វិធីសាស្រ្តចំណាយពេលតិច ប៉ុន្តែអាចគេងលក់បានគ្រប់គ្រាន់និងស្កប់ស្កល់
- 2020-02-18 07:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្រ្តចំណាយពេលតិច ប៉ុន្តែអាចគេងលក់បានគ្រប់គ្រាន់និងស្កប់ស្កល់
បើគេងបានគ្រប់គ្រាន់ នោះនឹងជួយឲ្យអ្នកមានសុខភាពល្អទាំងផ្លូវចិត្តនិងផ្លូវកាយ។ ដោយសារនៅពេលរាងកាយសម្រាកបានគ្រប់គ្រាន់ អ្នកក៏មានថាមពលធ្វើកិច្ចការផ្សេងៗបានល្អផងដែរ។ ផ្ទុយទៅវិញ បើគេងមិនឆ្អែត វាផ្ដល់គុណវិបត្តិយ៉ាងច្រើនដូចជា អស់កម្លាំងនៅពេលថ្ងៃ ឡើងទម្ងន់ និងប៉ះពាល់ដល់សុខភាពជាច្រើនទៀត។
ទន្ទឹមនឹងនេះ មនុស្សមួយចំនួនក៏មានវិបត្តិគេងមិនលក់ ជាហេតុធ្វើឲ្យការគេងមិនគ្រប់គ្រាន់ផងដែរ។ ដូច្នេះហើយ ចៀសវាងបញ្ហាទាំងនេះ អ្នកអាចសាកល្បងតិចនិកងាយៗខាងក្រោម ដែលមិនពិបាកទាល់តែសោះសម្រាប់ការអនុវត្ត ហើយការចំណាយពេលទៀតសោត ក៏មិនច្រើនពេកដែរ។ វាអាចឲ្យអ្នកមានអារម្មណ៍ប្លែកដំបូង ដោយសារមិនទាន់ស៊ាំ តែបើអ្នកទម្លាប់មកធ្វើរឿងទាំងនេះ នោះអ្នកច្បាស់ជាគេងលក់បានយ៉ាងស្កប់ស្កល់ ព្រមទាំងគ្រប់គ្រាន់ថែមទៀត។
១. ទម្លាប់ចូលនិងក្រោកពីគេងឲ្យបានទៀងទាត់
២. កុំព្យាយាមផ្លាស់ប្ដូរម៉ោងចូលគេងឲ្យសោះ
៣. មុនចូលគេង គួររក្សាចិត្តឲ្យស្ងប់ កុំបើកទូរទស្សន៍ចោល កុំដាក់ទូរសព្ទក្បែរខ្លួន
៤. កុំហាត់ប្រាណមុនចូលគេង
៥. ចៀសវាងញ៉ាំអាហារ ឬផឹកភេសជ្ជៈដែលផ្ទុកជាតិនីកូទីននិងកាហ្វេអ៊ីន ព្រោះសារធាតុទាំងនេះអាចប៉ះពាល់ដល់ដំណេកបាន។ ពិសេស កាហ្វេអ៊ីនវាអាចនៅក្នុងរាងកាយលើសពី៨ម៉ោង ដូច្នេះមិនគួរផឹកវាអំឡុងពេលរសៀល ឬពេលល្ងាចនោះទេ
៦. សាកល្បងចេញក្រៅនៅពេលល្ងាច ដើម្បីរាងកាយបានធ្វើលំហាត់ប្រាណ
៧. រៀបចំកន្លែងគេងជាមួយបរិយាកាសឲ្យបានសមរម្យ។ បន្ទប់គេងគួរតែជាកន្លែងស្ងប់ស្ងាត់ រីឯពន្លឺអំពូលគួរតែសមល្មម មិនគួរជ្រើសយកអំពូលមានពន្លឺចែងចាំងពេកទេ
៨. វិធីដែលជួយឲ្យការគេងបានលក់ឆាប់បំផុត អ្នកអាចងូតទឹកក្ដៅ ឬផឹកទឹកដោះគោក្ដៅមុនចូលគេង៕