មុនចាកចេញពីបន្ទប់សណ្ឋាគារ អ្នកគួរតែមានទម្លាប់ ៧ យ៉ាងនេះ

  • 2020-02-24 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោងទៅតាមស្ថិតិមួយបានឲ្យដឹងថា អ្នកចូលចិត្តធ្វើដំណើរកម្សាន្តខ្លាំងបំផុត​ចំណាយពេលស្នាក់នៅ​បន្ទប់​សណ្ឋា​គារ​ជាមធ្យមប្រមាណ ៨៨ ថ្ងៃក្នុង​មួយឆ្នាំ។ រីឯសណ្ឋាគារនីមួយៗ​តែងតែព្យាយាម​​យកចិត្តទុកដាក់​ធ្វើ​យ៉ាង​ណា​ឲ្យភ្ញៀវមក​ស្នាក់នៅ​មាន​អារម្មណ៍​ដូចជាផ្ទះរបស់ពួកគេទោះបីជាស្នាក់នៅឆ្ងាយក៏ដោយ។ ស្រប​ពេល​គ្នានេះដែរ មានភ្ញៀវមួយចំនួនមានទម្លាប់គិតថា គ្រាន់តែបង់​ថ្លៃបន្ទប់​ស្នាក់នៅ​គឺគ្រប់គ្រាន់​ហើយ​ដោយ​មិន​ចាំ​បាច់យកចិត្តទុកដាក់អ្វីនោះទៀតទេ។ យ៉ាងណាមិញ ខាងក្រោមនេះ​ជាមាយាទទំាង ៧ ដែលអ្នក​ស្នាក់​នៅ​បន្ទប់សណ្ឋាគារគួរតែអនុវត្តតាមរួមមាន៖

១. ចៀសវាងបត់កន្សែងពោះគោកខ្វក់

រូបតំណាង

បុគ្គលិកសណ្ឋាគារជាច្រើននិយាយថា វិធីទុកដាក់កន្សែងពោះគោឲ្យបានត្រឹមត្រូវនោះ​គឺទុកនៅកន្លែងមួយ​​ជាក់​លាក់​ដូច​ជាក្នុងអាងទឹក ឬ លើកកម្រាល​បន្ទប់ទឹក។ ការទុកដាក់​បែបនេះ​គឺដើម្បី​ចៀសវាង​ការច្រឡំ​ជា​មួយ​នឹងកន្សែងថ្មី។ ដូច្នេះ មុននឹងចេញ​ពីបន្ទប់សណ្ឋាគារ អ្នកមិ​​នចាំបាច់​បត់​កន្សែង​ដើម្បី​ជាទម្លាប់​គួរសម​នោះ​ទេ។

២. ចៀសវាងរៀបចំគ្រែគេង

រូបតំណាង

ជាធម្មតា មុនចេញពីបន្ទប់អ្នកតែងមានទម្លាប់សម្អាតបន្ទប់តាមកន្លែងសំខាន់ៗដូចជា ប្រមូលសក់​ចេញពី​កន្លែង​បង្ហូរ​ទឹក​និង​ជូតសម្អាតសារធាតុរាវដែលប្រឡាក់នៅលើកន្លែងផ្សេងៗ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នក​មិន​ចាំ​បាច់​ធ្វើរឿង​អស់ទាំងនេះទេព្រោះអ្នកសម្អាតនៅសណ្ឋាគារនឹង​ប្រមូលសម្ភារៈដែលប្រើប្រាស់​ហើយទុក​មួយ​ឡែក។

៣. ទុកលុយទឹកតែ ឬ tips

រូបតំណាង

ការឲ្យលុយ​ទឹកតែ​នៅក្នុង​ឧស្សាហកម្ម​ផ្តល់​សេវា​ពិត​ជាគួរឲ្យ​សរសើរ​សម្រាប់​បុគ្គលិក​ក៏ព្រោះ​តែភាគ​ច្រើន​ពួក​គេ​ពុំ​សូវទទួល​បាន​ប្រាក់ខែ​ច្រើន​ប៉ុន្មាន​នោះទេ។ ជាការប្រសើរ បុគ្គលិកសណ្ឋាគារ​ធ្វើការហត់​ជាងអ្វី​ដែល​អ្នក​គិត អ្នកគួរតែចងចាំថាជារៀង​រាល់ថ្ងៃអ្នកសម្អាតអាច​នឹងផ្លាស់ប្តូរ​ពី​មនុស្ស​ម្នាក់ទៅមនុស្សម្នាក់។ ដូច្នោះ ប្រ​សិន​បើអ្នកចង់​ឲ្យលុយ​ទឹកតែ អ្នក​គប្បី​សរសេរ​ក្រដាសអរគុណបូក​ជាមួយប្រាក់ដែល​ចង់ឲ្យនោះ​ដើម្បីឲ្យ​បុគ្គ​លិក​ទាំងនោះ​បាន​ទទួល​ទាំងអស់​គ្នា។

៤. ខ្ចប់សំរាមរបស់អ្នក

រូបតំណាង

​ជាទម្លាប់ល្អ អ្នកមិនគួរចោលសំរាមពាសវាលពាសកាលឡើយ ផ្ទុយទៅវិញអ្នកគួរតែ​ចោល​វាក្នុង​ធុងឲ្យ​បាន​ត្រឹមត្រូវ។ ប្រសិនបើគ្មានធុងគួរតែខ្ចប់ក្នុងថង់ប្លាស្ទិចមួយឲ្យបានសមរម្យ ទម្លាប់​បែបនេះ​គឺជាទម្លាប់​ដែលអ្នក​ធ្វើ​ដំណើរ​ភាគច្រើនតែងតែធ្វើ។

៥. បើកបង្អួចដើម្បីឲ្យខ្យល់បរិសុទ្ធចូលក្នុងបន្ទប់

អ្នករៀបចំបន្ទប់សណ្ឋាគារតែងប្រញាប់សម្អាតបន្ទប់នីមួយៗដើម្បីឲ្យភ្ញៀវដទៃឆាប់បានចុះឈ្មោះចូលស្នាក់នៅ។ ជាទម្លាប់ល្អមុនពេលអ្នកចាកចេញ អ្នកគួរតែបើកបង្អួញដើម្បីឲ្យមានខ្យល់ចេញចូលបានល្អ នេះបើតាមអ្នក​គ្រប់​គ្រង​បន្ទប់សណ្ឋាគារជាច្រើនបានលើកឡើង។

៦. រៀបចំគ្រឿងសង្ហារឹមនិងរបស់របរប្រើប្រាស់ផ្សេងៗពេលមកដល់

រូបតំណាង

អ្នកធ្វើដំណើរជាច្រើនផ្តល់យោបល់ថា អ្នកគួរតែចេះរៀបចំរបស់ប្រើប្រាស់ទៅតាមកន្លែងដូចជា ដាក់តេ​លេទូរ​ទស្សន៍​នៅក្បែរទូរទស្សន៍ កៅអីនៅកន្លែងរបស់វា និងសម្ភារៈផ្សេងទៀតឲ្យមានរបៀបរៀបរយ។ ការធ្វើ​បែប​នេះ​នឹងជួយសម្រាលការងាររបស់អ្នកសម្អាតតាមបន្ទប់មួយកម្រិតដែរ។

៧. ប្រើរបស់ណាដែលអ្នកត្រូវការប្រើតែប៉ុណ្ណោះ

រូបតំណាង

ប្រសិនបើអ្នកគេងប៉ះចំបន្ទប់ដែលមានគ្រែពីរ អ្នកគួរតែប្រើគ្រែ​តែមួយទៅបាន​ហើយបូករួម​ជាមួយ​នឹង​សម្ភារ​ប្រើ​ប្រាស់ផ្សេងៗទៀត។ នៅពេលអ្នកមានរបៀប អ្នកសម្អាតក៏មិនសូវហត់ដែរ ដូច្នោះប្រើ​របស់ណា​ដែលចាំ​បាច់​ទៅ​បានហើយ៕

ចុចអានបន្ត៖

ការសិក្សាបង្ហាញថា អ្នកស្លៀកពាក់ពណ៌ខ្មៅមើលមកកាន់តែមានទំនុកចិត្ត ឆ្លាត និងទាក់ទាញ

៣ ត្រណម​មហាកាច​ អ្នក​កំពុង​ចង់​សង់​ផ្ទះ​ថ្មី​គួរ​ចៀសវាង ប្រយ័ត្ន​រក​រហូត​តែ​មិន​សល់

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម