សេចក្តីសុខមិននៅឆ្ងាយឡើយ បើអ្នកប្រែចិត្តមកគិតអ្វីងាយៗតាមចំណុចទាំងនេះ

  • 2020-02-19 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ពាក្យ​មួយ​ឃ្លា​ដែល​តែង​លឺ​គេ​និយាយ​ច្រើន​ដង​គឺ ​ក្នុង​ជីវិត​នេះ​មិន​ប្រាថ្នា​អ្វី​ច្រើន​ឡើយ ​ក្រៅ​ពី​​ចង់​បាន​សុភមង្គល។ ​​​តាម​ពិត ​សុភមង្គល​​​មិន​ពិបាក​ទទួល​​រក​ទេ ព្រោះ​វា​សាមញ្ញ​ណាស់​ដើម្បី​​បាន​វា​នៅ​ក្នុង​ដៃ​។ ​ដូច្នេះ​ហើយ ​​មនុស្ស​ដែល​មាន​ភាព​សប្បាយ​រីក​រាយ​នឹង​​មើល​ឃើញ​សុភមង្គល​ថា​មិន​នៅ​​ឆ្ងាយ​ប៉ុន្មាន​នោះ​ទេ ​។ ​មាន​ពេល​ខ្លះ ​វា​នៅ​​ក្បែរ​ៗ​យើង​ប៉ុណ្ណោះ ​​ដែល​រហូត​បេះ​ដូង​​និង​អារម្មណ៍​យើង​​ដឹង​បាន។ ខាង​ក្រោម​នេះ​ជា​​ចំណុច​មួយ​ចំនួន​ដែល​អ្នក​អាច​ទទួល​សុភមង្គល​៖

១. ចៀស​ឆ្ងាយ​ពី​ជម្លោះ

​តើ​អ្នក​ធ្លាប់​​​​គិត​ថា ​មនុស្ស​ច្រើន​បញ្ហា​ច្រើន ​ដែរ​ទេ? ​ម្ល៉ោះ​ហើយ​ ដំណោះ​ស្រាយ​ល្អ​គឺ​គ្រាន់​តែ​​គេច​​ឲ្យ​ឆ្ងាយ​ពី​ជម្លោះ។ ​កុំ​ឆាប់​ទោរទន់​​នឹង​ពាក្យ​គេ​បញ្ចើច ដឺ​ដង។ មាន​តែ​ចិត្ត​ត្រជាក់​​ទេ ​ទើប​ជា​​លទ្ធផល​ល្អ​។

រូបតំណាង

២. ទទួល​យក​​ទាំង​ចំណុច​ខ្លាំង​និង​ខ្សោយ

​​អ្នក​ប្រហែល​មិន​អាច​ផ្លាស់​ប្ដូរ​អ្វី​បាន​​​ទាំង​អស់ ​បើ​មិន​ព្រម​ទទួល​ស្គាល់​ការពិត​មួយ​ចំនួន។ ​ពិភពលោក​នេះ​គឺ​មូល ​ដូច្នេះ​​គ្មាន​​នរណា​កើត​មក​ល្អ​ឥត​ខ្ចោះ​​អាច​បំពេញ​​គ្រប់​យ៉ាង​បាន​ទេ។ ​ផ្លាស់​ប្ដូរ​ចំណុច​នេះ​​នឹង​ជួយ​អ្នក​ឲ្យ​ឈ្នះ​ និង​បង្កើត​សុភមង្គល​សម្រាប់​ខ្លួន​ឯង។

រូបតំណាង

៣. ​​​លើក​លែង​ទោស

​​​ការ​ស្ដី​បន្ទោស​​ខ្លាំង​ពេក​ដាក់​ខ្លួន​ឯង ​វា​មិន​អាច​ឲ្យ​ជីវិត​ជួប​ប្រទះ​​ការ​សប្បាយ​បាន​ទេ។ ​នៅ​ពេល​អ្នក​ព្រម​ឲ្យ​គ្រប់​យ៉ាង​ដែល​អត់​ប្រយោជន៍​ចេញ​ឲ្យ​ឆ្ងាយ​ៗ ​បញ្ហា​ក៏​រសាត់​ទៅ​តាម​នោះ​ដែរ។ ​ជា​ការ​ពិត ​ការ​លើក​លែង​ទោស គឺ​ជា​ដំណោះ​ស្រាយ​យ៉ាង​ងាយ​និង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្លួន​ឯង​រួម​ទាំង​អ្នក​ដទៃ​ផង​ដែរ។

រូបតំណាង

៤. សេចក្ដី​សុខ គឺ​កើត​ចេញ​ពី​ចិត្ត​របស់​អ្នក ​មិន​មែន​​អ្នក​ដទៃ​​ទាំង​អស់​ឡើយ​

មនុស្ស​មួយ​ចំនួន​​ចូល​ចិត្ត​​រឹត​ដ្បិត​ខ្លួន​ឯង។ ​ពួក​គេ​គិត​ថា​សេច​ក្តី​សុខ​គឺ​កើត​ចេញ​ពី​​របស់​ខាង​ក្រៅ និង​មិន​ដឹង​​ថា ​តាម​ពិត​​ភាព​រីករាយ​​មាន​ភាព​សាមញ្ញ​នោះ​ឡើយ។ ​អ្នក​អាច​នឹង​​ភ្លេច​ថា ​វា​កើត​ចេញ​ពី​​ក្នុង​បេះ​ដូង​របស់​អ្នក ដោយ​មិន​ខំប្រឹង​ធ្វើ​រឿង​ច្រើន​ឡើយ។ ​ម្ល៉ោះ​ហើយ​នៅ​ពេល​ សេចក្ដី​សុខ​មិន​មែន​ជា​បញ្ហា​ដែល​ពិបាក​ស្វែង​រក ​វា​ក៏​មិន​​រស់​នៅ​ឆ្ងាយ​ពី​​ជីវិត​របស់​យើង​ដូច​គ្នា​។ ​រឿង​ស្មុគស្មាញ​នឹង​ផ្លាស់​ប្ដូរ​ដោយ​ងាយ ហើយ​ធា​នា​​ថា​អ្នក​នឹង​សប្បាយ​ចិត្ត។ ​ពិត​ណាស់ ​​វា​នឹង​ក្លាយ​ជា​​រឿង​តិច​តួច​​​ដែល​​ជម្រុញ​ចិត្ត​អ្នក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕​​ ​

​អាន​បន្ត៖ ​ អាថ៌កំបាំង ៥ យ៉ាង​​ក្នុង​ជីវិត​ដែល​អ្នក​មិន​គួរ​ប្រាប់​ ឬ ពិភាក្សា​ជាមួយ​នរណា​ម្នាក់​ឡើយ

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ លឹម សុនា