អ្នកចូលចិត្តច្នៃម៉ូដកុំខកខានព្រឹត្តិការណ៍អស្ចារ្យពី Phnom Penh Designers Week រដូវការទី១២

  • 2020-02-24 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ការ​​​ច្នៃ​ម៉ូដ ​ច្បាស់​ជា​ចង់​​ទទួល​បាន​គំនិត​ថ្មី​ៗ​ប្លែក​ៗ​ពី​ការ​​បង្កើត​និង​រចនា​ម៉ូដ​​​តាម​បែប​អស្ចារ្យ ​មិន​ចម្លង​គេ និង​ទាន់​សម័យ​មិន​ខាន។ ​​ដូច្នេះ ​លោក​អ្នក​​នឹង​មិន​ខក​បំណង​ឡើយ ​ព្រោះ​ព្រឹត្តិការណ៍ Phnom Penh Designers Week (PPDW) ​រដូវ​កាល​ទី​១២ ​បាន​​ត្រលប់​មក​​​នា​​​​ថ្ងៃ​ទី ៣-៤ ​ខែ​មេសា ​ឆ្នាំ ​២០២០ ​នៅ​សណ្ឋាគារ Rosewood Phnom Penh ​​ជា​ន់​ទី​ ៣៦ ​។

​សម្លៀកបំពាក់​បង្ហាញ​នៅ​ឱកាស​នោះ​រួម​មាន Ambre Men, Armada By Adello, and Don Protasio ​សម្រាប់​សម្លៀក​បំពាក់​បុរស​។ ​សម្រាប់​សម្លៀកបំពាក់​នារី​រួម​មាន SCT, The Prive, Noir, Alfredo Vaez, Essk/Coco Wellington, Kenoree, Drewe Taylor, Waterlily by Christine Gauthier, & A.N.D ​។

PPDW ​រដូវ​កាល​ទី​១២ ​គឺ​ជា​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​ប្រចាំ​ឆ្នាំ​ដែល​បង្ហាញ​ពី​ទេពកោសល្យ​រចនា​ម៉ូដ​ក្នុង​ស្រុក ដើម្បី​បង្ហាញ​ម៉ូដ​ចុង​ក្រោយ​របស់​ពួក​គេ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​មួយ​នេះ ​តាម​រយៈ​សំបុត្រ​អញ្ជើញ​របស់​អ្នក​ច្នៃ​ម៉ូដ​និង​ឧបត្ថម្ភ​កម្មវិធី៕

អានបន្ត៖ ​ IU និង Mai Davika ប្រជែង​សម្រស់​លើ​កៅអី​ជួរ​មុន ក្នុង​ប្រទេស​អ៊ីតាលី

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម