យោងតាមការសិក្សា៖ ការធ្វើខួបកំណើតឲ្យកុមារពិតជាមានសារសំខាន់សម្រាប់ពួកគេ
- 2020-02-21 06:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យោងតាមការសិក្សា៖ ការធ្វើខួបកំណើតឲ្យកុមារពិតជាមានសារសំខាន់សម្រាប់ពួកគេ
នៅពេលថ្ងៃកំណើតកូនៗខិតជិតមកដល់ អ្នកម៉ាក់លោកប៉ាតែងតែត្រៀមខ្លួនរៀបចំពិធីខួបកំណើតសម្រាប់កូនៗ។ ទន្ទឹមគ្នានេះដែរ ក៏មានឪពុកម្តាយមួយចំនួនមិនបានរៀបចំពិធីខួបកំណើតឲ្យកូនៗនោះទេ។ ការរៀបចំពិធីខួបកំណើតមិនចាំបាច់ធ្វើធំដុំអីពេកក៏បាន អ្នកអាចធ្វើទៅតាមលទ្ធភាពដែលខ្លួនមានសមល្មមទៅបានហើយ។ ខាងក្រោមនេះហេតុផលមួយចំនួនដែលឪពុកម្តាយគួរតែរៀបចំពិធីខួបកំណើតសម្រាប់បុត្រធីតារបស់ខ្លួនរួមមាន៖
វេជ្ជបណ្ឌិតWoolleyបានធ្វើការសិក្សារវាងគំនិតនៃអាយុនិងថ្ងៃកំណើតរបស់កុមារ។ ចំពោះការស្រាវជ្រាវកុមារអាមេរិក ៩៩ នាក់ដែលមានអាយុចន្លោះពី ៣ ទៅ ៥ ឆ្នាំត្រូវបានពិនិត្យ។ ដំណើរការនេះគឺសាមញ្ញមែនទែនដែលពួកគេទាំងអស់ត្រូវបានបង្ហាញឈុតឆាកដូចគ្នា: គេជ្រើសរើសយកកុមារអាយុ 2 ឆ្នាំប្រហែល 3 ឆ្នាំចំនួន ៣ រូប។ អ្នកទីមួយអាចមានពិធីជប់លៀងមួយ ចំណែកទីពីរមិនមាន ហើយអ្នកទីបីមានពិធីជប់លៀងប៉ុន្តែជាពីរផ្នែក។ បន្ទាប់មក អ្នកស្ម័គ្រចិត្តត្រូវបានស្នើសុំឱ្យចង្អុលបង្ហាញថាតើក្មេងម្នាក់ៗនឹងមានអាយុប៉ុន្មាន។ លទ្ធផលបានបង្ហាញថាពួកគេជាច្រើនបាននិយាយថាអ្នកដែលមិនមានពិធីជប់លៀងនឹងនៅតែមានអាយុ ២ ឆ្នាំ ហើយពួកគេក៏បានឆ្លើយតបថាអ្នកដែលមានពិធីជប់លៀង ២ នឹងមានអាយុ ៤ ឆ្នាំ។
សារប្រយោជន៍នៃការប្រារព្ធធ្វើពិធីខួបកំណើតចំពោះកុមារមានដូចជា៖
១. កុមារមានសេចក្តីគោរពលើខ្លួនឯង៖ នៅពេលគ្រួសារប្រារព្ធធ្វើពិធីខួបកំណើតឲ្យខ្លួន ធ្វើឲ្យគេមានអារម្មណ៍ថាខ្លួនគេមានសារសំខាន់នៅក្នុងគ្រួសារនិងមានក្តីស្រឡាញ់ចំពោះសមាជិកគ្រួសារទាំងអស់។ ថ្ងៃកំណើតរបស់ពួកគេនឹងប្រែក្លាយទៅជាថ្ងៃសំខាន់នៃជីវិតឪពុកម្តាយរបស់ពួកគេ។
២. កុមាររឹតបន្តឹងចំណងនៅក្នុងគ្រួសារ៖ គ្រួសារមានប្រពៃណីគឺជះផលវិជ្ជមានដ៏សមាជិក។ មិនថាទំហំនៃការប្រារព្ធពិធីនេះមានទំហំប៉ុនណាអ្វីដែលទាក់ទងគឺអារម្មណ៍នៃការរួមគ្នាដើម្បីអបអរអ្វីដែលពិសេសនៅក្នុងគ្រួសារ។
៣. កុមារបង្កើតទំនាក់ទំនងនៅក្នុងសង្គម៖ តាមរយៈការអញ្ជើញមិត្តភ័ក្តិ លោកតាលោកយាយ បងប្អូន ញាតិមិត្តជិតឆ្ងាយចូលរួមពិធីខួបកំណើតនឹងធ្វើឲ្យកុមារបង្កើនមិត្តភាពនិងសេចក្តីល្អនៅក្នុងខ្លួនរបស់គេ។
៤. កុមារបង្កើតអនុស្សាវរីយ៍ល្អៗ៖ ការសិក្សាទៅលើការចូលសាលាមុនពេលគ្រប់អាយុបានឲ្យដឹងថា អនុស្សាវរីយ៍របស់កុមារមានន័យសម្រាប់ពួកគេណាស់ដូចជាបានប្រមូលទិន្នន័យផ្នែកមនសិការរួមមាន ក្លិន សម្លេង និងតន្រ្តីជាដើម។ ដូចគ្នានេះដែរ ការប្រារព្ធពិធីខួបកំណើតឲ្យកុមារពិតជាមានសារសំខាន់ណាស់សម្រាប់ពួកគេ។
៥. ជួយឲ្យពួកគេយល់ដឹងពីពេលវេលា៖ កុមារមិនសូវមានាការយល់ដឹងពីការវិវត្តនៃពេលវេលានោះទេ ប្រសិនបើពួកគេមិនបានឆ្លងកាត់ជាមួយអ្នកដទៃ។ ដូច្នោះ ការប្រារព្ធធ្វើពិធីខួបកំណើតអាចជួយឲ្យពួកគេដឹងពីការវិវត្តនៃពេលវេលា។
ការប្រារព្ធពិធីខួបកំណើរមិនចាំបាច់ធំដុំពេកទេព្រោះ ឪពុកម្តាយមួយចំនួនតូចមានសម្ពាធក្នុងការធ្វើពិធីនេះក៏ព្រោះតែត្រូវការចំណាយថវិកាច្រើន។ ជាការពិតណាស់ អ្នកអាចចំណាយត្រឹមតែនំខេកមួយ ទៀន និងមួកសម្រាប់កុមារទៅបានហើយ។ មួយវិញទៀត អ្នកក៏អាចធ្វើម្ហូបអាហារដោយខ្លួនឯងក៏បាន ព្រោះវានឹងជួយសន្សំសំចៃថវិកាមួយចំណែកដែរ៕
ចុចអានបន្ត៖
ស្ថានភាពទាំង ១១ បង្ហាញពីភាពខុសគ្នាមុនពេលនិងក្រោយពេលអ្នកមានបុត្រធីតា