាប់​ចូល​គេង​ណា៎

ជា​ពាក្យ​សម្ដី​ដ៏​សាមញ្ញ ធម្មតា​ៗ ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​គេ​ទទួល​អារម្មណ៍​មាន​អ្នក​ Take Care។ អ្នក​អាច​សួរ​គេ​នូវ​ប្រយោគ​នេះ​មិន​ថា​ពេល​ព្រឹក ឬ​ពេល​ថ្ងៃ​ត្រង់​ ឬ​ក៏​សួរ​នាំ​អំពី​មុខ​ម្ហូប​ក៏​បាន ​ដូច​ជា​ថ្ងៃ​នេះ​​បាន​អី​ញ៉ាំ...។

៣. នឹក​ណា៎/ស្រលាញ់​ណា៎/បង​បារម្ភ/អូន​បារម្ភ

ពាក្យ​សម្ដី​ខ្លី​ៗ ប៉ុន្តែ​ស្ដាប់​ទៅ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ​បំផុត។ បើ​សិន​មិន​ចង់​និយាយ​រាល់​ថ្ងៃ អាច​និយាយ​មួយ​អាទិត្យ​ម្ដង ឬ​ពីរ​បី​ថ្ងៃ​ម្ដង​ក៏​បាន។ ពាក្យ​ថា​ស្រលាញ់ ពាក្យ​ថា​នឹក បើ​​សិន​​​បាន​ឮ​ពី​មាត់​មនុស្ស​ដែល​យើង​ស្រលាញ់​នោះ គឺ​​សុទ្ធ​តែ​​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ​ទាំង​អស់។​

៤. មិន​អី​ទេ​ណា៎

ពាក្យ​នេះ​ទុក​សម្រាប់​និយាយ​នៅ​ពេល​គេ​ពិបាក​ចិត្ត ឬ​អស់​សង្ឃឹម​នឹង​អ្វី​មួយ។ “មិន​អី​ទេ​ណា៎ យើង​ខំ​អស់​ពី​សមត្ថភាព​ហើយ ជីវិត​វា​តែងតែ​អីចឹង​ហើយ យ៉ាង​ណា​ៗ​ក៏​មាន​ខ្ញុំ​នៅ​ទី​​នេះ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​អ្នក​ មិន​បោះបង់​អ្នក” បែប​នេះ​នឹង​ធ្វើ​ឲ្យ​គេ​ធូរ​ចិត្ត​ឡើង​វិញ និង​យល់​ថា​នេះ​ជា​រឿង​ធម្មតា​ក្នុង​ជីវិត។

៥. ឡូយ​ម៉េស/ពូកែ​មែន

គឺ​សំដៅ​លើ​ពាក្យ​សរសើរ​​នានា​នៅ​ពេល​គេ​ធ្វើ​អ្វី​មួយ​បាន​ល្អ បាន​ជោគជ័យ។ មិន​បាច់​និយាយ​ថា “ឡូយ​ម៉េស” ក៏​បាន​ អាច​និយាយ​ថា “ពូកែ​មែន” , “ខ្ញុំ​ដឹង​ថា​អ្នក​ធ្វើ​បាន” ឬ​ពាក្យ​អី​ក៏​បាន​ដែល​គេ​ស្ដាប់​ហើយ​ដឹង​ថា​យើង​ចង់​ស្ងើច​សរសើរ​គេ នោះ​នឹង​ជួយ​​ឲ្យ​គេ​កាន់​តែ​មាន​ភាព​ជឿជាក់ និង​មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្លួន​ឯង ៕

ចុចអានបន្ត៖

ប្រភព៖ gangbeauty ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម