មនុស្សប្រុសបើចេញចរិតបែបនេះមក បញ្ជាក់ថាទាក់ទងគ្រាន់ចង់បានខ្លួនប្រាណនារីប៉ុណ្ណោះ
- 2020-03-13 05:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សប្រុសបើចេញចរិតបែបនេះមក បញ្ជាក់ថាទាក់ទងគ្រាន់ចង់បានខ្លួនប្រាណនារីប៉ុណ្ណោះ
ស្រីៗត្រូវសង្កេតមើលបុរសឲ្យមែនទែន បើពួកគេចេញមកមានចរិតបែបនេះ នោះបានន័យថាការទាក់ទងអ្នកដើម្បីតែចង់បានខ្លួនប្រាណប៉ុណ្ណោះ។ ចរិតទាំងនោះមានដូចជា៖
១.គាត់សរសើរអ្នកច្រើន៖ ការសរសើរ គឺល្អខ្លាំងណាស់ ប៉ុន្តែជាធម្មតានៅពេលមនុស្សប្រុសនិយាយសរសើរពីខ្លួនប្រាណអ្នកម្ដងហើយម្ដងទៀត ចំណែកភ្នែកវិញក៏សម្លឹងមកទៀតនោះ ចូរប្រយ័ត្នឲ្យមែនទែន។
**២.គាត់ជំរុញឲ្យអ្នកផឹកស្រា**៖ គាត់គ្រាន់តែចង់ឲ្យអ្នកស្រវឹង។ បើទៅញ៉ាំអាហារខាងក្រៅ ហើយបុរសព្យាយាមបញ្ច្រកស្រាឲ្យអ្នកផឹកម្ដងហើយម្ដងទៀត នោះហើយសញ្ញាព្រាននារី។
៣.គាត់តេ ឬផ្ញើសារទៅអ្នកនៅពេលគាត់ធុញទ្រាន់៖ បើពេលធម្មតាមិនដែលតេមកសួរនាំអ្វីឡើយ តែឲ្យតែធុញថប់ដឹងតែតេមក ដើម្បីបបួលចេញក្រៅពេលយប់។
៤.គេចៗពីគេ ពេលដើរលេងជាមួយគាត់៖ ព្រោះខ្លាចជួបមនុស្សដែលស្គាល់ ហើយបកអាក្រាតពីគាត់ដូចនេះហើយទើបមិនហ៊ានបណ្ដើរអ្នកចេញមុខចេញមាត់។
៥.មិនចង់ទៅណាមកណាមានមិត្តភ័ក្ដិអ្នក៖ បានជាគាត់មិនចង់ចេញទៅណាមកណាជាមួយមិត្តអ្នក ព្រោះខ្លាចគ្មានពេលអូសក្រឡា។
៦.ផ្ញើរូបអាសអាភាសឲ្យអ្នក៖ គាត់តែងផ្ញើរូបអាក្រក់ៗបែបលេចលើលេចក្រោមរហូត ព្រោះចង់ឲ្យអ្នកធ្វើដូចមនុស្សក្នុងរូប។
៧.កន្លែងណាត់ជួបគ្មានភាពរ៉ូមែនទិក៖ មនុស្សប្រុសដែលចង់បានតែខ្លួនមនុស្សស្រី ភាគច្រើនជាកន្លែងពោរពេញទៅដោយមនុស្សទៅជាគូបែបអនាធិបតេយ្យ ដើម្បីមានឱកាសបានធ្វើដូចគេ។
៨.មិនដែលណែនាំផ្ទះឲ្យអ្នកស្គាល់៖ គាត់នឹងមិននាំអ្នកឲ្យទៅស្គាល់កន្លែងស្នាក់អាស្រ័យឡើយ ព្រោះពេលចង់ដោះដៃមិនចង់ឲ្យអ្នកទៅរំខាន។
៩.អំណោយរបស់គាត់ទាក់ទងនឹងផ្លូវភេទ៖ ក្នុងឱកាសបុណ្យនៃសេចក្ដីស្រលាញ់ ខួបកំណើតអ្នក កុំរំពឹងបានផ្កា ខ្សែកខ្សែដៃជាកាដូឲ្យសោះ តែគាត់នឹងជូនអ្វីដែលទាក់ទងនឹងសម្ពន្ធភាពផ្លូវភេទវិញដូចជាខោអាវក្នុង។
១០.និយាយអ្វីក៏ទាក់ទងនឹង sex៖ ពេលសន្ទនាគ្នាទោះជានិយាយរឿងកំប្លែង ឬរឿងជីវិត ក៏គាត់ទាញបញ្ហា sex ចូលមកក្នុងប្រធានបទដែរ៕
ចុចអាន៖រឿងដែលនារីៗត្រូវគិតពិចារណា មុនសម្រេចចិត្តគេងជាមួយបុរសណាម្នាក់