ហេតុផល​៥​យ៉ាង នារី​គួរ​នៅ​ Single ជាជាង​ទៅ​ស្រលាញ់​មនុស្ស​ខុស​

  • 2020-02-20 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​ឆ្ងល់​អត់ ហេតុ​អី​អ្នក​ខ្លះ​អាយុ​ច្រើន​ហើយ តែ​មិន​ឃើញ​អើ​ពើ​មាន​គូ​ដូច​គេ? មិន​មែន​មក​ពី​គ្មាន​អ្នក​ស្រលាញ់​ទេ តែ​​​អាច​មក​ពី​​​​ពួក​គេ​គិត​ថា បើ​នៅ​ម្នាក់​ឯង​អាច​នឹង​ល្អ​ជាង​មាន​ស្នេហា ​ហើយ​​ត្រូវ​កើត​ទុក្ខ​រាល់​ថ្ងៃ​​នោះ​។ ខាង​ក្រោម​នេះ គឺ​ជា​មូលហេតុ​ទាំង​៥​យ៉ាង​ដែល​នារី​ៗ​យល់​ឃើញ ហើយ​សុខ​ចិត្ត​នៅ​ Single មិន​ព្រម​រវីរវល់​នឹង​រឿង​ស្នេហា។

១.មិន​បាច់​ខ្វល់​ខ្វាយ​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​បែក​គ្នា

នៅ​ម្នាក់​ឯង មិន​ចាំបាច់​ភ័យ​ព្រួយ​ថា​ធ្វើ​ទង្វើ​រាល់​ថ្ងៃ​អាច​នាំ​ឱ្យ​អ្នក​ណា​ឈឺ​ចាប់ ឬ​ខឹង​ ងរង៉ក់​ត្រូវ​ទៅ​លួង​​ឡើយ។ អ្នក​មិន​ក៏​បាច់​ត្រូវ​ពិបាក​ចិត្ត​ថា​នឹង​ត្រូវ​បែក​គ្នា​ជាមួយ​អ្នក​ណា ហើយ​ត្រូវ​មក​អង្គុយ​ខូច​ចិត្ត ឬ​យំ​សោក​បោក​ខ្លួន​ដែរ។ សម្រាប់​អ្នក​ដែល​ធ្លាប់​ឈឺចាប់​ដោយ​ស្នេហា វិធី​ដែល​អាច​បំភ្លេច​គេ​បាន គឺ​រម្លឹក​ដល់​ទង្វើ​អាក្រក់​ដែល​ធ្លាប់​ធ្វើ​មក​លើ​អ្នក នោះ​អាច​ជួយ​ឱ្យ​អ្នក​ភ្លេច​គេ​បាន​លឿន។

២. នៅ​ Single ក៏​មិន​ប៉ះពាល់​លើ​ការ​ស្រលាញ់​ខ្លួន​ឯង​ឬ​អត់​ដែរ

តើ​អ្នក​ធ្លាប់​ឮ​ទេ​ថា ពេល​មាន​ស្នេហា​ទើប​មនុស្ស​ចេះ​ស្រលាញ់​ខ្លួន ចេះ​តែង​ខ្លួន​ឱ្យ​គេ​ឃើញ​ស្អាត ទាំង​ដែល​ការ​ពិត យើង​ចេះ​ស្រលាញ់​ខ្លួន​តាំង​ពី​មិន​ទាន់​មាន​គេ ឬ​មាន​ស្នេហា​ម្ល៉េះ។ ការ​ចេះ​ថែរក្សា​ខ្លួន​ឯង​មិន​មែន​ទាល់​តែ​មាន​ស្នេហា ឬ​មាន​បុរស​នៅ​ក្បែរ​ទេ។ ចុះ​បើ​យើង​ប្រឹង​តែង​ខ្លួន​ដើម្បី​មនុស្ស​ជា​ទី​ស្រលាញ់ តែ​បើ​ស្នេហា​នេះ​មិន​ចុះ​សម្រុង​គ្នា​ទៅ​វិញ មាន​ន័យ​អី​ទៅ? សំខាន់​មិន​ថា​ មាន​ស្នេហា​ឬ​អត់​ យើង​នៅ​តែ​ចេះ​ថែ​រក្សា​ខ្លួន​ឱ្យ​រឹង​មាំ​បាន​គឺ​គ្រប់​គ្រាន់​ទៅ​ហើយ។

