រង់ចាំរហូតបានជួបបុរសបែបនេះ ទទួលយកទៅមិនខុសទេ
- 2020-02-19 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រង់ចាំរហូតបានជួបបុរសបែបនេះ ទទួលយកទៅមិនខុសទេ
ជឿទៅ ថាមនុស្សប្រុសល្អនៅតែមានលើលោកនេះ។ កុំចេះតែទទួលយកនរណាម្នាក់ៗឲ្យតែបានៗ កុំបង្ខំខ្លួនឯងមិនថាក្នុងកាលៈទេសៈបែបណាក៏ដោយ ។ ថ្ងៃណាមួយគង់តែបានជួបបុរសល្អម្នាក់មិនខាន។ រង់ចាំរហូតដល់ថ្ងៃដែលអ្នកអាចទទួលបាននូវស្នេហាពិតប្រាកដ។ រកបានបុរសដែលអាចនៅតាមពីក្រោយការពារអ្នក មិនជែងទៅមុន។ បុរសដែលអាចកាន់ដៃអ្នកជាប់មិនងាយលែង អាចធ្វើឲ្យអ្នកមានអារម្មណ៍ថាសុវត្ថិភាពនិងកក់ក្តៅ។
រង់ចាំបុរសម្នាក់ដែលថើបដៃឬថ្ងាសមុននឹងថើបមាត់របស់អ្នក
បុរសម្នាក់ដែលមានអ្នកតែមួយគត់ក្នុងកែវភ្នែករបស់គាត់។ គាត់សម្លឹងអ្នកមិនដាក់ភ្នែក ជាមួយនឹងក្តីស្រលាញ់និងស្នាមញញឹមស្រទន់ពេលបាននៅក្បែរអ្នក។ រង់ចាំបុរសម្នាក់ដែលអាចធ្វើឲ្យអ្នកសើចចេញពីចិត្ត។ គាត់មានក្តីសុខពេលឃើញអ្នកសប្បាយរីករាយ។
រង់ចាំបុរសម្នាក់ដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ទោះស្ថិតក្នុងស្ថានភាពមិនល្អក៏ដោយ។ មនុស្សម្នាក់ដែលយល់ចិត្តអ្នក ទោះបីជាមិននិយាយចេញ គ្រាន់តែមើលទឹកមុខនិងកាយវិការ ក៏ដឹងថាអ្នកគិតអ្វីដេរ។
រង់ចាំបុរសម្នាក់ដែលអាចប្រគល់ក្តីស្នេហ៍១០០% ហើយក៏អាចទទួលយកអ្នក១០០%ដូចគ្នា
រង់ចាំបុរសម្នាក់ដែលអាចនៅក្បែរអ្នករាល់ពេលដែលអ្នកត្រូវការបំផុត។ គាត់អាចកំដរអ្នកគ្រប់ទីកន្លែងដែលអ្នកចង់ទៅ ដោយមិនប្រកាន់រអ៊ូ រកលេសនេះនោះមកបាំងមុខឡើយ។
គាត់ស្រលាញ់ព្រោះអ្នកគឺជាអ្នក គ្មានហេតុផលណាផ្សេងនោះទេ។ គាត់ជឿជាក់និងតែងជួយជំរុញទឹកចិត្តអ្នកឲ្យដើរឆ្ពោះទៅមុខ។ បុរសម្នាក់ដែលគិតថាខ្លួនឯងសំណាង ដែលព្រហ្មលិខិតបណ្តាលឲ្យអ្នកទាំងពីរជួបគ្នា។
រង់ចាំបុរសម្នាក់ ដែលមិនបោះបង់អ្នកចោល ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ
គាត់មិនមែនជាប្រភេទមនុស្សអាត្មានិយម និងកំសាកនោះទេ។ ហ៊ានបង្កើតក៏ហ៊ានទទួលខុសត្រូវដូចគ្នា។ គាត់រឹងមាំទាំងរូបកាយនិងចិត្តគំនិត។ គាត់មិនយកស្នេហាជារបស់លេងសើច បោះបង់មនុស្សដែលខ្លួនស្រលាញ់ចោល ពេលអស់ចិត្តនោះទេ។ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ គាត់នៅតែព្យាយាមរក្សាចំណងស្នេហ៍ ដែលខំព្យាយាមអស់រយៈពេលជាច្រើនឆ្នាំកន្លងមក មិនឲ្យដាច់រហែកដោយសារស្នាដៃរបស់គាត់ឡើយ។
រង់ចាំបន្តិចសិនទៅ បើបានជួបបុរសបែបនេះពិតមែន គ្មានអ្វីត្រូវស្ទាក់ស្ទើរ ទទួលយកចុះមិនខុសឡើយ៕
ចុចអានបន្ត៖