បង្ការកុំឲ្យស្តាយក្រោយមួយជីវិត មុនរៀបការត្រូវពិនិត្យសុខភាពទាំង ៨ ចំណុចនេះឲ្យជាក់សិន

  • 2020-02-19 02:45:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រលាញ់គ្នាទម្រាំឈានដល់រៀបការមានសុភមង្គលដូចបំណង វាមិនងាយស្រួលនោះទេ។ ទោះទុកចិត្ត និងជឿជាក់គ្នាខ្លាំងយ៉ាងណាក៏ដោយ រឿងសុខភាពមិនអាចមើលឃើញ ឬមើលរំលងបានឡើយ។ ដូច្នេះពេលអ្នកមានគម្រោងរៀបអាពាហ៍ពិពាហ៍ ចាំបាច់ត្រូវតែទៅពិនិត្យសុខភាព ជាមុនសិន មិនមែនត្រឹមតែការពិនិត្យរកតែមេរោគអេដស៍មួយមុខនោះទេ ការពិនិត្យសុខភាពប៉ុន្មានមុខខាងក្រោមនេះអ្នក និងអនាគតគ្រួសារ ត្រូវតែធ្វើដូចជា ៖

  1. ពិនិត្យរកមេរោគថ្លើមបេ (B) និង សេ (C)
  2. ពិនិត្យរកអង់ទីគ័រមេរោគថ្លើមបេ (B)
  3. ពិនិត្យរកមេរោគអេដស៍
  4. ពិនិត្យរកមេរោគស្វាយ
  5. ពិនិត្យមើលគ្រាប់ឈាម
  6. ពិនិត្យមើលក្រុមឈាម
  7. ពិនិត្យមើលជំងឺតាឡាសេម៉ី។

អមជាមួយរបាយការណ៍ពិនិត្យសុខភាព និងការជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីឱ្យដៃគូទាំងសងខាងកាន់តែមានភាពជឿជាក់។

ជាការពិតណាស់ ចង់បង្កើតគ្រួសារមួយឲ្យពេញលេញមានសុភមង្គល ក៏ត្រូវតែមានសុខភាពបន្តពូជដែលល្អ ដូច្នេះគួរតែទៅទទួលការពិនិត្យ និងតាមដានជាមុន ដើម្បីកាត់បន្ថយអត្រាជំងឺពាក់ព័ន្ធនឹងសុខភាពបន្តពូជ ជាពិសេសនោះគឺ ជួយបំបាត់កង្វល់ផ្លូវចិត្តបង្កើនទំនុកចិត្តផ្នែកផ្លូវអារម្មណ៍ មុនថ្ងៃពិសេស។

បើអ្នកមិនទាន់ដឹងថាត្រូវទៅពិនិត្យនៅទីណាដែលមានសុវត្ថិភាព ជឿទុកចិត្ត ហើយរហ័សទាន់ចិត្ត លោកអ្នកអាចអញ្ជើញទៅទទួលសេវាកម្មកញ្ចប់ពិនិត្យសុខភាពនៅមន្ទីរពេទ្យអឃីតកោះពេជ្រ ដើម្បីធានាក្នុងការទទួលបានការព្យាបាលណាមួយដែលចាំបាច់ ដោយក្រុមវេជ្ជបណ្ឌិតឯកទេស ប្រកបដោយវិជ្ជាជីវៈ និង បទពិសោធន៍ច្រើនឆ្នាំ។

ការរៀបចំគម្រោងពិនិត្យសុខភាពមុនរៀបការមានសារៈសំខាន់ចំពោះដៃគូរដូចជា៖

  • ចំណាយត្រឹមតែ $ 92.5 លោកអ្នកនឹងទទួលបានការពិនិត្យមើលច្រើនមុខ ងាយស្រួល និងចំណេញថវិកា
  • ធានាការរកឃើញរោគសញ្ញាជំងឺផ្សេងៗ ដើម្បីទទួលបានការព្យាបាលបានឆាប់រហ័ស ទាន់ពេលវេលា ចៀសវាងការខាតបង់ពេលវេលានូវពេលអនាគត
  • សុខភាពល្អសម្រាប់ដៃគូទាំងពីរ ជាពិសេសសុខភាពបន្តពូជ ។

សម្រាប់ព័ត៌មានបន្ថែម និងធ្វើការណាត់ជួបប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេស សូមទាក់ទង ៖

  • លេខទូរសព្ទ៖ 012 322 025 / 086 999 528 ។

  • អាសយដ្ឋាន៖ អគារលេខ៩៣, ELYSEE (កោះពេជ្រ), ភ្នំពេញ ។

  • វិបសាយ៖ www.orchidkohpich.com

  • ហ្វេសប៊ុក៖ Orchid Koh Pich Hospital

អត្ថ​បទ​ទាក់​ទងកុំឲ្យអនាគតយ៉ាប់យឺន! មកយល់ច្បាស់ពីការរៀបចំផែនការគ្រួសារ សម្រាប់គ្រួសារសម័យថ្មីមុនយកកូន

អត្ថបទ៖ សុខុន សុម៉ាភាវី