៣. នៅ​ម្នាក់​ឯង​អាច​ឱ្យ​អ្នក​ដឹង​ពី​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​ខ្លួនឯង​​បាន​

នៅ Single បាន​ន័យ​ថា អ្នក​កំពុង​ផ្ដល់​ពេលវេលា​សម្រាប់​ខ្លួន​ឯង និង​ចេះ​រក​ឃើញ​ចំណុច​ខ្លាំង​និង​ខ្សោយ​របស់​ខ្លួន ក៏​ដូច​ជា​ការ​ដែល​ត្រូវ​កែ​តម្រូវ។ អ្ន​កនៅ​មាន​ពេល​ច្រើន​ដើម្បី​បញ្ចូល​ខ្លួន​ឯង​ទៅ​ក្នុង​អ្វី​ដែល​ថ្មី​ដោយ​មិន​បាច់​ខ្លាច​អ្នក​ណា​ហាម​ឃាត់។ បើ​ពេល​នេះ​អ្នក​បាន​បែក​គ្នា​ជាមួយ​គេ​ហើយ ហេតុ​អី​ត្រូវ​មក​អង្គុយ​កើត​ទុក្ខ? រក​ពេល​វេលា​សម្រាប់​ខ្លួន​ឯង​ឱ្យ​​ក្លាយ​ជា​មនុស្ស​ថ្មី​វិញ​ល្អ​ជាង។ កុំ​ទៅ​កើត​ទុក្ខ​នាំ​មុខ​ជាំ។

៤. មាន​ពេល​ច្រើន​ក្នុង​ការ​ដឹង​ច្បាស់​ថា អ្នក​ណា​ស្រលាញ់​អ្នក​ពិត​ប្រាកដ

បើ​គ្រាន់​តែ​ខ្លាច​គេ​ថា​ក្រមុំ​ចាស់ ឬ​អត់​គូ​នឹង​គេ ហើយ​ប្រញាប់​ទទួល​ក្ដី​ស្រលាញ់​ពី​បុរស​ណា​ម្នាក់ ដោយ​មិន​បាន​គិត​គូរ​ឱ្យ​ច្បាស់​លាស់ អ្នក​កំពុង​តែ​គិត​ខុស​ហើយ។ ការ​នៅ​លីវ​យូរ មិន​មែន​ជា​រឿង​មិន​ល្អ ឬ​មក​ពី​គ្មាន​អ្នក​ស្រលាញ់​ទេ តែ​អ្នក​អាច​មាន​ពេល​​ច្រើន​ដើម្បី​សង្កេត​មើល​ថា​ អ្នក​ណា​ដែល​អ្នក​ត្រូវ​ជ្រើស​រើស​សម្រាប់​ជា​ដៃ​គូ​អនាគត ជៀសវាង​ការ​ស្រលាញ់​ដែល​មាន​​ក្ដី​សុខ​តែ​មួយ​ភ្លែត ហើយ​ត្រូវ​បែក​គ្នា​វិញ​ក៏​ឆាប់​ដែរ​នោះ។

៥.មាន​ពេល​វេលា​បង្រៀន​ខ្លួន​ឯង​ឱ្យ​ចាស់​ចិត្ត​ចាស់​គំនិត​ជាង​មុន

ពេល​វេលា​អាច​បង្រៀន​អ្នក​ឱ្យ​យល់​ដឹង​កាន់​តែ​ច្រើន។ ជាមួយ​នឹង​រឿង​រ៉ាវ​ដែល​អ្នក​បាន​ជួប​ និង​អ្វី​ដែល​អ្នក​បាន​ស្ដាប់​ពី​មិត្តភក្ដិ​កន្លង​មក នឹង​ជួយ​ឱ្យ​អ្នក​ស្វែង​យល់​ពី​រសជាតិ​ជីវិត​បាន​ច្រើន ហើយ​ចេះ​រៀប​ចំ​ខ្លួន​ និង​សម្រេច​ចិត្ត​បាន​ល្អ មិន​មែន​ជា​ការ​សម្រេច​ចិត្ត​ដោយ​អារម្មណ៍​មួយ​ឆាវ​ដូច​ពេល​នៅ​ក្មេង​ទៀត​ឡើយ៕

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម